ទៅ​ទិញ​ឡាន​ទម្លាក់ ពី​កុងតឺណ័រ អ្នក​ជំនាញ​ឲ្យ​មើល​តែ​ប៉ុន្មាន​ចំណុច​​ នឹង​ដឹង​ភ្លាមឡាន​ស្អាត​ ឬ​មិន​ស្អាត​

ចរាចរណ៍​រថយន្ត​មួយទឹក ​​នៅ​តែ​មាន​ការ​ពេញ​និយម មិន​សូវ​ស្រកស្រុ​តទីផ្សារ​ ​ព្រោះ​វា​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​គុណភាព​នៅ​ប្រើប្រាស់​បាន។​​ ​ប្រភេទ​រថយន្ត​មួយ​ទឹក ពេញនិយម​​មាន​ដូចជា Highlander, Camry, Lexus ជាដើម។
ពលរដ្ឋ​មួយ​ចំនួន​តែង​តែ​ រកទិញ​រថយន្ត​តាម​ឃ្លាំង ដែល​ត្រូវ​ឈ្មួញ​ទិញ​ យក​ទៅ​ជួសជុល​យ៉ាង​ស្អាត​ ប៉ុន្តែពលរដ្ឋ​​មួយ​ចំនួន​ ចង់បាន​រថយន្ត​ដែលគេ​ទម្លាក់ ពីកុងតឺណ័រ​ ដោយសារ​ឃើញ​សភាព​ជាក់ស្តែង​ ងាយ​សម្រេចចិត្ត​។តាម​អ្នកជំនាញ​ទិញ រថយន្ត​ទម្លាក់​ពី​កុងតឺណ័រ ក៏​មិន​ស្រួល​​ដែរ​បើ​មិន​មាន ​ជំនាញ​ច្បាស់​លាស់។ យ៉ាង​ណា​តាម​បទ​ពិសោធន៍​ លោក ងិន សុភាព ណែនាំ​ប៉ុន្មាន​ចំណុច​ ឲ្យ​អតិថិជន​ចេះ​មើល​ បើ​ទៅ​រក​ទិញ​រថយន្ត ទម្លាក់កុងតឺណ័រ​ ដើម្បី​បាន​​រថយន្ត​​ល្អ​ អាច​ទទួល​យក​បាន។



មើល​តាប៊ូ​ចាប់​កង់​ទាំង ៤ ច្រេះសឹក​ឬ​មិន​សឹក​​។ ជា​ធម្មតា​ឡាន​ទម្លាក់ពី​កង់តឺណ័រភ្លាម​ ងាយស្រួល​មើល​ បើ​វា​អត់​ច្រេះ​មាន​ន័យ​ថា​ឡាន​នេះ ​នៅ​ល្អ​អាច​យកទៅ​ប្រើបាន។មើលសាច់ដែក ​ទឹក​ថ្នាំ​ហ្សីន​ឬ​មិន​ហ្សីន។ ​រថយន្ត​ដែល​នៅ​ថ្មី​ទាំង​មូល គេ​កម្រ​ទិញណា​ស់ ដោយសារ​ឡានហ្នឹង គេ​​ប្រើប្រាស់​ច្រើន​​។
នៅលើ​ឡានគេមាន​បិទ​​​ ក្រដា​ស​​បញ្ជាក់​ចំនួន​គីឡូ ដែល​យើង​អាច​ឆែក​មើល​បាន។ ជា​ធម្មតា​ឡាន​ នៅគីឡូ​តិច​គេ​ចង់​បានណាស់ ហើយ​​សមស្រប​បើ​ក្រោម ១០ម៉ឺន​គីឡូ​​​​អាច​ទទួល​យក​បាន​។
មើល​ពូកខាងក្នុង​បើ​នៅ​ថ្មី​ មិន​ស្លក​​ បានន័យ​ថា​ឡាន​​​នេះ ​មិន​សូវ​គេ​ប្រើប្រាស់​ច្រើន​​ទេ​។




ចំណុច​មួយ​ទៀត ឡាន​មួយ​ទឹក​តែងតែ​មាន​ ការ​ខូចខាត​បុកទង្គិច​​។​ បើ​ប៉ះពាល់​ខាង​ក្រោយ​ មិន​សូវ​បារម្ភ​ទេ​ ប៉ុន្តែ​ខូចខាត​ផ្នែក​ខាង​មុខ ​ត្រូវ​ប្រយ័ត្ន​បំផុត​។ ត្រឹម​​ចង្កៀង​មុខ ​ប៉ាន់ណា ឬ​ធុង​ទឹក គេ​អាច​ទិញ​ថ្មី​ប្តូរ​ចេញ​បាន ​​ប៉ុន្តែ​បើ​ប៉ះ​ដល់​តួសាក់ស៊ី​ម៉ាស៊ីន វា​ពិបាក​ជួសជុល​ ហើយ​បើ​ជួលជុល ​ក៏​មិន​បាន​ល្អ​ដូច​ដើម​ដែរ៕





ប្រភព៖សប្បាយ

No comments