ត្រៀមចង្កៀង និងទានឲ្យហើយទៅបងប្អូន!!! អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងរាប់ម៉ោង ១៥តំបន់ក្នុងរាជនធានីភ្នំពេញ
ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ភ្លើងនៅ១៥ តំបន់ក្នុងរាជធានីភ្នំពេញ និងតាមតំបន់មួយចំនួនទៀតក្នុងខេត្តកណ្ដាល ដើម្បីជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។
- ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា៖ សង្កាត់ចោមចៅទី២ ផ្សារថ្មី២ ចោមចៅទី១ បឹងកក់ទី២ ទួលសង្កែទី២ ភ្នំពេញថ្មី គោកឃ្លាង និងឃ្មួញ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
- ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា៖ សង្កាត់ចោមចៅទី១ គោករកា ដង្កោ ជើងឯក ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ និងបឹងទំពន់ទី២ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច។
- ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា៖ សង្កាត់បឹងរាំង តំបន់មួយចំនួនចាប់ពីសង្កាត់និរោធ ដល់ស្រុកលើកដែក ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច។
ចំណែកនៅខេត្តកណ្ដាលនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីដូចខាងក្រោមនេះ៖
ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា៖ ស្រុកលើកដែក សង្កាត់ព្រែកថ្មី ព្រែកប្រា តាខ្មៅ កំពង់សំណាញ់ និងតំបន់មួយចំនួនចាប់ពីឃុំបែកចាន ដល់ឃុំដំណាក់អំពិល ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច៕