អ្នកជំនាញ! ព្រមានឲ្យឈប់ប្រើប្រាស់ឱសថ IBUPROFEN និង DICLOFENACជាបន្ទាន់
តើអ្នកឧស្សាហ៍មានការឈឺចាប់នៅតំបន់ក ឈឺសន្លាក់ ឬឈឺក្បាលជាញឹកញាប់មែនទេ? ប្រសិនបើអ្នកពឹងផ្អែកលើការប្រើប្រាស់ថ្នាំប្រភេទ Ibuprofen ឬ Diclofenac សម្រាប់ដោះ ស្រាយ បញ្ហាទាំងនោះ ប្រហែលជាត្រូវដល់ពេលក្នុងការសម្រចចិត្តសារជាថ្មីហើយ ដោយហេតុថា វេជ្ជបណ្ឌិត បានបង្ហាញថាការប្រើប្រាស់ថ្នាំ Ibuprofen ឬប្រភេទថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀត ស្ថិតក្នុងក្រុម non-steroidal anti-inflammatory (NSAIDs)ធ្វើឲ្យមានការប្រឈមនឹងជំងឺផ្សេងទៀត។
យោងទៅតាម FDA «ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (NSAIDs) មានលទ្ធភាពបង្កឲ្យ មាន ការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល» បើទោះជាការប្រើប្រាស់ឱសថ Ibuprofen ក្នុងរយៈពេលខ្លីក៏ដោយ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ។
អ្នកវិទ្យាសាស្រ្តនៅប្រទេស ដាណឺម៉ាកផងដែរបានប្រកាសឲ្យមានការដាក់កំហិតយ៉ាងតឹងរឹង ចំពោះដំណើរការលក់ចេញនៃពពួកថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានប្រើប្រាស់ញឹកញាប់
ដូចជា Ibuprofen និងdiclofenaដោយសារវាមានទំនាក់ទំនងធ្វើឲ្យមានការប្រឈមកាន់តែខ្ពស់ នៃជំងឺគាំងបេះដូង (យោងតាមការចេញផ្សាយតាមរយៈ European Heart Journal នៅថ្ងៃពុធ ទី ១៥ ខែមីនា)។
លោកសាស្រ្តាចារ្យ Gunnar Gislason ជាអ្នកដឹកនាំក្នុងការស្រាវជ្រាវនោះ ដែលរកឃើញអ្នកមាន ជំងឺគាំងបេះដូងចំនួន ៣៣៧៦នាក់ក្នុងចំណោម ២៨៩៤៧នាក់ សុទ្ធតែបានប្រើប្រាស់ថ្នាំពពួកថ្នាំ NSAIDs រយៈពេល ៣០ថ្ងៃមុនកើតជំងឺ ដែលការស្រាវជ្រាវនេះបាននាំទៅ ដល់ការគ្រប់គ្រងយ៉ាង តឹងរឹង នៃការប្រើប្រាស់ថ្នាំពពួក NSAIDs។ លោកបាននិយាយថា «រាល់ការអនុញ្ញាត្តឲ្យមានការ ទិញ ឬប្រើប្រាស់ឱសថដោយគ្មានវេជ្ជបណ្ឌិត និងគ្មានដំបូន្មានយ៉ាងតឹងរឹងនោះ ត្រូវកំណត់ ឲ្យច្បាស់ថា ថ្នាំទាំងនោះត្រូវតែមានសុវត្ថិភាព»។ ពពួកឱសថ NSAIDs មានឥទ្ធិពល ជាច្រើន ទៅ លើប្រព័ន្ធសរសៃឈាមបេះដូង ដែលរួមបញ្ចូលនូវការប្រមូលផ្តុំនៃប្លាកែត ដែល បណ្តាល ឲ្យ មាន កំណកឈាមកើតឡើង អាចធ្វើឲ្យសរសៃឈាមមានការកន្រ្តាក់ ហើយនឹងការកើន ឡើងនូវ សម្ពាធ ឈាម។
លោកសាស្រ្តាចារ្យបានបន្ថែមថា ពពួកថ្នាំ NSAIDs មិនត្រូវលក់នៅតាមផ្សារទំនើប ឬទីតាំងផ្សេង ទៀតដែលគ្មានវត្តមានអ្នកឯកទេស សម្រាប់ផ្តល់ការបឹក្សាឡើយ ដោយឡែក វាគួរត្រូវបាន លក់ នៅតាមឱសថស្ថាន ដែលមានឱសថការីក្នុងការកំណត់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដែលជា ទូទៅការប្រើប្រាស់គឺមិនឲ្យលើសពី ១,២០០ មីលីក្រាម ក្នុងមួយថ្ងៃ។
ប្រភព៖ khmertimetips
Post a Comment