ឱ្យតែមានខ្សែបាតដៃទាំង ៧ នេះ នឹងមានជោគវាសនា កើតមកជាអ្នកមានក្នុងពេលអនាគត?
យោងតាមក្បួនមើលបាតដៃឥណ្ឌា នេះជាគំរូរូបភាពបាតដៃរបស់អ្នកមានក្នុងប្រទេសនេះ ទោះបីជាពួកគេកើតមកជាអ្នកក្រីក្រក៏ដោយ។ តាមការវិភាគខ្សែបាតដៃទាំង ៧ ចំណុចខាងក្រោម លោកអ្នកនឹងមានឱកាសក្លាយជាអ្នកមានផ្អែកលើក្បួនមើលបាតដៃឥណ្ឌា ដែលល្បីថាឆុតស្ទើរ ១០០ ភាគរយនោះ។
១. ប្រសិនខ្សែវាសនា (Fate Line) បែកធាងជា ៣ ប៉ះលើខ្សែជីវិត (Life Line) នោះទំនាយទាយថា លោកអ្នកនឹងទទួលជោគជ័យតាំងពីនៅក្មេង មិនថាការងារ ឬ មុខតំណែងក្នុងជួររដ្ឋាភិបាលឡើយ។
២. ខ្សែខួរក្បាល (លយពីខ្សែជីវិតមកជាប់ខ្សែមេ (Head Line នៅចំកណ្តាលបាតដៃ)) ប្រសិនបើវាវែង ហើយត្រង់ មានន័យថា លោកអ្នកជាមេដឹកនាំពូកែរៀបចំផែនការ និងមានការសម្រេចចិត្តច្បាស់លាស់ និងប្រកបដោយទស្សនវិស័យ។ តែប្រសិនបើខ្សែនេះបែកចុង ឬ មានសភាពខ្លី ឬ វៀចៗ នោះបង្ហាញថា លោកអ្នកជាមនុស្សស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
៣. ខ្សែចិត្តគំនិត ឬ ហៅថា ខ្សែ Jupiter (មើលរូបលេខ៣) ប្រសិនបើវាត្រង់ភ្លឹង មិនវៀច មិនដាច់ៗ គឺតំណាងឱ្យចិត្តនឹងធឹង និង មានគោលដៅច្បាស់លាស់។ លោកអ្នកជាមនុស្សមានស្មារតីខ្ពស់ ហេតុដូច្នេះហើយភាពជោគជ័យរមែងនៅមិនឆ្ងាយពីដៃលោកអ្នកឡើយ។ បើជាមេគ្រួសារវិញ លោកអ្នកនឹងនាំមកនូវម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ។
៤. ខ្សែវែងត្រង់ភ្លឹងនៅជាប់ពីក្រោមម្រាមកណ្តាល (ឬខ្សែភពសៅរ៍) ដែលមិនដាច់ពីគ្នា មិនវៀច មានន័យថា នឹងទទួលបានជោគជ័យក្នុងការងារ ឬ ការរកស៊ី ដោយគ្មានឧបសគ្គ។ តែប្រសិនបើវាដាច់ៗ និងវៀច គឺមានន័យថា សម្បូរឧបសគ្គទៅវិញ។
៥. ខ្សែព្រះអាទិត្យ នៅក្រោមដៃនាង ។ ប្រសិនបើវាមានប្រវែងកាន់តែវែង គឺមានន័យថា លោកអ្នកនឹងជាមនុស្សល្បីល្បាញ ហើយថែមទាំងមានទ្រព្យសម្បត្តិកាន់តែច្រើនទៀត។ គេសង្កេតឃើញ មនុស្សដែលមានខ្សែព្រះអាទិត្យ តែងធ្វើអ្វីមួយរីកចម្រើនជាងមនុស្សដែលពុំមានវា។
៦. ខ្សែនេះគឺហៅថា Mercury តំណាងឱ្យការគិតរវៀសរវៃ និងជាអ្នកពូកែយល់ចិត្តមនុស្សគ្រប់ជំពូក ហេតុដូច្នេះហើយ ពួកគេកម្រថាមិនជោគជ័យក្នុងការងារឬការរកស៊ីនោះឡើយ។
៧. ប្រសិនបើនៅចុងខ្សែបេះដូង (Heart Line) បែកចេញជា ២ មែក គឺបានន័យថា លោកអ្នកស្គាល់ចិត្តមនុស្សច្បាស់ដូចថ្ងៃ និងពូកែដោះស្រាយបញ្ហារបស់មនុស្ស។ ហើយមួយវិញទៀតវាក៏តំណាងឱ្យភាពជាអ្នកដឹកនាំក្រុមហ៊ុន ឬស្ថាប័នផងដែរ ដោយសារតែការផ្តល់ក្តីស្រឡាញ់របស់លោកអ្នក បានធ្វើឱ្យមនុស្សក្រោមឱវាទមានភាពកក់ក្តៅ និងទំនុកចិត្ត។ ចុងក្រោយ វាក៏ជាខ្សែតំណាងឱ្យទ្រព្យសម្បត្តិដ៏ច្រើន ដែលនឹងរកបាននៅវ័យកណ្តាល ឬ លើសនេះផងដែរ៕
Post a Comment