ព្រមព្រៀង​​​រួមរ័កបានសម្រេចតែ​ពេល​​​បែកការណ៍​ដោយ​សារ​មានឈាម​ជាប់ខោ​ ​ខាង​​ស្រីបែរជា​ចោទថា ចាប់រំលោភ



កោះកុង: យុវជន​ម្នាក់ ត្រូវបាន​បងប្រុស​ខាង​ស្រី​ចាប់ខ្លួន ប្រគល់​ឲ្យ​ប៉ូលិស​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ពីបទ​​ចាប់រំលោភ​​សេព​សន្ថវៈ​បាន​សម្រេច ទៅលើ​រូប​​ប្អូនស្រី​របស់ខ្លួន​។​
​ ​
​សេច​កី្ត​រាយការណ៍​ពី​ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ក្នុងខណៈ​ពេលដែល​យុវជន ឈ្មោះ រ័ត្ន វិបុល អាយុ ២២ ឆ្នាំ ទីលំនៅ​ភូមិ​តា​នូ​ន ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ មាន​មុខរបរ​ជាជាង​សំណង់ ត្រូវបាន​មិត្ត​ភ័​ក្ត​បបួល​ទៅលេង​បុណ្យ នៅឯ​ឃុំ​កណ្តោល រួច​ក៏​ទាក់ទង​បាន​ស្គាល់​នារី​ម្នាក់ អាយុ ២១ ឆ្នាំ ដែលជា​ប្រជាជន​រស់នៅក្នុង​ឃុំ​ខាងលើ​។​

ប្រភព​បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​បាន​និយាយ​សាសង​ស្គាល់គ្នា​អស់​រយៈពេល​ជាច្រើន​ម៉ោង​មក ពួកគេ​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា ទៅ​ក្រេប​ទឹកឃ្មុំ នៅ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ ពី​រោងបុណ្យ​។ បន្ទាប់ពី​ក្រេបទឹក​ឃ្មុំ បាន​សម្រេច​រួចរាល់ ពួកគេ​ក៏បាន​នាំគ្នា វិលត្រឡប់​មកលេង​បុណ្យ​វិញ ក៏​ជួបនឹង​បងប្រុស​ខាង​ស្រី ដែល​កំពុង​ដើររក​ប្អូន​។ ដោយ​ខាង​ស្រី​ស្លៀកខោ​ខាវ​ប៊ូ​យ​ជើង​ខី្ល ហើយ​បងប្រុស​របស់​នាង បាន​ក្រឡេកឃើញ​មាន​ឈាម​ហូរ​ចេញមក​តាម​ជើងខោ ក៏​ហៅ​ប្អូនស្រី មក​សាកសួរ​។ ពេលនោះ នាង​បែរជា​ប្រាប់​បងប្រុស​នាង​ថា នាង​ត្រូវ​យុវជន​ខាងលើ ចាប់រំ​លោភ ធើ្វ​ឲ្យ​បងប្រុស​នាង មានការ​ខឹងសម្បារ ក៏​ទះ​កំ​ផ្លេ​ង​យុវជន​ឈ្មោះ បុល ពីរ​ដៃ រួច​ក៏​ចាប់ខ្លួន ប្រគល់​ឲ្យ​ប៉ូលិស​តែម្តង​។​សូមជួយស៊ែរបន្តផងបងណាបងប្អូន។

លោក សុខ ផន អធិការ​ប៉ូលិស​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បាន​ប្រាប់​កេ​ហ​ទំព័រ យើង​ តាម​ទូរស័ព្ទ​ថា យុវជន ដែល​​ជាប់ចោទ​ពីបទ​រំ​លោភ​​ខាងលើ ត្រូវបាន​ប៉ូលិស​របស់លោក កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន មកកាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្ត​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៦​មករា​នេះ​។​សូមជួយស៊ែរបន្តផងណាសូមអរគុណ។
​ ​
​លោក ផន បាន​បន្តថា តាមពិត​ករណីនេះ មុនដំបូង គឺជា​ការ​ព្រមព្រៀងគ្នា ប៉ុន្តែ​បន្ទាប់ពី​បែកការណ៍​ដល់​បងប្រុស​នារី​រូបនោះ ក៏​ដាក់ពាក្យ​ប្តឹង​ពីបទ​ចាប់រំលោភ​។ នៅវេលា​ព្រឹក​ថ្ងៃទី​១៦ ខែមករា​នេះ ពេល​ប៉ូលិស កំពុង​កសាង​សំណុំរឿង ខាង​ស្រី​បែរជា​មក​យំសោក សុំ​ដក​ពាក្យបណ្តឹង​វិញ ដោយ​និយាយថា ខាង​ប្រុស ពុំបាន​ចាប់​រំ​លោ​ទេ ហើយ​អី្វ​ដែល​កើតឡើង គឺជា​ការ​ព្រមព្រៀងគ្នា​។ ប៉ុន្តែ​ប៉ូលិស មិន​ព្រម​សម្របសម្រួល តាម​ការ​អង្វរ​របស់​ខាង​ស្រី​នោះទេ​។

No comments