វាសនារបស់មនុស្សមើលមិនឃើញទេបងប្អូន! ពីក្មេងដើររើសអាហារតាមចិញ្ចើមផ្លូវ ក្លាយជាអ្នកវិទ្យាសាស្ត្រជោគជ័យនៅអាមេរិក
ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់ដ៏កំសត់របស់បុរសម្នាក់ ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតំាងពីអា6ឆ្នាំ លោកត្រូវបានម្ដាយបោះបង់ រួមទាំងប្អូនប្រុស ២នាក់ទៀតដោយទុកចោលឲ្យដើរតែលតោលនៅទីក្រុង Quezon ប្រទេសហ្វីលីពីន។
វាពិត ជារឿងរ៉ាវដ៏កម្សត់របស់លោក Fernando Kuehnelដែលធំឡើងដែលពោរពេញដោយភាពក្រីក្រនិងការលំបាកបានធ្វើឲ្យអ្នកអានស្ទើរស្រក់ទឹកភ្នែក តែបានផ្ដល់កម្លាំងចិត្តយ៉ាងច្រើនដល់ពួកគេ។ មកទល់ពេលនេះ លោក Fernando Kuehnel នៅមិនដឹងមូលហេតុដែលឪពុកម្ដាយបោះបង់រូបគេ និងប្អូនប្រុស ២នាក់ផ្សេងទៀតទេ។
លោករៀបរាប់ថា៖ "នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីបោះបង់ មានគេប្រទះឃើញពួកយើងទាំង ៣នាក់ និងបានសួរដំណើររឿង រួចក៏បញ្ជូនពួកយើងឲ្យទៅរស់នៅមណ្ឌលកំព្រា។ ខ្ញុំចាំបានថា ពេលនោះខ្ញុំបានយួរថង់ដាក់របស់របរបណ្ដើរ ស្រែកយំបណ្ដើរ"។
នៅពេលទៅរស់នៅមណ្ឌលកំព្រា Nayong Kabataan គឺមិនសុខស្រួលទេ។ លោក និងប្អូនៗតែងតែត្រូវគេសម្លុតគំរាមកំហែង និងធ្វើបាបដូចជា ញីម្ទេសដាក់ភ្នែក ដាក់បបូរមាត់ ឬប្រដាប់ភេទជាដើម ពេលភ្ញាក់ពីគេង។
លោក Fernando និងប្អូនៗស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីត្រូវគេទុកចោលនៅមណ្ឌលកំព្រា។ ពេលនោះឪពុកបង្កើតបានមកជួបពួកគេ តែបន្តិចក្រោយមក ក៏ត្រូវឪពុករត់ចោលម្ដងទៀត មិនត្រលប់មកវិញឡើយ។ ពួកគេបានព្យាយាមស្វែងរកទាក់ទងម្ដាយ តែគាត់បែរជាមានគ្រួសារថ្មី រួចធ្វើមិនស្គាល់ និងបណ្ដេញពួកគេឲ្យចេញទៅឆ្ងាយទៀតផង។
នៅអាយុ ១០ឆ្នាំ Fernando ចាប់ផ្ដើមចេញពីមណ្ឌលកំព្រាតែម្នាក់ឯង ដើររើសអេតចាយលក់ និងរើសអាហារគេបោះចោលតាមធុងសំរាម យកមកហូបដើម្បីរស់មួយគ្រា។ រហូតដល់អាយុ ១៣ឆ្នាំ លោកបានត្រលប់មកមណ្ឌលកំព្រាវិញ ពេលទទួលដំណឹងថា ប្អូនៗរបស់លោកមានគេយកទៅចិញ្ចឹម ប៉ុន្តែក្រោយមក គេយកមកប្រគល់ឲ្យមណ្ឌលវិញ បន្ទាប់ពីប្អូនៗចង់នៅជាមួយបង។ ពួកគេត្រូវបោះបង់ចោលជាលើកទីពីរ។
ក្រោយមកទៀត គ្រួសារចិត្តធម៌លោក Kuehnel បានយកពួកគេទាំងបីនាក់ឲ្យទៅរស់នៅជាមួយ នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក។ Fernando បានចូលរៀនថ្នាក់ភាសាអង់គ្លេស ESL ដោយជិះរថយន្តក្រុង ១ម៉ោងនៅទីក្រុង Greenbay រដ្ឋ Wisconsin។ គាត់បានខិតខំរៀនសូត្រ រហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាយិកា និងការថែទាំសុខភាព។
បច្ចុប្បន្នលោកបានក្លាយជាវេជ្ជបណ្ឌិតធ្វើការនៅក្រុមហ៊ុនឱសថដ៏ធំមួយឈ្មោះ Novartis នៅអាមេរិកខាងជើង មានតួនាទីជាអ្នកវិទ្យាសាស្ត្រព្យាបាល ហើយលោកបានសរសេរសៀវភៅរៀបរាប់ដំណើរជីវិតពីក្មេងកំព្រាទៅកាន់ទឹកដីអាមេរិកឈ្មោះថា My Third Parents ឬ «ឪពុកម្ដាយទីបីរបស់ខ្ញុំ» ទៀតផង៕
Post a Comment