ហួសចិត្ត! សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ចាប់រំលោភកុមារាអាយុ ៨ឆ្នាំ
ប្រទេសថៃ៖ជនល្មោភកាមម្នាក់ បានល្បួងក្មេងប្រុសអាយុ ៨ឆ្នាំ នាំទៅរំលោភ នៅច្រាំងទន្លេ ហើយក៏ត្រូវអ្នកភូមិឃើញ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមគ្រួសារកុមាររារងគ្រោះ បានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច។
តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រង្ស យ៉ាថន អាយុ ២៨ឆ្នាំ រ គឺត្រូវនគរបាលសម្រេចចាប់ឃាត់ខ្លួនបាន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះភ្លាមៗ រួចមកនោះ។
កុមារារងគ្រោះ អាយុ ៨ឆ្នាំ គឺត្រូវជនសង្ស័យល្បួងទៅរំលោភតាមរន្ធគូទ នៅមាត់ច្រាំងទន្លេឮ កាលពីវេលាម៉ោង ៩ យប់ដោយជនសង្ស័យចាប់គំរាមសម្លាប់ និងដុតផ្ទះចោល ប្រសិនបើយករឿងនេះ ទៅប្រាប់គេឯង។
ជនសង្ស័យល្មោភកាមរូបនេះ បានទទួលកំហុសថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងប្រុស រងគ្រោះពិតមែន។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕
បបួលដើរលេង ល្បួងយកទៅរំលោភមួយយប់ទល់ភ្លឺ ទើបឌុបតាមម៉ូតូយកមកដាក់ផ្ទះវិញ ត្រូវប៉ូលីសចាប់ដាក់ខ្នោះ
យុវជនម្នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពីអាណាព្យាបាលក្មេងស្រីម្នាក់បានមកប្ដឹងដោយចោទប្រកាន់ថា បានល្បូងកូនស្រីដែលទើបអាយុ១៤ឆ្នាំយកទៅរំលោភមួយយប់ លុះវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ទើបដឹកកូនស្រីគាត់ត្រឡប់មកផ្ទះវិញ ។សមត្ថកិច្ចបានប្រាប់ថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង០២ និង៤៥នាទីចូលថ្ងៃទី២២ ស្ថិតនៅក្នុងគុម្ពោធព្រៃមួយកន្លែងក្នុងស្រុកសំពៅលូន ។ ជនសង្ស័យខាងលើឈ្មោះច្រឹក ចំរើន អាយុ២២ឆ្នាំ មានទីលំភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះចេញពីផ្ទះតាំងពីក្បាលព្រលប់ថ្ងៃទី២១ ដោយអះអាងថា ឌុបនាងដើរលេង ។ លុះវេលាទៀបភ្លឺ ទើបជូននាងត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្ដាយនាងប្ដឹងពីបទល្បូងកូនស្រីគាត់ យកទៅរំលោភតែម្ដង ។ ប៉ុន្តែបើតាមការបំភ្លឺពីជនសង្ស័យនិយាយថា ខ្លួនមិនបានចាប់នាងរំលោភទេ គឺជាការព្រមព្រៀងគ្នា ហើយពេលរួមមេត្រី ខ្លួនបានប្រើប្រាស់ស្រោមអនាម័យបានយ៉ាងល្អទៀតផង ។
ក្មេងស្រីរងគ្រោះ បានចោទជនសង្ស័យថា បានប្រើដំថ្មគំរាមនាង បើនាងមិនព្រមប្រគល់ខ្លួន ទើបនាងមិនហ៊ានប្រកែក ទើបបណ្ដោយខ្លួនឱ្យជនសង្ស័យប្រព្រឹត្តបានសម្រេចតែម្តង ។ ទោះជាយ៉ាងណា សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានជាក់លាក់ចំពោះករណីនេះ ។ ចៀសវាងការភាន់ច្រឡំក្នុងការដាក់បន្ទុក តែទៅលើភាគីខាងប្រុសតែម្ខាង ។ ព្រោះករណីរំលោភនេះ ហាក់ដូចជាមិនប្រក្រតី ដោយសារតែខាងប្រុស មានឱកាសគ្រប់គ្រាន់ ក្នុងការប្រើប្រាសស្រោមអនាម័យ មុនពេលរួមមេត្រី ។ផ្ទុយទៅវិញ បើភាគីខាងប្រុសចាប់រំលោភនាងមែន ប្រហែលជនសង្ស័យរូបនេះ គ្មានឱកាសប្រើស្រោមអនាម័យទេ ព្រោះការចាប់បង្ខំរំលោភសេពសន្ថវៈ ៕
អត្តបទពត៏មានថ្មី៖
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះចេញពីផ្ទះតាំងពីក្បាលព្រលប់ថ្ងៃទី២១ ដោយអះអាងថា ឌុបនាងដើរលេង ។ លុះវេលាទៀបភ្លឺ ទើបជូននាងត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្ដាយនាងប្ដឹងពីបទល្បូងកូនស្រីគាត់ យកទៅរំលោភតែម្ដង ។ ប៉ុន្តែបើតាមការបំភ្លឺពីជនសង្ស័យនិយាយថា ខ្លួនមិនបានចាប់នាងរំលោភទេ គឺជាការព្រមព្រៀងគ្នា ហើយពេលរួមមេត្រី ខ្លួនបានប្រើប្រាស់ស្រោមអនាម័យបានយ៉ាងល្អទៀតផង ។
អត្តបទពត៏មានថ្មី៖
Post a Comment