គ្រួសារក្មេងស្រីម្នាក់ទទួលបានប្រាក់ ៣៦លានដុលារ ដោយសារតែ....



ហេតុការដ៏អាក្រក់មួយបានកើតលើកក្មេងស្រីម្នាក់ដែលគួរអោយស្រឡាញ់ នាងបានជួបគ្រោះថ្នាក់ចរាចរណ៏ ត្រូវរថយន្តបុក​ទ្រុឌក្បាលកាលពី ឆ្នំា២០១២ ខណះពេលដែលគាត់បានដើរឆ្លងផ្លូវទៅសាលា
រៀន។
​កុមារី​នេះ​មាន​ឈ្មោះ Isabella Escamilla Sanchez ពេល​កើត​ហេតុ​នាង​មាន​អាយុ ៦ឆ្នាំ នាង​ត្រូវ​​រថយន្ត​ធុន​តូច​ប្រភេទ Subaru Impreza បុក​ខ្ទាត​លើ​អាកាស​ចម្ងាយ ២១​ម៉ែត្រ​នៅ​​ទីក្រុង Highland រដ្ឋ​កាលីហ្វញ៉ា។កុមារី Sanchez ​បាន​កើត​ជំងឺ​បេះ​ដូង បន្ទាប់​ពី​ធ្លាក់​ដល់​ដី​វិញ ព្រម​ទាំង​បាក់​​ឆ្អឹង​ក ​ឆ្អឹង​ដៃ ​ជើង និង​ត្រគាក។
គ្រួសាររបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន​រថយន្ត​ក្រុង​​របស់​សាលា Durham School Services ក្នុង​ឆ្នាំ ២០១៣ ដោយ​ចោទ​ថា មិន​បាន​ប្រាប់ និង​ការ​ពារ​ពេល​ក្មេង​ឆ្លង​ផ្លូវ។

ក្រោយមកតុលាបានបើកការសើបអង្កេតអស់រយះពេលជាច្រើនឆ្នាំទើបអោយគ្រួសារក្មេងស្រីរងគ្រោះឈ្នះក្តី ដោយបង្គាប់អោយក្រុមហ៊ុន​រថយន្ត​ក្រុង​​របស់​សាលា Durham School Services អោយប្រាក់  ៣៦លានដុលារសំរាប់ការព្យាបាល ។







No comments