ចាញ់សម្រស់ស្រស់ទងវង លួងលោមរួមរ័កតម្លៃ100$ នាងប្រកែកចាប់រំលោភ
បុរសអ្នកបើកបររថយន្តដឹកចានអនាម័យម្នាក់ ដោយចាញ់នឹងសម្រស់ស្រស់ស្រីទងវង បានលួងលោមសុំនាង ដែលជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នា និងជិះនៅក្នុងរថយន្តជាមួយគ្នា ដើម្បីសុំរួមរ័កដោយឲ្យថ្លៃ
ខ្លួននាងជាប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែនាងមិនបានយល់ព្រមឡើយ ។ ដោយសារតណ្ហាឡើងដល់ក បុរសនេះក៏បានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងរថយន្តជាកន្លែងស្ងាត់ នៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ខ្លួននាងជាប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែនាងមិនបានយល់ព្រមឡើយ ។ ដោយសារតណ្ហាឡើងដល់ក បុរសនេះក៏បានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងរថយន្តជាកន្លែងស្ងាត់ នៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប៉ុន្តែការចាប់រំលោភទាំងកំរោលនោះមិនបានសម្រេចឡើយ ដោយសារនាងរើបម្រះរួច និងបានបើកទ្វាររថយន្តចុះរួចផុតពីក្រញាំដៃបិសាចតណ្ហារូបនេះ ហើយហៅម៉ូតូឌុបជិះរត់គេចខ្លួននិងទូរស័ព្ទប្រាប់បងប្អូនឪពុកម្ដាយរបស់នាងឲ្យជួយ ។ ចំណែកជននោះបានព្យាយាមបើករថយន្តដេញតាមចាប់នាងទៀត រហូតដល់ក្បែរវិទ្យាល័យពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែន ក៏ត្រូវបងប្អូននារីរងគ្រោះចាប់បានវាយទ្រមខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនាល្ងាចថ្ងៃទី១៤ ខែកក្កដា ។
ជនសង្ស័យខាងលើឈ្មោះ ឈឿន បូ អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ពេលនោះបើកុំតែបានកម្លាំងនគរបាលសង្កាត់កាកាបចុះទៅអន្តរាគមន៍ទាន់ពេលវេលា ប្រហែលជាត្រូវបងប្អូននារីរងគ្រោះ និងអ្នកភូមិវាយស្លាប់បាត់ទៅហើយ ។
ដោយឡែក នារីរងគ្រោះអាយុ១៩ឆ្នាំ ធ្វើការផ្នែកវេចខ្ចប់ចានអនាម័យ ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ នាងបានរៀបរាប់ប្រាប់នគរបាលថា នាងទើបចូលធ្វើការនៅក្រុមហ៊ុនចានអនាម័យនោះបានរយៈពេល១ថ្ងៃប៉ុណ្ណោះ ហើយក៏ថៅកែបានឲ្យជិះរថយន្តជាមួយជននោះ ដើម្បីដើរដាក់ចានអនាម័យនៅតាមរោងការ និងរោងបុណ្យនានា។ លុះពេលទៅដល់ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្រាប់តែជនសង្ស័យនិយាយលួងលោមសុំនាងរួមរ័ក ដោយនិយាយថា «បើនាងព្រមដេកជាមួយគេនោះ គេនឹងឲ្យលុយចំនួន១០០ដុល្លារ» ។
ក្នុងនាមខ្លួនជាស្ត្រីខ្មែរ មិនអាចធ្វើទង្វើបែបហ្នឹងដោយសារតែលុយបែបនេះឡើយ ហើយនាងបានប្រកែកមិនយល់ព្រមដាច់ខាត ស្រាប់តែជននេះចាប់នាងប៉ងរំលោភនៅក្នុងរថយន្តតែម្តង ។
ទោះជាយ៉ាងណាមិនបានសម្រេចឡើយ ដោយសារនាងខំប្រឹងរើបម្រះរួច និងបានបើកទ្វាររថយន្តរត់រកម៉ូតូឌុបជិះត្រឡប់មកផ្ទះជួលវិញ និងយករឿងនោះប្រាប់បងប្អូនឪពុកម្តាយរបស់នាងឲ្យបានដឹង ។ ចំណែកជនសង្ស័យមិនបានរត់ទៅណាទេ ថែមទាំងបើករថយន្តតាមចាប់នាងទៀត រហូតដល់ក្បែរវិទ្យាល័យពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែន ក៏ត្រូវបងប្អូននាងចាប់បានវាយទ្រមខ្លួន បន្ទាប់មកទើបប្រគល់ឲ្យនគរបាលនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ដោយឡែក ជនសង្ស័យបានប្រាប់នគរបាលដែរថា នៅមុនពេលកើតហេតុ ខ្លួនរួមជាមួយនិងនារីម្នាក់នេះ ព្រមទាំងកម្មការិនី២នាក់ទៀតទាំងអស់មានគ្នាចំនួន៤នាក់ បានជិះរថយន្តដឹកចានអនាម័យចេញពីរោងចក្រស្ថិតក្នុងភូមិប៉ប្រ៉កត្បូង ទៅដាក់នៅផ្សារប៉េសេ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ពេលទៅដល់គោលដៅ កម្មការិនី២នាក់បានចុះនៅកន្លែងដែលត្រូវដាក់ចាន នៅសល់តែនាងអង្គុយក្នុងរថយន្តជាមួយខ្លួន ហើយធ្វើដំណើរដឹកចានបន្តទៅដាក់ឲ្យម៉ូយនៅក្នុងសង្កាត់ចាក់អង្រែក្រោមមួយកន្លែងទៀត ។
ជនជាប់ចោទឆ្លើយថា នៅក្នុងខណៈនោះខ្លួនមានការចាប់អារម្មណ៍លើរូបនាង ហើយខណៈពេលបើករថយន្តបណ្តើរឆ្លៀតនិយាយសាសងជាមួយនាងបណ្តើរ ។ ម្យ៉ាងទៀត ដោយខ្លួនមានអារម្មណ៍ចង់ដេកជាមួយនាងក៏បានប្រថុយសួរនាងពីរឿងស្នេហា និងបបួលនាងរួមមេត្រី ហើយនាងបានយល់ព្រមប៉ុន្តែទារថ្លៃខ្លួនចំនួន១០០ដុល្លារ ។ ភ្លាមៗនោះខ្លួនមានអារម្មណ៍ពុះកញ្ជ្រោលកាន់តែខ្លាំងឡើង ប៉ុន្តែលុយមិនគ្រប់ បានសុំតថ្លៃឲ្យនាងត្រឹម៥០ដុល្លារ ។ លុះគិតបន្តិចមក នាងបានយល់ព្រមយក៥០ដុល្លារនោះ ប៉ុន្តែខ្លួនមិនទាន់បានឲ្យលុយទៅនាងនៅឡើយ ព្រោះជាប់បើករថយន្ត និងដើរដាក់ចានបង្ហើយសិន ។
បន្ទាប់មកនាងបានចុះពីរថយន្ត ហើយមុននឹងចុះខ្លួនបានថើបនាងមួយខ្សឺត និងបានណាត់ជួបគ្នានៅកន្លែងចុះនោះ រួចខ្លួនដឹកចានយកទៅដាក់ឲ្យម៉ូយម្នាក់ឯងយ៉ាងប្រញាប់ប្រញាល់ដោយសង្ឃឹមថា បានស្គាល់រសជាតិគូស្នេហ៍អាយុ១៩ឆ្នាំនោះហើយ ។ ប៉ុន្តែក្រោយមក រឿងស្មានមិនដល់ បែរជានាងប្រាប់ក្រុមគ្រួសារថាខ្លួនចាប់រំលោភទៅវិញ ៕
Post a Comment