សុខ សោម៉ាវត្តី ពីមុនយើងជាអ្នកដ៏ទៃតែពេលនេះយើងលែងជាអ្នកដទៃហើយតែជា…
ជាការពិតណាស់ប់ើតាមប្រភពពត៍មានមួយបានអោយដឹងថាតារាសម្ដែង និងជាពិធីការនី អ្នកនាង សុខ សោម៉ាវត្តី បានសាងស្នាដៃក្នុងវិស័យសិល្បៈមិនតិចនោះទេ ។ បើទោះខ្លួនជាតារាស្រី ដែលមានកូនស្រីមួយហើយក្ដី ក៏ប្រជាប្រិយភាពរបស់វត្តី ហាក់គ្មានការអន់ថយគួរឲ្យព្រួយបារម្ភឡើយ ផ្ទុយទៅវិញកាន់តែមានការគាំទ្រលើសដើម ព្រោះតែសម្រស់របស់តារាស្រីនេះ នៅតែមានភាពស្រស់ស្អាត ចំពោះទេពកោសល្យក្នុងការសម្ដែងរបស់នាងក៏នៅតែល្អ ទើបធ្វើឲ្យទីផ្សារការងារ នៅរឹងមាំបែបនេះ។
ងាកមកចាប់អារម្មណ៍នឹងជីវិតឯកជនរបស់ តារាស្រីរូបស្រស់នេះវិញ ក៏ត្រូវបានមហាជន តាមសង្កេតគ្មានចន្លោះ ពិសេសជីវិតស្នេហាតែម្ដង ព្រោះបន្ទាប់ពីចាប់ដៃគូសម្ដែងជាមួយកម្លោះសង្ហា លី វ៉ាហេទ អ្នកទាំងពីរហាក់មានការសិ្នទ្ធស្នាលប្លែក ទើបធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងមួយនេះ។មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ចេញរូបថតសម្អាងការ ដែលតួប្រុស លែងជាតារា តែបែរជា លោក លី វ៉ាហេទទៅវិញ។
Post a Comment