វ៉ាកង ប្រពន្ធកូនខ្ចី ជួលឈ្នួលមកបំរើ ដូចជួលយកមកទុក ចាប់រំលោភ បានសម្រេច៧ដង



​(ប្រទេសថៃ)៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ ឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីឪពុកម្ដាយស្ត្រីរងគ្រោះ ម្នាក់​ដែលប្ដឹង​ចោទ​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​ ទៅលើ​កូនស្រី​គាត់​បាន​សម្រេច រហូតដល់​ចំនួន​៧​ដង​ ។​

ស្ត្រីរងគ្រោះមានឈ្មោះច រ ស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តឈុន បូរី និងមកធ្វើការជាអ្នកបំរើនៅផ្ទះ ជនសង្ស័យ។​​ចំណែក​បុរស ​ជាប់ចោទ​ពី​បទ​រំលោភ​មាន ឈ្មោះ​ ថន សារះជិន ភេទ​ប្រុស​ អាយុ​២៩​ឆ្មាំ​ មានមុខរបរ​គ្រូពេទ្យ​ ស្នាក់​នៅ​ខេត្ត ឈុន បូរីជាមួយស្រី្តរងគ្រោះ។​
​តាម​សំដី​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ រូប​នាង​បាន​មក​ស៊ីឈ្នួល​ជា​អ្នកបម្រើ​ នៅផ្ទះ​បុរស​ខាងលើ​ ដោយសារ​តែ​ជនសង្ស័យ​ជា​អ្នកស្រុក​ជាមួយ​គ្នា​ និង​ឪពុក​ ម្តាយ​ស្គាល់គ្នា​ ហើយដោយ​យល់​ថា​ ប្រពន្ធ​របស​គាត់​ (​ជនសង្ស័យ​)​ ទើបតែ​ឆ្លងទន្លេ​ គ្មាន​អ្នក​មើលថែ​ ហើយ​បាន​ជួល​នាង​អោយមក​នៅ​ជាមួយ​ ដោយ​អោយ​ប្រាក់ខែ​ក្នុង​១​ខែ​6650​បាត ។​
​ករណីចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៦កន្លងទៅ​ វេលាម៉ោង​១២​យប់ដោយ​បុរស​ជា​ជា្ច​ស់​ផ្ទះ​បាន​ បបួល​នាង​ទៅ​ដើរ​លេង​ទៅ​ផ្សារ​ទំនើប​រួច​ហើយ​ចូល​ក្លឹ​បរាំ​លេង​ហើយ​បុរស​នោះ​ក៏​បាន​នាំ​នាង​ចូល​ដេក​ក្នុងផ្ទះ​សំណាក់​ និង​ចាប់​នាង​រំលោភ​បាន​សម្រេច​មួយ​ដង​។​ ក្រោយៗ​មក​ទៀត​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​នៅ​ក្នុងផ្ទះ​បាន​សម្រេច​ចំនួន​៦​ដង​ទៀត​ តែ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ទេ​ ព្រោះ​នាង​គិត​ថា​ ចាំ​ដល់​ថ្ងៃ​បើក​ប្រាក់ខែ​សិន​ ។​


ប្រភព​បាន​អោយដឹងបន្ត​ថា​ នៅ​ពេល​ដែល​ម្តាយ​នាង​ឡើង​មក​បើក​ប្រាក់ខែ​ ទើប​នាង​ប្រាប់​ថា​ជន​សង្ស័យបាន​ចាប់​នាង​រំលោភ​ចំនួន​៧​ដង​ធ្វើអោយមានការភ្ញាក់ផ្អើលឡើង ពេល​នោះ​​ភាគី​ទាំង​ពីរ​ក៏ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ខាង​នារី​រង​គ្រោះ​ទាមទារ​សំណង​266000បាតហើយ​ភាគី​ខាង​ជនសង្ស័យ ​ក៏​យល់ព្រម ​លុះដល់​ថ្ងៃ​កំណត់​សង​ប្រាក់​ ស្រាប់តែ​ជន​សង្ស័យ​ក្រឡាស់​សំដី​ មិន​ព្រម​សង​ក៏​ប្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន ​យក​មក​ប៉ុស្តិ៍​នគរបាល​​តែ​ម្តងទៅ​ ។ពាក់ព័ន្ធ​នឹង​ករណី​នេះ​ សមត្ថកិច្ចបានរៀបចំ​សំណុំរឿង​នេះ​ទៅ​តុលាការ​ហើយ​៕​



បបួលដើរលេង ល្បួងយកទៅរំលោភមួយយប់ទល់ភ្លឺ ទើបឌុបតាមម៉ូតូយកមកដាក់ផ្ទះវិញ ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

យុវជន​ម្នាក់​ត្រូវ​ឃាត់ខ្លួន បន្ទាប់ពី​អាណាព្យាបាល​ក្មេងស្រី​ម្នាក់​បានមក​ប្ដឹង​ដោយ​ចោទប្រកាន់ថា បាន​ល្បូ​ង​កូនស្រី​ដែល​ទើប​អាយុ១៤ឆ្នាំ​យកទៅ​រំលោភ​មួយ​យប់ លុះ​វេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី២២ ទើប​ដឹក​កូនស្រី​គាត់​ត្រឡប់មកផ្ទះ​វិញ ។សមត្ថកិច្ច​បាន​ប្រាប់ថា ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង០២ និង៤៥នាទី​ចូល​ថ្ងៃទី២២ ស្ថិតនៅក្នុង​គុម្ពោធ​ព្រៃ​មួយកន្លែង​ក្នុងស្រុក​សំពៅ​លូន ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ច្រឹ​ក ចំរើន អាយុ២២ឆ្នាំ មាន​ទី​លំ​ភូមិ​ឈើទាល ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ១៤ឆ្នាំ ។

ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​បាន​ឌុប​ក្មេងស្រី​រងគ្រោះ​ចេញពីផ្ទះ​តាំងពី​ក្បាល​ព្រលប់​ថ្ងៃទី២១ ដោយ​អះអាងថា ឌុប​នាង​ដើរលេង ។ លុះ​វេលា​ទៀបភ្លឺ ទើប​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ ហើយក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ពីបទ​ល្បូ​ង​កូនស្រី​គាត់ យកទៅ​រំលោភ​តែម្ដង ។ ប៉ុន្តែ​បើតាម​ការបំភ្លឺ​ពី​ជនសង្ស័យ​និយាយថា ខ្លួន​មិនបាន​ចាប់​នាង​រំលោភ​ទេ គឺជា​ការ​ព្រមព្រៀងគ្នា ហើយ​ពេល​រួមមេត្រី ខ្លួន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​បាន​យ៉ាង​ល្អ​ទៀតផង ។
ក្មេងស្រី​រងគ្រោះ បាន​ចោទ​ជន​សង្ស័យថា បាន​ប្រើ​ដំ​ថ្ម​គំរាម​នាង បើ​នាង​មិន​ព្រម​ប្រគល់​ខ្លួន ទើប​នាង​មិន​ហ៊ាន​ប្រកែក ទើប​បណ្ដោយ​ខ្លួន​ឱ្យ​ជនសង្ស័យ​ប្រព្រឹត្ត​បានសម្រេច​តែម្តង ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឱ្យបាន​ជាក់លាក់​ចំពោះ​ករណីនេះ ។ ចៀសវាង​ការភាន់ច្រឡំ​ក្នុងការ​ដាក់បន្ទុក តែ​ទៅលើ​ភាគី​ខាង​ប្រុស​តែ​ម្ខាង ។ ព្រោះ​ករណី​រំលោភ​នេះ ហាក់ដូចជា​មិន​ប្រក្រតី ដោយសារតែ​ខាង​ប្រុស មានឱកាស​គ្រប់គ្រាន់ ក្នុងការ​ប្រើប្រាស​ស្រោមអនាម័យ មុនពេល​រួមមេត្រី ។ផ្ទុយទៅវិញ បើ​ភាគី​ខាង​ប្រុស​ចាប់រំលោភ​នាង​មែន ប្រហែល​ជនសង្ស័យ​រូបនេះ គ្មាន​ឱកាស​ប្រើ​ស្រោមអនាម័យ​ទេ ព្រោះ​ការចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ ៕





អត្តបទពត៏មានថ្មី៖

ចាំថ្ងៃរៀបការយូរពេក…! បុរស​ម្នាក់ នាំគូរដណ្តឹង​ចូលផ្ទះសំណាក់ សម្ភោធមុនរៀបការបានសម្រេច​៤ដង

ចាំថ្ងៃរៀបការយូរពេក…! បុរស​ម្នាក់ នាំគូរដណ្តឹង​ចូលផ្ទះសំណាក់ សម្ភោធមុនរៀបការបានសម្រេច​៤ដង ម្ដាយ​ខាង​ស្រី​ប្ដឹង​ប៉ូលិស​ចាប់ដាក់ខ្នោះ។

តាកែវៈ ហេតុការណ៍​នេះ នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង យីហោ សុខសាន្ត ស្ថិតនៅ​រាជធានី​ភ្នំពេញ ។ បុរស​ម្នាក់ ដោយសារតែចាំថ្ងៃរៀបការយូរពេក ក៏​សម្រេចចិត្ត​នាំគូរ​ដណ្តឹង​ថ្មីថ្មោង ​ចូលដេក​ផ្ទះសំណាក់​ហើយ​រួមមេត្រី​ជាមួយ​នាង​បានសម្រេច​ដល់​ទៅ៤ដង រួច​ដឹក​នាង​មក​ផ្ទះ​វិញ រួច​មិនយូ​ប៉ុន្មាន​ក៏ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​អនាគត​ម្ដាយក្មេក​ដោយសារតែ​បុរស​នោះ បាន​នាំ​កូនស្រី​របស់គាត់​ទៅ​ដេក​នៅផ្ទះ​សំណាក់​ទាំង​មិនទាន់​រៀបការ។
លោក​អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៊ូ រិទ្ធី ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ត្រាវ​ឯម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
បើតាម​សម្តី​ស្ត្រី​ឈ្មោះ ចេ​ប សំ​ហ៊ី ត្រូវជា​ម្ដាយ​របស់​នារី​រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា កាលពី​ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ​បាន​នាំ​ឪពុកម្ដាយ និង​បងប្អូន​មក​ចូល​ស្តីដណ្ដឹង​កូនស្រី​របស់គាត់​តាម​ប្រពៃណី​ទំ​នៀម​ទម្លាប់ រហូតដល់​អោយ​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ដឹក​គ្នា​ទៅ​ធ្វើការ​ជាធម្មតា តែ​ពុំ​បានអោយ​ដេក​នៅ​ជាមួយគ្នា​ទេ ។ នៅ​ថ្ងៃកើតហេតុ ឈ្មោះ ប៊ូ រិទ្ធី បាន​យក​ម៉ូតូ​មក​ឌុប​កូនស្រី​គាត់​ត្រូវជា​គូ​ដណ្ដឹង ចេញពី​ធ្វើការ​រោងចក្រ​ហើយ​បាន​ដឹក​ទៅ​ភ្នំពេញ រួច​ចូល​ផ្ទះសំណាក់​រួមរក្ស​គ្នា​បានសម្រេច៤ដង លុះដល់​ព្រឹក​ ជនសង្ស័យ​បាន​ដឹក​កូនស្រី​គាត់​មក​ផ្ទះ​វិញ​ក៏បាន​ប្រាប់​គាត់ ពី​ដំណើរ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ទើប​គាត់​ប្ដឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់។
បច្ចុប្បន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕



No comments