ប្រទេះឃើញរណ្ដៅ​ដែលមានអាយុកាល ២ ៤០០ឆ្នាំ! មានសុទ្ធតែ​ឆ្អឹងសេះ​ជាង ១០០​ក្បាល និងរទេះ​ច្រើនគ្រឿង



តាមប្រភពពត៏មានដែលបានចុះផ្សាយក្នុង ដេលីម៉ែលបានអោយដឹងថា អ្នកបុរាណវិទ្យាបានរកឃើញណ្ដៅដែលមានអាយុកាល ២ ៤០០ឆ្នាំ ហើយក្នុងរណ្តៅនោះ អ្នកបុរាណវិទ្យាប្រទះឃើញ​ឆ្អឹងសេះ​ជាង ១០០​ក្បាល និងរទេះ​ច្រើនគ្រឿង។ កាលធ្វើកំណាយនេះ ឋិត នៅ​ក្បែរ​ទីក្រុង Xinzheng ខេត្ត​ហេណាន ភាគ​កណ្ដាល​ប្រទេស​ចិន។

តាមការសន្មត់របស់អ្នករុករកបានអោយដឹងថា៖រណ្ដៅ នេះឋិតនៅក្នុងកាល​សម័យ​ឆ្នាំ ៧៧០ – ២២១ មុន​គ្រិស្តសករាជ ហើយជា​កម្មសិទ្ធិ​របស់​សមាជិក​គ្រួសារ​អភិជន Zheng State។​តាម​​រយៈ​កំណាយ គេ​ប្រទះ​ឃើញ​រណ្ដៅ​ចំនួន ១៨ មាន​ឆ្អឹង​សេះ ​រទេះ​សេះ និង​ផ្នូរ​កប់​សព​ជាង ៣​ ០០០។











No comments