បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញទារកកើតមកភ្ជាប់ជាមួយរបស់ចម្លែកម្យ៉ាង......

ទារក​ដែល​កើតមក​ធ្វើ​ឲ្យ​ផ្អើល​អស់​មនុស្ស​ពេញ​មន្ទីរពេទ្យ​នោះ​ជា​កូន​របស់​គ្រួសារ​ក្រីក្រ​មួយ​រស់នៅ​ភូមិ​ព្រៃ​រកា​ស្ថិតក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទារក​មួយ​នេះ​បានកើត​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង​។ លោក គង់ ថា​ន អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក​ទារក​កើតមក​មាន​អំបោះ​នៅជាប់​ទាំង​ជើង​ទាំង​ដៃ​នោះបាន​រៀបរាប់ថា កន្លងមក​ខ្ញុំ​ធ្លាប់តែ​ឃើញ​ទារក​ខ្លះ​កើតមាន​ស្នាម​ឆ្នៅ​ដែល​ចាស់ៗ​តែង​និយាយថា គេ​ដៅ​ចំណាំ ឬក៏​ស្នាម​ទ្រុត និង​ខូង​ដែល​គេ​បាន​គិតថា ជា​ស្លាកស្នាម​ធ្វើ​ទារុណកម្ម​កាលពី​ជាតិ​មុន​។ ប៉ុន្ដែ​ខ្ញុំ​ពុំដែល​បានឃើញ​ទារក​កើតមក​មាន​ជាប់​ខ្សែ​អំបោះ​ចង​ជាប់ដៃ​ជើង​ពិតៗ​ឃើញច្បាស់​នឹង​ភ្នែក​អញ្ចឹង​សោះ គឺ​ទើបតែ​ឃើញ​កើតមានឡើង​ចំពោះ​កូន​របស់ខ្ញុំ​នេះឯង​។​
លោក គង់ ថា​ន និយាយថា ក្រោយពេល​កូន​របស់ខ្ញុំ កើតមក​មិនថាតែ​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​ទេ ដែលមាន​ការភ្ញាក់ផ្អើល សូម្បីតែ​គ្រូពេទ្យ​ធ្វើការ​នៅ​ទីនោះ​ម្នាក់ៗ​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល សូម្បីតែ​គ្រូពេទ្យ​ធ្វើការ​នៅ​ទីនោះ​ម្នាក់ៗ​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល ហើយ​និយាយថា តាំងពី​ពួកគាត់​ធ្វើ​គ្រូពេទ្យ​ពុំដែល​ឃើញ​ទារក​ណា​កើតមក​មាន​ចំណង​អំបោះ​ពិតៗ​ជាប់​មកជា​មួយ​ដូច​ទារក​ដែលជា​កូន​ខ្ញុំ​ទើបនឹង​កើត​នេះ​ទេ កូនប្រុស​ខ្ញុំ​នេះ​មើលទៅ​ចំណង​ចងដៃ​ជើង​នេះ ចង​ជាប់​ខ្លាំងណាស់ មាន​ស្នាម​កប់​កដៃ​កជើង ពិសេស​ចង​ស្ទើរ​ដាច់​ម្រាមជើង រហូត​ពិការ​រ​ម្រាម​មួយចំនួន​ទៀតផង​។
ចំណែក​អ្នកស្រី អ៊ុក សុភាព អាយុ​៣៨​ឆ្នាំ ត្រូវជា​ម្ដាយ​ទារក​មាន​អំបោះ​ចង​ជាប់ជើង និង​ដៃ​នោះបាន​រៀបរាប់ថា មុនពេល​កូនប្រុស​របស់ខ្ញុំ​ម្នាក់នេះ​មក​ចាប់កំណើត គឺមាន​យប់​មួយនា​ពាក្យ​កណ្ដាល​អា​ធ្រា​ត្រ ខណៈពេលដែល​ខ្ញុំ​កំពុងតែ​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ខ្ញុំ​បាន​យល់សប្ដិ​ឃើញ​ជនជាតិ​បារាំង​ម្នាក់​ជាម​នុស្ស​ប្រុស​មាន​មាឌធំ​ខ្ពស់​និយាយ​ភាសា​ខ្មែរ​មកកាន់​ខ្ញុំ​ថា នែ​! នាង​យើង​ឲ្យ​កងដៃ​កងជើង​នាង​មួយគូ​។ ពេលដែល​បារាំង​នោះបាន​ហុច​កងដៃ​ជើង​ឲ្យ​ខ្ញុំ ខណៈនោះ​ខ្ញុំ​ឃើញ​កង​គូ​នោះ​ល្អ​ណាស់​រំលេច​ទៅដោយ​ពណ៌​មាស​ចាំង​ផ្លេកៗ ខ្ញុំ​ក៏​ទទួល​យកមក​ពាក់​កជើង​និង​កដៃ​របស់ខ្ញុំ​ភ្លាម​។
ប៉ុន្ដែ​រំពេច​នោះ​ក្រោយ​ពេលដែល​ខ្ញុំ​យក​កង​ពាក់​កជើង និង​កដៃ ស្រាប់តែ​កង​បានក្លាយ​ទៅជា​ខ្សែ​អំបោះ​ធម្មតា តែ​ស្វិត​ណាស់​ទោះ​ខ្ញុំ​ខំប្រឹង​ទាញ​ផ្ដាច់​ក៏​មិន​ដាច់​ដែរ យក​កាំបិត​មក​កាត់​ក៏​មិន​ដាច់ ហើយ​ខណៈពេលដែល​ខ្ញុំ​កំពុងតែ​ទាញ​ផ្ដាច់​ខ្សែ​អំបោះ​នោះ ក៏​ស្រាប់តែ​លេច​គ្រូមន្ដអាគម​ម្នាក់​សក់​ក្បាល​ក​ន្ទ្រី​ង​កន្ទ្រើង​មាន​ពាក្យ​ខ្សែ​គាថារ​ណេង​រណោង​មក​គំហក​ដាក់​ខ្ញុំ​ថា ម៉េច​ក៏​នាង​ឯង​ផ្ដាច់​ខ្សែ​អំបោះ​នេះ​ចោល មិនបាច់​ប្រឹង​ទេ ទោះ​ខំ​យ៉ាងណា​ក៏​មិន​ដាច់​ដែរ ព្រោះ​ខ្សែ​អំបោះ​នេះ​គេ​ចងដៃ​កូន​របស់​នាង​ទុកជា​របស់​ការពារ​។​
អ្នកស្រី អ៊ុក សុភាព បាន​និយាយ​បន្ដថា តាំងពី​បាន​យល់សប្ដិ​ឃើញ​បែប​នោះមក ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​ទម្ងន់​កូន​នេះ​ទៅ ប៉ុន្ដែ​រូបខ្ញុំ​ក៏​មិនបាន​គិតថា ជួប​រឿង​ប្រផ្នូល​ដូចនេះ​ឡើយ​។ ប៉ុន្ដែ​នៅក្នុង​រយៈពេល​ដែល​ខ្ញុំ​ពរ​ពោះ​កូន​នោះ គឺ​ខ្ញុំ​មិនដែល​បាន​ទៅ​ថត​អេកូ​នោះទេ ព្រោះ​គ្មាន​ប្រាក់ ឬក៏​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ក៏​មិនដែល​ដែរ ព្រោះ​ម្យ៉ាង​នៅ​ចន្លោះពេល​ពពោះ​នោះ​ខ្ញុំ​មិនដែល​កើតមាន​អ្វី​ប្លែក​ដែរ​។ រហូតមកដល់​ពេល​ឈឺពោះ​នៅ​នឹង​ផ្ទះ ប្ដី​របស់ខ្ញុំ​ក៏​បញ្ជូន​ខ្ញុំ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។ ខ្ញុំ​ទៅ​សម្រាក​ទីនោះ​បាន​មួយ​យប់​មួយថ្ងៃ ទើប​កូន​នោះ​កើតមក​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​មន្ទីរពេទ្យ​ពេល​ឃើញ​កូន​របស់ខ្ញុំ​មាន​សុទ្ធតែ​ខ្សែ​អំបោះ​ចង​ជាប់ដៃ​ជាប់ជើង ដូច​គេ​រុំ​របស់​អ្វីមួយ​អញ្ចឹង​។
ទាក់ទិន​ទៅនឹង​រឿង​ចម្លែក​បែបនេះ អ្នកគ្រូ​ពេទ្យ​ម្នា​ក់នៅ​មន្ទីរពេទ្យ​នោះបាន​សម្ដែង​នូវ​ការងឿងឆ្ងល់​យ៉ាងខ្លាំង ដោយ​និយាយថា គាត់​មិនដែល​ឃើញ​ទារក​ឯណា​កើតមក​មាន​អំបោះ​ជាប់ដៃ​ជាប់ជើង​ដូច​ទារក​ម្នាក់​នោះទេ​។ អ្នកគ្រូ​ពេទ្យ​រូប​នោះបាន​លើកឡើងថា ធម្មតា​ការបង្ក​កំណើត​គឺជា​វត្ថុ​រាវ ប៉ុន្ដែ​តើ​ហេតុអ្វី​បានជា​ក្លាយទៅជា​មាន​អំបោះ​ជាប់​ដៃជើង​តាំងពី​នៅក្នុង​ពោះ​ទៅវិញ​?​។
ចំពោះ​រឿងរ៉ាវ​ចម្លែក​នេះ​បើតាម​អ្នកមាន​ជំនឿ លើ​មន្ដអាគម​បាន​និយាយថា ទារក​នេះ​កាល​នៅ​ជា​មនុស្ស​ពី​ជាតិ​មុន​ត្រូវបាន​គេ​ចង​ធ្វើ​ទារុណកម្ម​ដោយ​ចងដៃ​ជើង​នឹង​ខ្សែ​អំបោះ​ពី​សំណាក់​គ្រូសិល្ប៍​ដ៏​ខ្លាំង​ណាមួយ​ហើយ ទើប​កើតមក​មាន​ខ្សែ​អំបោះ​ជាប់​មកជា​មួយ​ដូចនេះ​។ ប៉ុន្ដែ​ទោះបីជា​កូន​កើតមក​មាន​ជាប់​ចំណង​ដៃជើង​មកជា​មួយ ដែលជា​អ​ព្ហូ​ត​ហេតុ​ចម្លែក​បែបនេះ​ក៏ដោយ ក៏​ឪពុកម្ដាយ​ទារក​ចម្លែក​នេះ​មិនទាន់​កើតហេតុ​ភេទ​ចម្លែកៗ​ធ្វើ​ឲ្យ​គាត់​កត់សម្គាល់​ទេ ៕

No comments