ប្រការ​គួរ​ប្រយ័ត្ន​ក្នុង​ការ​ទទួល​ទាន​ទឹក​ម៉ាស៊ីន ព្រោះ​វា​អាច​មាន​មេរោគ

មនុស្ស​ជា​ច្រើន​មាន​ការ​សង្ស័យ​ថា​ រវាង​ទឹក​សុទ្ធ​ច្រក​ដប​ និង​ទឹក​ម៉ាស៊ីន​ទឹក​ប្រភេទ​ណា​មាន​សុវត្ថិភាព​ជាង​? ចំពោះ​ការ​សង្ស័យ​នេះ នាយកដ្ឋាន​សុខភាព​ និង​សេវា​កម្ម​មនុស្ស​របស់​សហរដ្ឋអាមេរិក បាន​ផ្ដល់​ចម្លើយ​ថា​ អាស្រ័យ​ទៅ​លើ​ទីកន្លែង​ដែល​អ្នក​រស់​នៅ។



ទោះ​ជា​យ៉ាង​នេះ​ក្ដី​សារធាតុ​មួយ​ចំនួន​ដែល​គេ​ប្រទះ​​ឃើញ​ជា​ទូទៅ​ក្នុង​ទឹក​ម៉ាស៊ីន​អាច​បង្ក​កើត​មាន​បញ្ហា​សុខភាព​ចំពោះ​បុគ្គល​មួយ​ចំនួន​បាន​។ បុគ្គល​ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​នៅ​ពេល​ទទួល​ទាន​ទឹក​ម៉ាស៊ីន​គឺ ៖

- អ្នក​មាន​រោគ​អេដស៍ (HIV)
- អ្នក​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់​ខ្សោយ​
- អ្នក​ប្រើ​ថ្នាំ​ស្ដេរ៉ូអ៊ីដ (Steroid)
- អ្នក​កំពុងព្យាបាល​ជំងឺ​មហារីក
- កុមារតូចៗ អ្នក​ទទួល​គ្រោះ​ថ្នាក់​ដោយ​សារ​សារធាតុ​សំណ ដែលគេ​រក​ឃើញ​ក្នុង​បំពង់ទឹក​ចាស់ៗ។

ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ពី​សារធាតុ​សំណ គួរ​ប្រើ​ក្បាល​រ៉ូប៊ីណេទឹកត្រជាក់​សម្រាប់​យក​ទទួលទាន​ និង​គួរ​បញ្ចេញ​ទឹក​ចោល​ប្រមាណ​១នាទី​បន្ទាប់​ពី​មិន​បាន​បើក​ទឹក​ប្រើ​យូរជាង​៦ម៉ោង។ ប៉ុន្ដែ​ផ្ទុយ​ទៅវិញកុមារ​អាច​ទទូួល​ប្រយោជន៍​ពីសារធាតុហ្វូអរ៉ៃ (Fluoride) ដែល​មាន​ក្នុង​ទឹក​ម៉ាស៊ីន​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​ប្រអប់​មាត់​ដែល​គ្មាន​នៅ​ក្នុង​ទឹក​សុទ្ធ​ច្រក​ដប៕

No comments