អាជ្ញាធរ​ថៃ​ បំបែក​សំបុក​ក្រុមអ្នក​រក​សុី​ចុចLIKE ចុចSHARE!!!



អាជ្ញាធរ​អន្តោ​ប្រវេសន៍​ថៃ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ បេីក​យុទ្ធនាការ​បំបែក​សំបុក​ក្រុម​អ្នក​រកស៊ី​ចុ​ចlikeចុចShareនៅលេីបណ្ដាញសង្គមហ្វេសប៑ុក

កាលពី​ថ្ងៃ​អាទិត្យ​ទី​11 ខែមិថុនា ​ឆ្នាំ​2017​ អាជ្ញាធរ​អន្ត​ប្រវេសន៍​ថៃ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ បាន​បេី​ក​យុទ្ធនាការ​ចុះ​បង្ក្រាប​កន្លែង​រក​សុីជួល​ចុ​ចlikeចុចShareនៅលេីបណ្ដាញសង្គមហ្វេសប៑ុក ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ផ្ទះ​លេខ​876/18 ក្រុម​4 ស្ថិត​ក្នុង​បុរី​ Village Chow Village ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ក្នុង​ព្រឹត្តិ​បត្រ​ការណ៍​នេះ​ខាង​អាជ្ញាធរ​ថៃបាន​ឃាត់ខ្លួន​ជនជាតិ​​ចិន3នាក់​ជាមួយ​វត្ថុ​តាង​មាន​ទូរសព្ទដៃរាប់រយគ្រឿង​ សុី​កាត​ទូរ​សព្ទ័​ ចំនួន​50ដុំ និង ឧបករណ៍​អេ​ឡិច​ទ្រនិច​ ជា​ច្រើន​គ្រឿង​ទៀតក្នុង​ផ្ទះ​ក្នុង​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​ថៃ​បាន​ឲ្យដឹង​ថា​ ជនជាតិ​​ចិន​ទាំង​អស់​បាន​ឆ្លង​ដែន​ខុស​ច្បាប់​មកជួលផ្ទះខាលេីដេីម្បីប្រកបមុខ​របរ​រកស៊ី​ឈ្នួល​ចុចlikeចុចShareនៅលេីបណ្ដាញសង្គមហ្វេសប៑ុក និងបណ្ដាញសង្គមដ៏ទៃទៀតទាំងក្នុងប្រទេសនិងក្រៅប្រទេស ក្រោយ​ពេល​ឃាត់​ខ្លួន​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​អស់​ទៅស្ថានីប៉ូលិសដេីម្បីចាត់វិធានការតាមផ្លូវច្បាប់។ 





No comments