​គ្រូមន្តអាគម​ បាន​ស្លាប់ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​រហូតដល់​ឆ្អិន​ស្លាប់​ដោយ​ចៃដន្យ​នៅក្នុង​ខ្ទះ​ធំ ខណៈពេល​ព្យាយាម “​សម្អាត​កាយ​និង​ព្រលឹង បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​ខុស​បច្ចេកទេស​


នេះបើយោងតាមប្រភពពត៏មាន dailymail បានចុះផ្សាយកាលពីថ្ងៃ ទី២៥ ខែ តុលា ឆ្នំា ២០១៧ ។បុរសម្នាក់ត្រួវបានគេស្គាល់ជាគ្រូមន្តអាគមមានឈ្មោះថា លឹម បា  បាន​អង្គុយពែនភ្នែន​នៅក្នុង​ខ្ទះ​ដែក​ដ៏​ធំ​មួយ​នៅ​វត្ត​ចិន​មួយ​នៅក្នុង​ភូមិ ស៊ូ​ឡា សាំង​ឡាង ដែលជា​ភូមិ​ឆ្នេរសមុទ្រ​តូច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​។​
​គម្រប​វែង​មួយ​ត្រូវ​បានដាក់​គ្របពីលើ​បុរស​អាយុ ៦៨ ឆ្នាំ​រូបនេះ ដើម្បី​ស្ងោរ ហើយ​គាត់​បានដាក់​ដៃ​សំពះ​ដើម្បី​អធិស្ឋាន​មុនពេល​ដុត​ភ្លើង​នៅ​ពីក្រោម​ខ្ទះ​នោះ​។​
​ប៉ុន្តែ​ក្រោយ​រយៈពេល ៣០ នាទី ការ​អធិស្ឋាន​នេះ​ក៏​ខុស​បច្ចេកទេស ហើយ​គ្រូមន្តអាគម​លឹម បា បាន​គោះ​សុំ​ឱ្យគេ​ជួយ​ទាំង​តក់ក្រហល់​នៅ​ខាងក្នុង​គម្រប​ដែក​។​
​ពេល​បើក​គម្រប​ឡើង លោក​លឹម​ត្រូវគេ​ប្រទះឃើញ​សន្លប់​បាត់ស្មារតី ហើយ​មាន​ចំហាយ​ទឹក​ហុយ​ជុំវិញ​គាត់​។ គាត់​ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយសារ​រលាក​កម្រិត​ទី​ពីរ​និង​ការ​គាំងបេះដូង​។​
​កាសែត The Star របស់​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា កូនប្រុស​ពៅ​របស់លោក លឹម បា គឺ​លោក កាំ​ង ហួយ អាយុ ៣២ ឆ្នាំ​បាន​និយាយថា​ឪពុក​របស់គាត់​បាន​ស្ងោរ​ខ្លួនឯង​ទាំង​រស់​អស់​ជាង ១០ ឆ្នាំ​មកហើយ បើទោះបីជា​គ្រួសារ​របស់គាត់​មានការ​ព្រួយបារម្ភ​ក្តី​៕








សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
http://www.dailymail.co.uk/news/article-5015171/Malaysian-accidentally-steams-death-WOK.html#v-2279073819322436191

ប្រភព ៖ rasmeinews

No comments