ដឹងតែស្អាតភ្លឹងហ្មង!(ជួយស៊ែរឲបានដឹងពីវិធីងាយៗនេះផង) ព្រះអើយគ្រាន់តែជីពងទាកូនក៏....
នេះជាជីម្យ៉ាងដែលយើងនិយមទទួលទានជាមួយពងទាកូន ព្រោះវានឹងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ មិនត្រឹមតែប្រើធ្វើជាអាហារបានទេ ជីនេះអាចយកទៅថែរក្សាសម្រស់ថែមទៀតផងដោយអាចជួយបង្រួមរន្ធញើស និងធ្វើឲ្យស្បែកសទន់រលោង និងភ្លឺចែងចាំង។ ដោយគ្រាន់តែផ្សំជាមួយអំបិល និងវីតាមីន E។
វិធីធ្វើដូចខាងក្រោម៖ ១.យកជីមួយក្ដាប់ទៅលាងឲ្យស្អាត និងស្រក់ទឹកអស់ រួចយកទៅកិន ឬបុកយកតែទឹកបានហើយ។ បន្ទាប់មកដាក់អំបិលមួយស្លាបព្រាកាហ្វេចូលទៅក្នុងល្បាយនោះ ហើយចុះយកទឹកថ្នាំវីតាមីន E មួយគ្រាប់ ហើយកូរឲ្យសព្វ។
របៀបប្រើប្រាស់៖ លាងមុខរបស់អ្នកឱ្យបានស្អាតដោយប្រើទឹកក្ដៅ ឬទឹកដោះស្រស់។ វិធីម្យ៉ាងទៀតគួរតែត្រាំមុខរបស់អ្នកដោយប្រើទឹកក្ដៅ ឬទឹកអំបិលដែលដាំពុះតែទុកឲ្យវានៅក្ដៅឧណ្ណៗដើម្បីឲ្យរន្ធញើសបើក។
បន្ទាប់មកយកក្រណាត់ទៅជ្រលក់ក្នុងល្បាយដែលលាយរួចនោះរួចយកមកបិទ លើមុខ ៥ នាទី រួចចាំលាងដោយទឹកស្អាតជាមួយសាប៊ូ ដោយធ្វើបែបនេះ ២ ដងក្នុងមួយសប្ដាហ៍ស្បែកមុខនឹងទន់រលោងស្អាត,អស់ស្នាម ហើយអ្នកមានមុខប្រហោងអាចផ្ចិតរន្ធរោមបានទៀតផង៕ប្រភពមកពី ខ្មែរសប្បាយ
Post a Comment