ប្តីប្រើក្បាច់ខ្លាំង ប្រពន្ធស្រែកថ្ងូរខ្លាំងៗតតាំងមិនឈ្នះសូមចុះចាញ់ប្តីមិនព្រមក៏បានធ្វើរឿងមួយឲ្យប្រពន្ធទ្រាំលែងបាន....


ម្ហូបអាហារមិនសូវមានជីវជាតិ បូកផ្សំ នឹងកូននៅតូចផងនោះ ធ្វើឱ្យនារីជាភរិយា ភាគច្រើននៅជនបទ ចាញ់កម្លាំងប្តី ដែលថ្ងៃណាក៏មានស្រាចូលពោះ គ្រឿងក្លែម មិនសូវដាច់។ កាលបើអ្នកខ្លាំងប៉ះអ្នកខ្សោយ ឬប្តីប្រើក្បាច់ខ្លាំងដូចគ្រួសារមួយនេះ បណ្តាល ឱ្យប្រពន្ធចុះចាញ់ ព្រោះតទល់មិនឈ្នះ ក៏បង្កជម្លោះឥតស្រាកស្រាន្ត…។
នាងហ៊ី ផូ អាយុ៣២ឆ្នាំ រស់នៅភូមិត្នោតជួរ ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បាន រៀបរាប់ថា នាងមានឪពុកឈ្មោះសេង ហ៊ី អាយុ៧៩ឆ្នាំ ម្តាយឈ្មោះស៊ុន ឡាយ អាយុ៧៧ឆ្នាំ និងមានប្តីឈ្មោះសេង ឆេន អាយុស្របាលគ្នា ដោយបង្កើតបានកូនស្រី១ ប្រុស២ ជាចំណងនិស្ស័យ។ នាងនិងប្តីគ្មានមុខរបរអ្វីធំដុំក្រៅពីធ្វើស្រែ ចម្ការនោះទេ លុះចប់ការងារកសិកម្ម ក៏ទៅធ្វើកម្មករស៊ីឈ្នួលជួលព័ទ្ធគេតាមស្រុកនានា ធ្វើយ៉ាងណាឱ្យតែបានកម្រៃ។ ជីវភាពគ្រួសារនាងសមរម្យ មិនខ្វះខាតអ្វីទេ តែក៏មិនមានសេសសល់អ្វីជាដុំកំភួននោះដែរ តែមុនដំបូង នាងរីករាយនឹងប្តី ដែលមិនចេះខិលខូចមានស្រីញីក្រៅផ្ទះ ដូចគេ គឺគេស្រលាញ់ស្មោះតែរូបនាងម្នាក់រហូតបានកូន៣នាក់។ លុះចូលមកដល់ឆ្នាំ២០១៧ នេះ សេចក្តីសុខផ្លូវចិត្តបានបាត់បង់អស់ ព្រោះតែប្តីធ្វើបាបនាងពេក ដោយមានឥរិយាបថខុសពីមុន។ នាងក៏ដឹងដែរថា ប្តីនេះមិនចេះខិលខូចទេ គេស្រលាញ់ស្មោះតែប្រពន្ធម្នាក់ដឹងអី! គេយកភាពស្មោះត្រង់នេះមកប្រតិបត្តិការតែលើរូបនាងម្នាក់ រហូតតតាំងលែងបាន។
នាងហ៊ី ផូ បន្តថា តាំងពីប្តីបែកគំនិតចេះស៊ីផឹកមក លុះយប់អធ្រាត្រ ទើបមកដល់ផ្ទះ។ ពេលកំពុងផឹកស៊ីនោះ ក៏មានមិត្តភក្តិព្រោកប្រាជ្ញពីរឿងស្រី ឱ្យស្តាប់ និងបើកទូរស័ព្ទបង្ហាញរូបភាពស្នេហ៍អាសអាភាសឱ្យប្តីនាងបានឃើញទៀតផង។ លុះមកដល់ផ្ទះ គេលូនចូលមុង បង្ហាញភាពស្មោះត្រង់នឹងប្រពន្ធជ្រុលហួស ដោយ ចេញស្ទីលចាប់កាច់ដៃកាច់ជើង ខុសពីមុន លុះនាងសាកសួរទៅ គេប្រាប់ថា ធ្វើតាម ក្បាច់ក្នុងទូរស័ព្ទឱ្យប្លែក ទើបមានសុភមង្គល។ មុនដំបូង ដោយសារចង់ដឹងរឿងប្លែក នាងក៏បណ្តោយតាម លុះយូរៗទៅ គេចេះតែញៀនញ៉ាមប្រើតែក្បាច់បរទេស ភ្លេចក្បាច់ ដូនតាអស់ ធ្វើឱ្យនាងមួម៉ៅក្តៅក្រហាយទ្រាំទ្រលែងបាន ក៏ផ្ទុះជម្លោះ ច្រានទ្រូងគេចេញ ធ្វើឱ្យគេខឹងសម្បាស្រែកជេរនាងទាំងយប់ ផ្អើលអ្នកជិតខាង។
នាងហ៊ី ផូ បន្តទាំងតូចចិត្តថា ប្តីនេះកាន់តែឡើងចាង មិនកោតក្រែងចិត្តនាងទេ គេធ្វើអ្វីៗតាមទំនើងចិត្ត ពូកែតែរឿងយប់ព្រលប់ រឿងដើរស៊ីផឹកស្រវឹងរាល់ថ្ងៃ ឯរឿង ធ្វើការរកស៊ីមិនសូវខំទេ។ ពេលផ្ទុះជម្លោះយប់ព្រលប់ជាមួយនាងម្តងៗ គ្មានអ្នកណា បានដេកពួនទេ ដូច្នេះបើគេនៅតែបន្តសកម្មភាពប្រើក្បាច់ភ្លីភ្លើបែបនេះទៀត នាងនឹង ប្តឹងលែងក្បាលចោលហើយ សុខចិត្តមេម៉ាយវិញ វាមិនសូវឈឺខ្លួនពេក។

ដោយឡែក លោកសេង ឆេន អាយុ៣២ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនប្រែប្រួលចិត្តក្បត់ប្រពន្ធនេះទេ គឺនៅតែស្រលាញ់នាងដូចដើម ឬមានតែស្រលាញ់ជាងពីមុនផង។ រឿងដែលលោកឈ្លោះប្រកែកយប់ ព្រលប់ជាមួយនាង គឺដើមភ្លើង មកពីនាងបង្ក តែងរអ៊ូរទាំមិនចង់ឱ្យប្តីដេកចូល និងបំបិទសិទ្ធិប្តីមិនឱ្យទៅ ស៊ីផឹកបន្តិចបន្តួចនោះ។ តាមពិត មុនដំបូងលោកធ្វើថ្នមៗទេ ដោយសុំស្រួលៗ មិនដល់ថ្នាក់កាច់ដៃកាច់ជើង នោះទេ លុះនាងរឹងទទឹងប្រកែកចុះប្រកែកឡើង ធ្វើឱ្យលោកក្តៅចិត្តក៏ប្រើធម៌ក្តៅចាប់បង្ខំតែម្តង ទើបបាន សម្រេច។ លុះលោកប្រើកម្លាំងបាយ ក៏ត្រូវនាងចោទប្រកាន់ទាំងទទឹងទិសថា ប្តីចាប់រំលោភប្រពន្ធ ដែល តាមពិត លោកគ្រាន់តែចង់នាំនាងឱ្យភ្លក្សរសជាតិប្លែកៗប៉ុណ្ណោះទេ។
លោកសេង ឆេន បន្តទៀតថា បើនាងធ្វើស្រួលបួល ប្តីបង្គាប់ឱ្យធ្វើយ៉ាងណាក៏ធ្វើតាមនោះអត់អីទេ ព្រោះតាំងពីបានគ្នាជាប្តីប្រពន្ធមក លោកមិនដែល គោះនាងមួយរំពាត់ទេ ទាត់មួយជើងនៅឡើយ។ ទោះយ៉ាងណាក៏លោកទទួលស្គាល់ថា បានបង្ខំនាងខ្លះៗមែន ដើម្បីបានស្គាល់រសជាតិស្នេហ៍ប្លែកៗ ទាំងអស់គ្នា មិនមែនស្គាល់តែប្តីម្នាក់ទេ តែនាងមិន យល់ ក៏ចោទប្រកាន់ប្តីខុសពីការពិត។ បើសិនជាលោកចំណាយលុយទៅលេងស្រីខូច ក៏ចេះតែ បានហើយ និងល្បីថា ស្រីខូចចង់ប្រើក្បាច់អីក៏បានដែរ ឱ្យតែថែមលុយឱ្យវា តែលោកស្មោះត្រង់នឹងប្រពន្ធមិនដែលវង្វេងឆ្នាំងបាយទេ គួរតែប្រពន្ធនេះ យល់ទុក្ខធុរៈប្តីខ្លះផង។

លោកយាយស៊ុន ឡាយ ជាម្តាយខាងស្រី បានឱ្យដឹងថា គាត់ពិបាកចិត្តណាស់ ពេលឃើញកូនបង្កើត និងកូនប្រសាឈ្លោះប្រកែកគ្នាម្តងៗ។ គាត់មិនបានដឹងថា កូនៗទាស់គ្នារឿងអីឱ្យប្រាកដទេ ព្រោះឈ្លោះតែយប់ៗ តែគាត់យល់ថា មកពីកូនប្រសា ធុញទ្រាន់នឹងមើលថែទាំឪពុកម្តាយចាស់ជរា បានជា គេរអ៊ូរទាំរករឿងប្រពន្ធទាំងយប់បែបនេះ។ ប៉ុន្មានខែចុងក្រោយនេះ ដោយឈ្លោះគ្នាពេក ទើបកូនប្រសាចេញទៅស៊ីឈ្នួលគេបាត់ យូរៗមកផ្ទះម្តង ទើបស្ងាត់មិនសូវឈ្លោះដូចមុន ទើបគាត់សន្និដ្ឋានថា អាចទាក់ទិននឹងរឿងដំណេកតែម្តង ព្រោះរឿងសម្ងាត់នេះ ពួកគេមិនដែលប្រាប់ម៉ែឪទេ ឯការឈ្លោះ គេនិយាយបញ្ឆិតបញ្ឆៀងមិនចំបញ្ហា ទើបគាត់ស្តាប់មិនយល់។
លោកដូង ឌួង មេភូមិត្នោតជួរ បានឱ្យដឹងថា ជម្លោះគ្រួសារមួយនេះ ផ្តើមចេញពីប្តីចូលចិត្តផឹក ស្រា លុះចូលដល់ផ្ទះបង្ខំប្រពន្ធរួមដំណេក លុះប្រពន្ធ មិនឱ្យ ក៏បង្កវិវាទរំខានដល់អ្នកជិតខាង ប៉ុន្តែ ឪពុកម្តាយ ក្តាប់មិនបានថាពួកគេទាស់គ្នាពីរឿងអ្វី? ករណីនេះ បើសិនជាប្តីរកលុយឱ្យប្រពន្ធបានស៊ីចាយ រាល់ថ្ងៃ មានម្ហូបឆ្ងាញ់ជាប់នោះ ប្រពន្ធនឹងមិនកំណាញ់ អ្វីសព្វបើរឿងអ៊ីចឹងៗនោះទេ តែបើប្តីអត់លុយឱ្យ ពូកែតែខាងចាប់បង្ខំ នឹងស្គាល់តែជម្លោះយ៉ាងនេះឯង។
គួរបញ្ជាក់ថា សម័យនេះ បុរសៗខ្លះពេលផឹក ស៊ីស្រវឹងអស់សាច់ក្លែម ក៏បើកទូរស័ព្ទក្លែមរឿងត្រង់ស៊ិស ចំតិចចំតូងពាលាអាវាសែក្តៅសាច់។ លុះទ្រាំលែងបាន ក៏បែកហ្វូងវិលទៅផ្ទះ វែកជើងមុងចូលទៅ រាវប្រពន្ធទាំងមិនបានងូតទឹកឱ្យស្អាត បើប្រពន្ធណា មានចំណូលចិត្តខាងហ្នឹងដែរ ក៏ស្ងាត់ឈឹងទៅ តែបើ ប្រពន្ធមិនចូលចិត្តក្បាច់ក្បូរតាមទូរស័ព្ទនោះ ជួនកាល ធាក់ប្តីខ្ទប់ជញ្ជាំងក៏មានដែរ” ៕


No comments