ទទួលទានខ្ទឹមស2កំពឹសរាល់ថ្ងៃទប់ស្កាត់ជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
បើទោះណាមានរសជាតិមិនឆ្ងាញ់ តែមើមខ្ទឹមសមានប្រជាប្រិយភាពណាស់ដែរក្នុងអាហារប្រចាំថ្ងៃរបស់មនុស្ស ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព៧យ៉ាងដែលយើងគួរតែដឹងអំពីមើមខ្ទឹមស ៖
១-កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក៖ ក្រុមអ្នកជំនាញជឿថា ខ្ទឹមសផ្ទុកសារធាតុពិសេសម្យ៉ាងដែលអាចកាត់បន្ថយអត្រាប្រឈមដោយជំងឺមហារីក ជាពិសេសគឺមហារីកក្រពះ ។ ការសិក្សាជាច្រើនបានបង្ហាញថា ទទួលទានខ្ទឹមសអាចធ្វើជាខែលប្រឆាំងនឹងជំងឺមួយនេះបាន ។
២-បំបាត់ការរមាស់បំពង់ក ៖ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អក ឬរលាកបំពង់ក បៀមវាក្នុងមាត់ដោយខាំបន្តិចជញ្ជក់ និងលេបទឹកវាចូល ។
៣-ផ្តល់ផលប្រយោជន៍ចំពោះបេះដូង ៖ ទទួលទានខ្ទឹមសនឹងធ្វើឱ្យឈាមរាវ ។ នេះពិតជាមានប្រយោជន៍បំផុតក្នុងការពង្វាងជំងឺដែលទាក់ទងនឹងបេះដូង ។ លើសពីនេះទៀត វាមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាម ។ ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវហានិភ័យលក្ខខណ្ឌវេជ្ជសាស្ត្រ Arteriosclerosis ទប់ស្កាត់ការគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល ។
៤-បំបាត់ការឈឺធ្មេញ ៖ តាមអ្នកជំនាញប្រាប់ថា វាមានប្រសិទ្ធភាពព្យាបាលការឈឺ ធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារឬក៏បុកខ្ទឹមស្រស់ឱ្យម៉ត់។
៥-ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖ ដោយសារតែខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដូច្នេះវាមានប្រសិទ្ធភាពបំផុតជួយជំរុញកម្លាំងការពារប្រព័ន្ធរាងកាយ ។ ទទួលទានវាជាប្រចាំអាចផ្តល់កម្លាំងដល់រាងកាយដើម្បីប្រឆាំងនឹងជំងឺឆ្លងព្រមទាំងវីរុសផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ។
៦-កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ ទទួលទានខ្ទឹមសត្រូវគេដឹងថា អាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ។ វាផ្ទុកសារធាតុពិសេសដែលអាចបញ្ឈប់បាននូវការបង្កើតជាដុំខ្លាញ់កូឡេស្តេរ៉ូលក្នុងរាងកាយ ហើយកាត់បន្ថយបានកូឡេស្តេរ៉ូលអាក្រក់ ។
៧-ប្រឆាំងនឹងជំងឺផ្តាសាយ ៖ មានការសិក្សាជាច្រើនដែលបានរកឃើញថា ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ។ មានជំនឿថា ទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួនអាចនឹងឈានទៅកើតជំងឺផ្តាសាយ គឺពិតជាកាត់បន្ថយបានអាការធ្ងន់ធ្ងរ ៕
Post a Comment