ហួសចិត្តយ៉ាងខ្លាំង យកកូនតូចដាក់ ក្នុងទូដាក់អីវ៉ាន់ កុំឲ្យពិបាកមើល ពេលទៅកន្លែងងូតទឹក (មានវីដេអូ)
ចិន៖ ថ្មីៗនេះវីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារគេឃើញមានប្តីប្រពន្ធ២នាក់ ទាញកូនតូចរបស់ខ្លួនចេញពីក្នុងទូដាក់អីវ៉ាន់ នៅកន្លែងងូតទឹកសាធារណៈមួយ នៅក្នុងប្រទេសចិន។
គ្រប់គ្នាបានគិតថា មូលហេតុដែលប្តីប្រពន្ធនេះ ចាក់ចោរកូនទុកក្នុងទូដាក់អីវ៉ាន់ដោយសារពួកគេមិនចង់មើលថែកូន នៅពេលដែលពួកគេកំពុងងូតទឹក។

ទោះជាយ៉ាងណា គ្មាននរណាម្នាក់បានដឹងច្បាស់ថា ក្មេងនោះប្រុស ឬស្រីទេ ហើយគេក៏មិនបានដឹងដែរថា ក្មេងនោះត្រូវបានចាក់សោទុកនៅក្នុងទូនោះអស់រយៈពេលយូរប៉ុណ្ណាដែរ។
យ៉ាងណាមិញ នៅពេលក្មេងនោះត្រូវបានយកចេញពីក្នុងទូ គេបានយំយ៉ាងខ្លាំង ប៉ុន្តែ គេមិនមានសភាពថប់ដង្ហើមទេ។ បុគ្គលិកម្នាក់ ដែលបានជួយបើកទ្វារទូដាក់អីវ៉ាន់នោះ ក៏ភ្ញាក់ផ្អើលចំពោះរឿងមួយនេះដែរ។
បន្ទាប់ពីវីដេអូមួយនេះ ត្រូវបានចែកចាយពេញក្នុងបណ្តាញអ៊ីនធើណែតចិនរួចមក មានអ្នកលេងបណ្តាញសង្គមជាច្រើន បានរិះគន់ឪពុកម្តាយទាំងពីរនាក់នោះថា ជាមនុស្ស “ខ្វះការប្រុងប្រយ័ត្ន អាត្មានិយម គ្មានទំនួលខុសត្រូវ” ជាដើម។
លើសពីនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់ បានសរសេរថា “កូនតូច មើលទៅដូចជាអស់កម្លាំងខ្លាំងណាស់។ កន្លែងចង្អៀតហើយងងឹតទៀត ប្រហែលជាគ្នាភ័យណាស់ហើយ”។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតបានសរសេរថា “អ្នកពិតជាឪពុកម្តាយដែលខ្វះការប្រុងប្រយ័ត្នមែន។ កូនមិនមែនជាវត្ថុទេ។ បើអ្នកគិតថាគេធ្វើឲ្យអ្នកពិបាក កុំទៅងូតទឹកនៅទីនោះអី”។ បន្ថែមពីនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនទៀត មានការព្រួយបារម្ភថា កុមារតូចនោះអាចនឹងមានជំងឺខ្លាចកន្លែងចង្អៀត នៅពេលអនាគត៕
សូមទស្សនាវីដេអូ និងបញ្ចេញយោបល់របស់អ្នកនៅខាងក្រោមនេះ៖
Post a Comment