កុំចេះតែហ៊ាន ! ខំស្រលាញ់គ្នាអស់រាប់ឆ្នាំ ទីបំផុតខាងប្រុសដាច់ចិត្តទៅរៀបការជាមួយស្រីថ្មី សង្សារខឹងចិត្តអត់ទ្រាំមិនបាន សុំណាត់ជួបជាលើកចុងក្រោយ លួចកាត់អាអូនតូចតែម្តង! (មានវីដេអូ)
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបាននារីជាសង្សារលួចកាត់ប្រដាប់ភេទ បន្ទាប់ពីនាងខឹងចិត្ត ពេលដឹងថាមិត្តប្រុសកំពូលស្នេហ៍ ដែលធ្លាប់តែស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំកន្លងមកហើយនោះ បែរជាដាច់ចិត្តរៀបការជាមួយនឹងស្រីថ្មីទៅវិញ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងទីក្រុងតូច Kuttippuram ស្រុក Malappuram រដ្ឋ Kerala ប្រទេសឥណ្ឌា។ នេះយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានដេលីម៉ែលរបស់ចក្រភពអង់គ្លេស។
បុរសរងគ្រោះមានឈ្មោះ Irshad អាយុ២៦ឆ្នាំ ធ្លាប់ស្រលាញ់គ្នាជាមួយនារីជាគូស្នេហ៍ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណតែដឹងថាមានអាយុ៣០ឆ្នាំ។ នៅទីបំផុត លោក Irshad ក៏បានសម្រេចចិត្តរៀបការជាមួយនឹងនារីដទៃ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ ជាហេតុធ្វើឲ្យនារីជាសង្សារ ខឹងយ៉ាងខ្លាំងកកើតទៅជាគំនុំឡើងតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ នារីដៃឆើតជាសង្សារ បានសុំណាត់ជួបបុរសរងគ្រោះជាលើកចុងក្រោយ នៅផ្ទះសំណាក់កើតហេតុខាងលើ ដើម្បីនាងមានឱកាសបញ្ចេញកំហឹង និងសងសឹងលើបុរសដែលធ្លាប់ជាសង្សារស្រលាញ់ស្ទើរលេប ហើយក្បត់ចិត្តទៅរៀបការជាមួយអ្នកផ្សេង ដោយលបលួចប្រើកាំបិតកាត់ប្រដាប់ភេទរបស់បុរសជាសង្សារ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្រែកផ្អើលឆោឡោដល់ភ្ញៀវឯទៀតដែលស្នាក់នៅបន្ទប់ជាប់ៗនោះក្នុងផ្ទះសំណាក់។
ភ្លាមៗនោះបុរសរងរគ្រោះត្រូវបានគេជួយដឹកបញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ MIMS Hospital ក្នុងទីក្រុង Kozhikode ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រហូតមកទល់ពេលនេះស្ថានភាពរបស់លោក Irshad បានប្រសើរឡើងជាប្រក្រតីវិញហើយ ខណៈរូបលោកនៅតែបន្តសម្រាកព្យាបាល និងតាមដានរបួសយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យជំនាញ។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានមិនបានឲ្យដឹងថា បុរសរងគ្រោះបានរងរបួស ដាច់ខ្លាំង ឬយ៉ាងណាទេ នៅលើប្រដាប់ប្រភេទរបស់គាត់។ ចំណែកនារីដៃដល់ជាសង្សារវិញ ក៏ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕
ទស្សនាវីដេអូខាងក្រោម៖
Post a Comment