រាករូសពេលយប់ស្ទើរស្លាបមិនដឹងរកគ្រូពេទ្យឯណាកុំតែបានវាបាត់ដូចគេបេះចឹង ស៊ែចែកគ្នាទុកដូចធ្វើបុណ្យជួយជីវិតមនុស្សផងចុះ
អូរ៉ាលីត គឺជាភេសជ្ជៈពិសេសមួយដែលមានជាតិស្ករ អំបិល និង ទឹកស្អាត។ វាអាចជួយជំនួសការបាត់បង់ជាតិទឹកពីជំងឺរាក ឬ ក្អួតធ្ងន់ធ្ងរ។ ការសិក្សាបានបង្ហាញថា អូរ៉ាលីត មានប្រសិទ្ធភាពដូចការគ្រប់គ្រងសារធាតុរាវតាមសរសៃឈាមពេលព្យាបាលការខ្វះជាតិទឹក។ ។ អ្នកក៏អាចផឹកភេសជ្ជៈនៅផ្ទះដោយប្រើប្រាស់ទឹកស្អាតអំបិលនិងស្ករ។
របៀបធ្វើអូរ៉ាលីតនៅផ្ទះដោយខ្លួនឯង ៖
ទី១- លាងសម្អាតដៃឱ្យបានសាប៊ូនិងទឹកមុនពេលរៀបចំធ្វើភេសជ្ជៈ។ ត្រូវប្រាកដថាអ្នកបានដាំទឹកស្អាត ឬ ទឹកបរិសុទ្ធ ។
ទី២- គ្រឿងផ្សំដែលអ្នកត្រូវមានបន្ទាប់ទៀតគឺ អំបិលអ៊ីយ៉ូដ ស្ករស និង ទឹកស្អាត ។
ទី៣- ដាក់គ្រឿងផ្សំទាំងបីបញ្ចូលគ្នា
របៀបធ្វើ
*ទឺកស្អាតចំនុះ១លីត្រ
*ស្ករស ៦ស្លាបព្រាកាហ្វេ
*អំបិល កន្លះស្លាបព្រាកាហ្វេ
រួចកូរឲ្យសព្វជាការស្រាច់ ។
***ត្រូវចាំថាទឹកអូរ៉ាលីត្រ១ដប ស្មើនឹងការចាក់បញ្ចូលសេរ៉ូម១ដបចំណុះ១លីត្រ ទៅក្នុងរាងកាយដូច្នោះដែរ ។ នៅពេលដែលអ្នកមានជំងឺរាករូស បែកញើសច្រើន នឿយហត់ពីការងារ សូមកុំភ្លេចភេសជ្ជៈអូរ៉ាលីត ជាពិសេសពេលមានជំងឺរាសរូស ឬ អាចរកបាននៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត ។ ជំងឺរាករូសចាំបាច់បំផុតត្រូវតែប្រើ អូរ៉ាលីត ឬ បញ្ចូលសេរ៉ូម…..៕
Post a Comment