រួមរ័ក្សគ្នាជាមួយសង្សារបាន២៤ដង ឪពុកម្តាយតាមរកឃើញប្តឹងចាប់ខ្លួនខាងប្រុស




ខេត្តកណ្តាលៈ រឿងរ៉ាវស្នេហាមួយបានធ្វើឲ្យនារីវ័យជំទង់ម្នាក់ សុខចិត្តចុះចេញពីផ្ទះឪពុកម្តាយទៅរស់នៅជាមួយបុរសជាសង្សារអស់រយៈពេលជាច្រើនថ្ងៃ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភយ៉ាងខ្លាំង ឈានទៅដល់ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ព្រមទាំងដើរតាមរករហូតប្រទះឃើញកូនស្រីសំណព្វចិត្តរស់នៅជាមួយបុរសជាសង្សារ នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ។


បន្ទាប់ពីបានជួបកូនស្រីឪពុកម្តាយ ក៏បានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ ។ ក្រោយពីបានចម្លើយសារភាពរបស់គូស្នេហ៍ទាំង២នាក់នេះថា ពួកគេពិតជាស្រឡាញ់គ្នាដោយគ្មានការបង្ខិតបង្ខំរួចមក លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលពុំបានអនុញ្ញាតឲ្យចាប់ខ្លួនបុរសជាសង្សារនោះឡើយ ដោយឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ ។ នារីវ័យ១៧ឆ្នាំរូបនេះក្រោយពីសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ នាងមិនបានទៅជាមួយឪពុកម្តាយនោះទេ ពោលគឺសុខចិត្តរួមរស់ជាមួយបុរសជាសង្សារដដែល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គូស្នេហ៍ស្ម័គ្រស្មោះខាងលើនេះ ខាងប្រុសឈ្មោះ មឿន ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិនាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តខ្មៅ ក្រុងតាខ្មៅ ។ ចំណែកឯខាងស្រីឈ្មោះ មាស ចន្ធូ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទៈ មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា គូស្នេហ៍ទាំង២នាក់បានទំនាក់ទំនងគ្នាតាមទូរស័ព្ទអស់រយៈពេលច្រើនខែ រហូតកើតជាស្នេហាអូនបង ។ នារីរូបនេះបានទំនាក់ទំនងទៅបុរសជាសង្សារឲ្យទៅយកនៅម្តុំស្ពានកំពង់ទួល បន្ទាប់មកបុរសជាសង្សារ ក៏បានជិះម៉ូតូទៅឌុបនារីជាសង្សារយកទៅ ស្នាក់នៅផ្ទះរបស់ខ្លួនឯស្រុកកំណើត ។ ក្នុងអំឡុងពេលស្នាក់នៅផ្ទះជាមួយគ្នាអស់រយៈពេលមួយសប្តាហ៍ បុរសរូបនេះបានរួមរក្សជាមួយនារីជាសង្សារបានចំនួន៦លើក ទើបនាំគ្នាត្រឡប់មកស្នាក់នៅក្នុងការដ្ឋានសំណង់មជ្ឈមណ្ឌលក្រុងតាខ្មៅវិញ ។


ការស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើនេះ គូស្នេហ៍ទាំង២នាក់បានរួមរក្ស័ជាមួយគ្នាបានចំនួន១៨លើកទៀត ទើប ម្តាយឪពុកតាមរកកូនស្រីឃើញ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅឲ្យជួយអន្តរាគមន៍តែម្តង ៕



ប្តីមកដល់ផ្ទះជួលនៅម៉ោង៤ជិតភ្លឺ ស្រាប់តែភ្ញាក់ព្រើត ឃើញប្រពន្ធនាំសហាយមកដេកដល់ក្នុងបន្ទប់




ភ្នំពេញ៖ ស្ត្រីម្នាក់ទោះជាខ្លួនមានប្តី មានទាំងកូន៣នាក់ទៅហើយក្តី ដោយសារការរស់នៅពុំសូវចុះសម្រុងគ្នា និងម្យ៉ាងការរស់នៅដាច់ដោយឡែកពីគ្នា ហើយដោយសារតែភ្លើងតណ្ហាឆេះឆួលខ្លាំងពេក បានក្បត់ចិត្តប្តីនាំសហាយមកដេលដល់បន្ទប់ជួល ។ ប៉ុន្តែខណៈកំពុងប្រតិបត្តិការ ស្រាប់តែប្តីមកទាន់ ខ្ទប់ទ្វារចាក់សោពីក្រៅ រត់ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលនាំសហាយមកដេកដល់បន្ទប់ជួលនោះឈ្មោះ ហោ គុណធឿន អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកប្តីឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករពិការ ជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានស្រុកកំណើតនៅភូមិ កោះម៉ាកប្រាង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
រីឯសហាយមានឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅការដ្ឋានសំណង់ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខ កំពូល ខេត្តកណ្តាល ។
តាមការរៀបរាប់ពីបុរសឈ្មោះ អែត ដូយ ជាប្តីបានឲ្យដឹងថា ពួកគាត់បានរៀប ការជាមួយស្រ្តីឈ្មោះ ហោ គុណធឿន អស់ រយៈពេល៨ឆ្នាំមកហើយ មានកូន៣នាក់ ស្លាប់២នាក់ នៅរស់កូនប្រុសម្នាក់សព្វថ្ងៃនៅ ឯស្រុក តែរហូតមកដល់អំឡុងឆ្នាំ២០១៥ ការរស់នៅដាច់ដោយឡែកពីគ្នាដោយ ប្រពន្ធសុំមកធ្វើការងាររោងចក្រនៅឯរាជធានីភ្នំពេញ។ ចំណែកគាត់ជាប្តីនៅមើល ថែកូននៅឯស្រុកកំណើត ហើយការរស់នៅ សម្ពន្ធមេត្រីស្នេហ៍រវាងប្តីនឹងប្រពន្ធឈានទៅរកភាពសោះអង្គើយនឹងគ្នាមានរកាំ រកូសក្នុងគ្រួសារមិនចុះសម្រុងគ្នា ។
បុរសជាប្តីបានបន្តថា ប្រពន្ធគាត់រកតែ លេសសុំលែងលះតែរូបគាត់មិនព្រមអូសបន្លាយពេលវេលា២ឆ្នាំកន្លងផុតទៅហើយទីបំផុតមាយាស្រីពុតត្បុតរបស់ប្រពន្ធត្រូវបានបែកធ្លាយបន្ទាប់ពីប្អូនថ្លៃប្រុសដែលមានបន្ទប់ជួលក្បែរខាងប្រពន្ធដឹងនិង ឃើញថា ប្រពន្ធរបស់គាត់តែងតែហៅប្រុស ស្នេហ៍មកដេករួមមេត្រីដល់បន្ទប់ជួល។ ពេលឮប្អូនថ្លៃប្រាប់ដូច្នេះរូបគាត់ហួសចិត្តខ្លាំងណាស់ទោះជាខ្លួនពិការជើងក្តីក៏ត្រូវតែជិះរថយន្តតាក់សុីធ្វើដំណើរចេញពីស្រុក តាមរកប្រពន្ធដល់បន្ទប់ជួលដែរ ។
បុរសជាប្តីបន្តទៀតថា គ្រាន់តែមកដល់ ផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅនៅ វេលាម៉ោង៤ទៀបភ្លឺស្រាប់តែគាត់ភ្ញាក់ព្រើត «ពុទ្ធោ! ឱប្រពន្ធខ្ញុំអើយនាំសហាយមកដេក ដល់បន្ទប់ជួលឃើញជាក់នឹងភ្នែក» ខណៈដែលពួកគេកំពុងប្រតិបត្តិការយ៉ាងរោលរាល។ ក្តៅចិត្តពេកមិនដឹងធ្វើម៉េចក៏ចាក់សោទ្វារពីក្រៅរួចទៅប្តឹងនគរបាលសុំឲ្យ ជួយធ្វើអន្តរាគមន៍ឃាត់ប្រពន្ធនិងសហាយនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ ។
ស្រ្តីជាភរិយាបានឲ្យដឹងថា ខ្លួនរស់នៅ មិនចុះសម្រុងគ្នាជាមួយប្តីអស់រយៈពេល២ឆ្នាំមកហើយ ទោះជាហៅប្តីចូលខ្លួន និយាយគ្នាដោះស្រាយរឿងលែងលះនៅ ចំពោះមុខអាជ្ញាធរភូមិ-ឃុំនៅឯស្រុកក៏ប្តី មិនសុខចិត្តផ្តិតមេដៃលែងលះដែរ ។
ស្រ្តីរូបនេះបានបន្តថា ស្នេហាប្រុសថ្មី ផ្តើមចេញពីលេងហ្វេសប៊ុកឆាតឆ្លងឆ្លើយជាមួយបុរសឈ្មោះ មាច ប៊ុនធឿន ជាកម្មករ សំណង់ ទីបំផុតលង់ស្នេហ៍រហូតប្រគល់បេះដូងឲ្យបុរសខាងលើលូកលាន់រួមមេត្រីអស់រយៈពេលជាង៤ខែកន្លងមកហើយ ខណៈដែលខឹងប្តីមិនផ្តិតមេដៃលែងលះឲ្យផងទើបសម្រេចចិត្តបង្កើតស្នេហ៍ថ្មីដោយស្ងាត់ៗបែបនេះទៅ។ នៅយប់ថ្ងៃទី៣ ខែ មិថុនានឹកឃើញឱកាសល្អអ្នកស្នាក់នៅ តាមបន្ទប់ជួលចាកចេញទៅស្រុកចូលរួមបោះឆ្នោតអស់នាងក៏ហៅប្រុសស្នេហ៍មកដេកកំដរបន្ទប់ស្រាប់តែនៅវេលាម៉ោងខាងលើលោកប្តីមកទាន់ស្រែកផ្អើលប្តឹងនគរបាលឲ្យឃាត់ខ្លួនសួរនាំតែម្តង ។
ដោយឡែកប្រុសសហាយវិញបានឲ្យ ដឹងថា ខ្លួនជាបុរសពោះម៉ាយមានកូនប្រុស ២នាក់ប្រពន្ធលែងអស់រយៈពេលជាង៤ឆ្នាំមកហើយសព្វថ្ងៃដើរធ្វើការងារជាកម្មករ សំណង់ ហើយខ្លួនបានលេងហ្វេសប៊ុក ស្គាល់សុំស្រឡាញ់ស្រ្តីខាងលើ ហើយក៏ ដឹងដែរថា ស្រីស្នេហ៍ខ្លួនមិនទាន់ លែងលះប្តីដាច់ស្រេចតែឃើញអស់រយៈពេលច្រើនឆ្នាំហើយនាងនៅម្នាក់ឯងក៏ដាច់ចិត្តស្រវា ឱបយកនាងធ្វើជាប្រពន្ធតែម្តង។
នៅក្នុងប៉ុស្តិ៍នគរបាលចោមចៅភាគី ទាំង៣បានលើកឡើងពីអំណះអំណាង ហេតុផលរៀងៗខ្លួន។ ខាងប្រពន្ធប្រកាន់ ជំហរមួយមិនយកទេប្តីដើម ព្រោះអត់ចេះ ផ្តល់សេចក្តីសុខឲ្យនាងផងស៊ូស្រវាចាប់យកប្តីក្រោយនេះវិញទោះជាកម្មករសំណង់មែនពិតតែចេះថ្នមចិត្តផ្តល់ភាពស្រណុកកាយសប្បាយអារម្មណ៍ជាង។
ចំណែកគោលជំហរខាងប្តីដើមវិញគឺសុខចិត្តលែងលះអ្វីដែលឃើញជាក់នឹង ភ្នែកប្រុសផ្សេងមករួមរស់ជាមួយប្រពន្ធហើយនោះអត់គិតថាខ្លួនមានប្តីមានកូន រហូតដល់៣នាក់មិនចេះឆ្អែតឆ្អន់សុំតែ លុយកាក់ជាង៦ពាន់ដុល្លារដែលប្រពន្ធ យកមកគឺខ្លួនសុំទាមទារយកមកវិញទុកសម្រាប់ចិញ្ចឹមកូនទើបរួចខ្លួនជាថ្នូរប្រគល់ប្រពន្ធទៅឲ្យអ្នកផ្សេង។ ដោយឡែកគោលជំហរភាគីប្រុសស្នេហ៍វិញបានឲ្យដឹងថា អ្វីជាទង្វើដែលខ្លួនបានប្រព្រឹត្តខ្លួនជាអ្នក ទទួលខុសត្រូវហើយស្រ្តីខាងលើក៏ប្តូរផ្តាច់សុខចិត្តយកគ្នាជាប្តីប្រពន្ធដែរ ។
មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ករណី ខាងលើក្រោយផ្ទុះរឿងប្រពន្ធផិតលួចមានសហាយប្តឹងផ្តល់គ្នាទោះជាភាគីខាងប្តីដើមទាមទារយកលុយជាង៦ពាន់ដុល្លារជាថ្នូរនឹងប្រគល់ប្រពន្ធទៅឲ្យអ្នកផ្សេងដើម្បី បញ្ចប់រឿងក៏ដោយក៏នៅតែដោះស្រាយមិនចេញ។ ខណៈដែលភាគីខាងស្រីគ្មានលុយ ប្រគល់ឲ្យប្តីមានតែដោះគ្រឿងអលង្ការ អស់ពីខ្លួនសរុបជាទឹកប្រាក់ជាង២០០ ដុល្លារនៅតែមិនគ្រប់ទើបនិយាយគ្នាមិនត្រូវ ព្រោះលុយជាង៦ពាន់ដុល្លារដែលស្ត្រី រូបនេះយកមកសុីចាយអស់យូរហើយ។ ទីបំផុតនគរបាលបានកសាងសំណុំរឿង បញ្ជូនខ្លួនប្រពន្ធនិងសហាយទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ជ័យដើម្បីសាកសួរនិងដោះស្រាយបន្ត ៕


No comments