មិនធ្លាប់ដឹងសោះថា ជីនាងវងអាចជួយដល់បញ្ហាស្ទះសសៃឈាម បណ្តាលមកពីជាតិខ្លាញ់អាក្រក់កកកុញ បានយ៉ាងមានប្រសិទ្ធភាពបែបនេះ



ជីនាងវងជាជីរមួយបែបអាចចាត់ទុកថាជារុក្ខជាតិមានប្រយោជន៏ក្នុងការធ្វើជាគ្រឿងផ្សំម្ហូបអាហារឲ្យមានឳជារសឈ្ងុយឆ្ងាញ់ និងមានប្រយោជន៏ក្នុងការព្យាបាលជំងឺច្រើនមុខដែរ។ ជាងនេះ ជីនាងវង ជាជីរមួយបែបអាច ចាត់ទុកថាជារុក្ខជាតិមានប្រយោជន៏ក្នុងការធ្វើជាគ្រឿងផ្សំម្ហូបអាហារឲ្យមានឳជារសឈ្ងុយឆ្ងាញ់ និងមានប្រយោជន៏ក្នុងការព្យាបាលជំងឺច្រើនមុខដែរ។ ជាងនេះទៅទៀត វាជារុក្ខជាតិម៉្យាង ដែលខ្មែរ និយមដាំនៅ ក្បែរផ្ទះ ឬនៅតាមរងធំៗ ដើម្បីយកទៅលក់នៅទីផ្សារបានយ៉ាងងាយ។ តើជីនាងវងមានលក្ខណៈពិសេស និងគុណប្រយោជន៏អ្វីខ្លះ ?



ខាងក្រោមនេះជាគុណប្រយោជន៍ធំៗរបស់ជីនាងវង៖


សារធាតុប្រឆាំងអុកស៊ីតកម្ម

ជីនាងវងសម្បូរទៅដោយវីតាមីន A , វីតាមីន C , មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ថែមទាំងសារធាតុ Beta-carotenes ដែលអាចជួយការពារសសៃឈាមពីការខូចខាត និងបង្កាហានិភ័យពីជំងឺមហារីកបានផងដែរ។
ឱសថធម្មជាតិបំបាត់ការឈឺចាប់ និងប្រឆាំងមេរោគបាក់តេរី

វាជារុក្ខជាតិដែលអាចបំបាត់ការឈឺចាប់ ប្រឆាំងនឹងមេរោគបាក់តេរីបានយ៉ាងប្រសើរ ថែមទាំងអាចព្យាបាលជំងឺសន្លាក់ឆ្អឹង និងការឡើងជាតិអាស៊ីតបានផងដែរ។ ម្យ៉ាងវិញទៀតអ្នកគួរតែទទួលទានជីនាងវង ជាមួយនឹងខ្ញីដើម្បីទទួលបានប្រសិទ្ធភាពពីជំងឺ គ្រុន, ក្អក និងផ្តាសាយជាដើម។
ជួយលាងសម្អាតសសៃឈាម

ជីនាងវងមានប្រសិទ្ធភាពបំផុតសម្រាប់កម្ចាត់ចោលនូវសារធាតុកូឡេស្តឺរ៉ល់ខ្លាញ់អាក្រក់ ( LDL) ថែមទាំងអាចជួយលាងសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជំនួយសុខភាព និងព្យាបាលជំងឺផ្សេងៗ

ជីនាងវងថែមទាំងអាចប្រើប្រាស់សម្រាប់កែរោគ និងជំងឺផ្សេងៗជាច្រើនមុខទៀតផងដែរដូចជា៖ ជំងឺតម្រងនោម, ទល់លាមក, ក្អក, ឈឺក្បាល, និងរាគរូសជាដើម។

ដូច្នេះអ្នកគួរតែទទួលទានជីនាងវងស្រស់ៗទាំងឆៅ ទាំងឆ្អិន និងទឹកតែដែលចម្រាញ់ពីជីនាងវងនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានសុខភាពល្អ៕






No comments