ភ្ញាក់ផ្អើល!ពេលដឹងថាប្រទេសរបស់យើងមាន! មានទោស​ប្រហារជីវិត​ដោយ​កាត់​ក្បាល​តំាងពី​សម័យ​បាយ័ន​



ចម្លាក់​ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន ក្នុងចំណោម​ចម្លាក់​ដែល​ចាប់អារម្មណ៍​ជាងគេ ក្រៅពី​ការ​លាតត្រដាង​ស្តីពី​ចម្បាំង​រវាង​កងទ័ព​ខ្មែរ និង​ចាម គឺមាន​ការពណ៌នា​ឲ្យ​ដឹងថា មេទ័ព​ខ្មែរ​ណា​ដែល​ក្បត់​ក្នុងអំឡុង​សង្គ្រាម​ជាមួយ​ទ័ព​ចាម ពួកគេ​នឹងត្រូវ​ទទួលទោស​ប្រហារជីវិត ដោយ​កាត់​ក្បាល​ថ្វាយ​ព្រះមហាក្សត្រ​។​




​ចម្លាក់​ប្រាសាទបន្ទាយឆ្មារ (​ម​.​ត ១៩៩៣)


​    ​គួររំលឹកថា ប្រាសាទបន្ទាយឆ្មារ ត្រូវបាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ដើម្បី​ឧទ្ទិស​ចំពោះ​វិ​ញ្ញា​ក្ខ​ន្ធ​នៃ​ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ព្រមទាំង​អ្នក​រួម​អាវុធ​របស់​ព្រះអង្គ​ទាំង​៤​នាក់​។ ព្រះអង្គម្ចាស់​ស្រិ​ន្ទះ​កុមារ ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​មេទ័ព​រួម​អាវុធ​បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​សមរភូមិ​ប្រយុទ្ធ ក្នុងការ​ធ្វើសឹក​សង្គ្រាម ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ពី​សំណាក់​សត្រូវ​រាល់​ការចុះ​ចូល ឬ​ឃប់ឃិត​ជាមួយ​សត្រូវ ត្រូវ​ទទួលទោស​ប្រហារជីវិត ដែលជា​បទ​បញ្ញា​ត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ។​
​    ​ដូច្នេះ​ចម្លាក់​ខាងលើនេះ គឺជា​ក្បាលរ​បស់ទ័ព​ខ្មែរ ពោលគឺ​ពុំមែន​ជា​ក្បាល​របស់​ឈ្លើយសឹក​ចាម​ឡើយ​។ សូម​រំលឹក​ផងដែរ​ថា ទារុណកម្ម​ខាងលើនេះ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យ​ក្រោយ​៕ (​ម​.​ត្រា​ណេ​)

No comments