អុញនេះរឿងហើយ ក្រុមហ៊ុន សុខា មិនសុខចិត្តរឿងក្រសួងថា....
ក្រុមហ៊ុន សុខា របស់អ្នកឧកញ្ញ៉ា សុខ គង់ មិនសុខចិត្តដែលខាងក្រសួងពាណិជ្ជកម្ម ដែលចោទថាខាងខ្លួនមិនបានចុះបញ្ជីត្រឹមត្រូវក្នុងការប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រលើខ្នងភ្នំបូកគោ ទៅជា «សុខាឋានសួគ៌» កាលពីថ្មីៗនេះ។

ទាក់ទងការដូរឈ្មោះគឺក្រុមហ៊ុនសុខា អះអាងបន្ថែមថា ដើម្បីងាយស្រួលអតិថិជនហៅនិងមិនច្រឡំគ្នា ព្រោះថាក្រុមហ៊ុនសុខាមានអូតែលលំដាប់ៗច្រើនពេកទូទាំងប្រទេស។
បើតាមលិខិតក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មទទួលចុះបញ្ជីនូវនាមករណ៍សាខារបស់ក្រុមហ៊ុន សុខាអូតែល Sokha Hotel Co.,LTD» ពីឈ្មោះចាស់ «ឋានសួគ៌បូកគោ» មក «សុខា ឋានសួគ៌» មិនមែនសំដៅលើការដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្ត «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» ឡើយ។
ប៉ុន្តែកាលពីម្សិលមិញក្រសួងនេះបានចេញសេចក្ដីជូនដំណឹងថ្មីមួយបញ្ជាក់ថា លិខិតអនុញ្ញាតពីថ្ងៃ ១ កញ្ញា «គឺជាការអនុញ្ញាតប្តូរនាមករណ៍ (ឈ្មោះ) របស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនមែនប្តូរឈ្មោះរមណីយដ្ឋានបូកគោនោះទេ តែលិខិតក្រសួងបន្តថាខ្លួនពុំមានសិទ្ធិឲ្យក្រុមហ៊ុនប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រដែលកំណត់ដោយព្រះរាជក្រឹត្យនោះទេ៕
Post a Comment