ក្បួនហុងស៊ុយ៖ ហាមទុកវត្ថុច្រើននៅក្រោមគ្រែ លើកលែងតែរបស់មួយនេះ
អ្នកជំនាញផ្នែកចិត្តសាស្ត្របានឲ្យដឹងថា នៅពេលដែលលោកអ្នកគេងនៅលើគ្រែពេលយប់ វិញ្ញាណ ឬអាររម្មណ៍ពិសេសរបស់របស់លោកអ្នកនឹងបើក ហើយស្រូបទាញយកថាមពលពិសេសចូលក្នុងជីវិតរបស់លោកអ្នក។ ដោយផ្អែកលើទ្រីស្តីមួយនេះហើយ ទើបអ្នកជំនាញខាងផ្នែកហុងស៊ុយបានណែនាំមិនឲ្យលោកអ្នកដាក់របស់អ្វីច្រើននោះទេនៅខាងក្រោមគ្រែគេងរបស់លោកអ្នក។
ហើយអ្នកជំនាញដដែលបានបន្តថាមានតែរបស់មួយទេ ដែលលោកអ្នកអាចដាក់នៅខាងក្រោមគ្រែគេងរបស់លោកអ្នកបាន នោះគឺ“ប្រអប់រតនៈសម្បត្តិ”។ តាមក្បួនហុងស៊ុយនេះ បើលោកអ្នកអាចដាក់ “ប្រអប់រតនៈសម្បត្តិ” នៅក្រោមគ្រែ ហើយពេលយប់ជាពេលដែលវិញ្ញាណ ឬអាររម្មណ៍ពិសេស បើកនិងស្រូបទាញថាមពលពិសេសចូលក្នុងជីវិតនោះ វានឹងក្លាយជាកម្លាំងចិត្តមួយជួយស្រូបទាញទ្រព្យសម្បត្តិយ៉ាងច្រើននោះចូលក្នុងជីវិតរបស់លោកអ្នក។
សូមបញ្ជាក់ថា ក្នុងក្បួនហុងស៊ុយតម្រូវឲ្យលោកអ្នកដាក់ “ប្រអប់រតនៈសម្បត្តិ” ឲ្យចំនៅកណ្តាលក្រោមគ្រែ។ ហើយក្នុង“ប្រអប់រតនៈសម្បត្តិ”នោះទៀតសោធ ត្រូវដាក់របស់ដែលលោកអ្នកចង់បាន។ ឧទាហរណ៍ថា បើលោកអ្នកចង់បានលុយ មាស ត្បូង ពេជ្រ សូមដាក់របស់ទាំងនេះចូល(តែហាមដាក់កាក់ច្រើន)។ ហើយបើលោកអ្នកចង់បានស្នេហា ត្រូវដាក់ទានក្រហម ក្រែមក្រអូប គ្រឿងក្រអូបបែបធម្មជាតិ ប្រេងក្រអូប ឬរត្ថុដែលទាក់ទងនឹងស្នេហាជា ដើម៕

Post a Comment