បើមិនចង់ទឹកភ្នែកទេសូមពិនិត្យសិនចាំទទួលព្រោះអីគេប្រកាសហើយ....ស៊ែចែកបងប្អូនពុកម៉ែឲ្យបានដឹងផង...


(បាត់ដំបង)៖ យោងតាមគេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានកាន់តែខ្ពស់ ចំពោះក្រដាសប្រាក់១,០០០បាតរបស់ថៃ។
ការអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ថ្មីៗ​នេះ​មាន​លេចឮ​នូវ​ព័ត៌មាន​មួយចំនួន ​ចេញពី​ក្នុងប្រទេស​ថៃ ស្តីពី​ការធ្វើ​ចរាចរណ៍​លើ​ក្រដាសប្រាក់ ប្រភេទ​មួយ​ពាន់​បាត (​១,០០០​បាត​) ដែលជា​ក្រដាសប្រាក់​ក្លែងក្លាយ ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ថៃ​ខ្លះ ​បាន​ជួបប្រទះ​នូវ​ប្រាក់​ទាំងនេះហើយ ដែល​ជន​សង្គមងងឹត​កំពុង​នាំចូល ​មកកាន់​ខេត្ត​មួយចំនួន ដែល​ជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​ឡាវ​។​
​យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា​ ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​ ​​ក្នុងភូមិ​១ ឃុំ​វ៉ាំ​ង​ជំ​ពូ ស្រុក​មឿង​ភិត​ប៊ូ​ន ខេត្ត​ភិត​ប៊ូ​ន ធ្លាប់មាន​ប្រជាពលរដ្ឋ​ថៃ​ម្នាក់​ឈ្មោះ យី​ង ឧ​ត្ត​ម រើស​បាន​ក្រដាសប្រាក់​ប្រភេទ​១០០​បាត​នេះដែរ គឺមាន​ចំនួន​២១​សន្លឹក ស្មើនឹង​២១,០០០​បាត ប៉ុន្តែ​ក្រោយពី​បាន​នាំយក ទៅ​សាកសួរ​ដល់​អាជ្ញាធរ​ភូមិ ទើប​ដឹងថា​ជា​ប្រភេទ​ក្រដាសប្រាក់​ក្លែងក្លាយ ក៏មាន​ការភ្ញាក់ផ្អើល​ឡើង រហូតដល់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ​បានចេញ​សេចក្តីប្រកាស និង​បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ​របស់ខ្លួនឲ្យ​ចេះ​សង្កេត​អំពី​លក្ខណៈពិសេស​ លើ​ក្រដាសប្រាក់​គ្រប់​ប្រភេទ ជៀសវាង​នូវ​ការភ័ន្តច្រឡំ​ ប៉ះចំ​ក្រដាសប្រាក់​ក្លែងក្លាយ​។​
​ក្រោយមក​ក៏​ស្រាប់​តែមាន​លេចចេញ​នូវ​ព័ត៌មាន​ថ្មី​មួយទៀត ស្តីពី​ការ​បង្ក្រាបបាន​ក្រដាសប្រាក់​ប្រភេទ​១,០០០​បាត ដែល​គេ​រកឃើញថា អាច​ចេញ​មកពី​ក្នុងប្រទេស​ឡាវ ហើយក៏​កំពុង​ធ្វើ​ចរាចរ​​សាយភាយ​ពាសពេញ​ប្រទេស​ថៃ​ផងដែរ ប៉ុន្តែ​គ្រាន់តែ​ក្រដាសប្រាក់​ប្រភេទ​នេះ ងាយស្រួល​សម្រាប់ឲ្យប្រជាពលរដ្ឋ ឬ​បងប្អូន​អាជីវករ​ចំណាំ ដោយសារតែ​នៅលើ​ក្រដាសប្រាក់​មួយ​ពាន់​បាត​ទាំងអស់នេះ វា​មាន​លេខ​ដូចគ្នា​គឺ «​5​J995237​1» ។​
​ទន្ទឹមនឹង​នេះដែរ គួរតែ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​ដែល​រស់​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-ថៃ ព្រមទាំង​ក្រុមអាជីវករ ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្នឲ្យបាន​ខ្ពស់ និង​ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ មុននឹង​ទទួលយក​នូវ​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ ដោយ​មិន​ខ្លាច​ស្តាយ​នូវ​ពេលវេលា​នោះឡើយ​៕


No comments