ថ្មីទៀតហើយ, ក្រុមព្រះអរហន្ត ដែលទើបតែត្រាស់ដឹងសម័យថ្មី នាទឹកដីខេត្តតាកែវ (មានវីដេអូ)!សូមពិចារណាផង



🙏សូមពិតប្រគេនលោកម្ចាស់គ្រប់ព្រះអង្គ និងជម្រាបជួនញាតិញោមទាំងក្នុង និងក្រៅប្រទេសឲ្យបានជ្រាបថា នៅប្រទេសកម្ពុជារបស់យើងនេះសព្វថ្ងៃ កំពុងតែមានព្រះអរហន្ត១ ក្រុមកំពុងតែត្រាស់ដឹងនាទឹកដីខេត្តតាកែវ….. តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមព្រះអរហន្តទាំងនេះមានយូរហើយតែឥឡូវប្ដូរទីតាំងថ្មី នៅប្រហែល១០០ម៉ែត្រពីវត្តពុទ្ធភូមិហៅវត្តចំប៉ា ខេត្តតាកែវ (មិនដឹងភូមិអីឃុំអីស្រុកអីទេព្រោះអ្នកដែលទៅនោះមិនស្គាល់ដែរ ដឹងត្រឹមតែវត្តនិងខេត្តតាកែវ។

នៅខ្មែរយើងនេះព្រះត្រាស់ដឹងមិនចេះចប់ បន្តិចអរហន្តនេះបន្តិចអរហន្តនោះ បន្តិចព្រះពោធិសត្វនេះបន្តិចព្រះពោធិសត្វនោះ បន្តិចព្រះសិអារ្យមេត្រី បន្តិចអ្នកសច្ចំនេះបន្តិចអ្នកសច្ចំនោះ បន្តិចព្រះបាទធម្មិកនេះបន្តិចព្រះបាទធម្មិកនោះ មិនចេះចប់មិនចេះហើយ……


👉បញ្ជាក់ : Videoនេះទើបតែថតថ្ងៃកឋិនទី៤-៥ខែតុលាឆ្នាំ២០១៧នេះទេ មិនមែនVideoយូរហើយទេ។
ប្រសិនបើនៅជិតវត្តពុទ្ធភូមិ ហៅ វត្តចំប៉ា មានទីតាំងនៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវពិតមែន នោះគឺជាស្រុកកំណើតរបស់បុគ្គល ធាន វុទ្ធី ហើយ។ បើតាមប្រភពមួយទៀតបានឲ្យដឹងថាបុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសេអារ្យមេត្រីលើកមុននោះគឺមិនទាន់ទៅណាទេពោលគឺគាត់បានទៅបង្កើតវត្តមួយទៀតដែលនៅនឹងស្រុកកំណើតរបស់គាត់។
សូមចម្រើនពរដល់ញោមក្រសួងធម្មការនិងសាសនា ក៏ដូចជាមន្ត្រីសង្ឃខេត្តមេត្តាស៊ើបសួររកទីតាំងឲ្យច្បាស់ហើយចុះទៅសួរសុខទុក្ខក្រុមព្រះអរហន្តទាំងឡាយនេះផង បើនិយាយមិនស្ដាប់ទេ និមន្តក្រុមព្រះអរហន្តទាំងនេះទៅត្រាស់ដឹងក្នុងគុកតែម្ដងទៅ។
ក្រុមព្រះអរហន្តទាំងនេះយកព្រះពុទ្ធសាសនាមកធ្វើជាខែលដើម្បីប្រមូលយកលាភសក្ការៈ ដូច្នេះក្រសួងធម្មការនិងសាសនាក៏ដូចជាមន្ត្រីសង្ឃគួរតែប្រើធម៌ក្ដៅខ្លះហើយ….
បើនិយាយរឿងញាតិញោមខ្លះវិញបើបើកប៉ុស្តិ៍ប៉ះចំលោកម្ចាស់គ្រូ សាន សុជា សម្ដែងព្រះធម៌អីគាត់មិនចង់ស្ដាប់ទេ បិទប៉ុស្តិ៍ក៏មានដែរ ព្រោះគាត់ថាលោកម្ចាស់គ្រូពូកែថាឲ្យគេ គាត់រកតែលោកឬធម្មាចារ្យ ណានិយាយផ្អែមៗនិយាយរឿងនរកប្រេតអីទេទោះគាត់ស្ដាប់មិនយល់ក៏គាត់ស្ដាប់ដែរ…. ពេលខ្លះវាសាកសមនឹងឲ្យគេបោកហើយ….
ញាតិញោមនៅស្រែខ្លះមិនសូវចូលចិត្តលោកម្ចាស់គ្រូ សាន សុជា មូលហេតុដោយសារលោកតែងតែមានសង្ឃដីកាប្រឆាំងនឹងជំនឿផ្ដេសផ្ដាស ជឿដោយគ្មានបញ្ញា…….
សង្ឃដីការបស់លោកម្ចាស់គ្រូ សាន សុជា “ឆ្នាំងបាយអ្នកបោកគឺនៅនឹងអ្នកឆោត”
ប្រភព : Roeurn Kosal





No comments