វិធីធ្វើឱ្យបាត់ជម្ងឺផ្ដាសាយ/ហៀរសំបោរ យ៉ាងងាយស្រួល
រដូវនេះគឺជារដូវវស្សា ដែលអ្នកចាំបាច់ត្រូវតែរក្សាសុខភាពរបស់ខ្លួន និងសមាជិកក្នុងក្រុមគ្រួសារឱ្យបានល្អ និងជាប្រចាំ និងជាពិសេសគប្បីមានវិធីបង្ការការពារនូវជម្ងឺគ្រុនផ្ដាសាយដែលជាជម្ងឺតូចតាចមែន ប៉ុន្តែបើវាកើតឡើងម្ដងៗគឺមិនងាយបាត់ឡើយ ហើយត្រូវការពេលវេលាច្រើនថ្ងៃដើម្បីព្យាបាលវាឱ្យជាសះស្បើយទៀតផង ។
ដូច្នេះប្រសិនបើអ្នក ឬសមាជិកណាមួយនៅក្នុងគ្រួសាររបស់អ្នកមានបញ្ហាផ្ដាសាយ ក្អកស្លេះ និងហៀរសំបោរជាដើម ការពិសារថ្នាំណាមួយដែលអ្នកចំណាំថាមានគុណភាពល្អតែមួយមុខនោះ ប្រហែលជាមិនងាយបាត់ឡើយ ដូច្នេះអ្នកអាចសាកល្បងផ្សំជាមួយវិធីបែបធម្មជាតិនេះមួយទៀតគឺ ទឹកក្រូចឆ្មាទឹកឃ្មុំ ។ ដោយអ្នកគ្រាន់តែចិតផ្លែក្រូចឆ្មា ២-៣ផ្លែ (ច្របាច់យកទឹក), + អំបិល បន្តិច, ស្ករសបន្តិច ឬមិនដាក់ក៏បាន, + ទឹកឃ្មុំសុទ្ធ ២-៣កូនស្លាបព្រាកាហ្វេ, ចាក់ចូលក្នុងកែវតែមួយ លាយជាមួយទឹកក្ដៅឧណ្ណៗបន្តិច រួចពិសាររាល់ពេលព្រឹក និងល្ងាចមុនពេលចូលគេង ។ ពិសារចន្លោះត្រឹមតែ២-៤ថ្ងៃ នោះអាការៈផ្ដាសាយ ក្អកស្លេះ ហៀរសំបោរនឹងបាត់ជាស្ថានពរ ។ សាក លមើល ! ប៉ុន្តែប្រយ័ត្នណា៖ សូមកុំបណ្ដោយខ្លួនឱ្យត្រូវទឹកភ្លៀង និងពិសារទឹកកកឱ្យសោះក្នុងអំឡុងពេលឈឺ ៕
Post a Comment