ប្រសិនបើអ្នកជាមនុស្ស ដែលចូលចិត្តកើតទុក្ខ ចូរអានអត្ថបទនេះ!
នៅក្នុងភូមិមួយមានបុរសវ័យចំណាស់ម្នាក់ គាត់ត្រូវបានគេចាត់ទុកជាមនុស្សដែល មានប្រាជ្ញាវៃឆ្លាតជាងគេនៅក្នុងភូមិ។ ដូច្នេះជារៀងរាល់ថ្ងៃតែងតែមានមនុស្សជាច្រើនមករកគាត់ ដើម្បីរៀបរាប់អំពីរឿងពិបាកចិត្តដដែលៗរបស់ពួកគេ។
ថ្ងៃមួយបុរសវ័យចំណាស់នោះបានហៅ មនុស្សដែលនៅក្នុងភូមិមកជួបជុំគ្នា។ ហើយគាត់និយាយរឿងកំប្លែងមួយប្រាប់ទៅមនុស្សទាំងនោះ។ ពេលដែលនិយាយរឿងកំប្លែងចប់គ្រប់គ្នានាំគ្នាសើចគិល។
ពីរបីនាទីក្រោយ, គាត់ក៏និយាយរឿងកំប្លែងដដែលប្រាប់ទៅពួកគេម្តងទៀត ហើយមានតែមនុស្សពីរបីនាក់តែប៉ុណ្ណោះ ដែលញញឹមពេលដែលស្តាប់រឿងនេះចប់។
មួយសន្ទុះក្រោយទៀត, គាត់ក៏និយាយរឿងដដែលនេះប្រាប់ទៅពួកគេជាលើកទីបី ប៉ុន្តែម្តងនេះគ្មាននរណាម្នាក់អស់សំណើចនោះទេ។
បុរសវ័យចំណាស់ក៏ញញឹម ហើយនិយាយទៅកាន់ពួកគេថា,
«អ្នកមិនអាចសើចម្តងហើយម្តងទៀត នៅពេលដែលស្តាប់រឿងដដែលបានទេ។ អ៊ីចឹងហេតុអ្វីបានជាអ្នកទាំងអស់គ្នាតែងតែយំ និង ពិបាកចិត្តចំពោះបញ្ហាដដែល?»
ន័យអប់រំ៖ ការព្រួយបារម្ភមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ, វាមានតែខ្ជះខ្ជាយពេលវេលា និងកំលាំងរបស់អ្នកទៅវិញទេ៕

Post a Comment