ឆ្មក់​បង្ក្រាប​នារី​វ័យក្មេង​សាច់​សខ្ចី​ជួញដូរ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា



មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​រកស៊ី​ជួញដូរ​ផ្លូវភេទ ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​ម៉ាស្សា​មួយ​កន្លែង ឃាត់ខ្លួន​បាន​នារី​រង​គ្រោះ​ចំនួន​៦​នាក់ និង​មេការ​ប្រុស​ស្រី​២​នាក់ កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យីហោ មហាលាភ ផ្ទះ​លេខ​២៣ ភូមិ​១ ក្រុម​១ ផ្លូវ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។
ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ផ្ទះ​ជួញដូរ​ផ្លូវភេទ​ជ្រុ​ក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់​នេះ ឃាត់ខ្លួន​ស្ត្រី​រង​គ្រោះ​៦​នាក់ និង​មេការ​២​នាក់ ។ ដកហូត​បាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន លុយ​ចំនួន​៧០០​ដុល្លារ ទូរស័ព្ទ​មួយ​ចំនួន​ព្រមទាំង​ម៉ូតូ​ចំនួន​៣​គ្រឿង ។
មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ កម្លាំង​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរ​ស​នី​យ៍​ឯក ចាន់ គត្តិ​ខុ​ម ស្នងការ​រង​ក្រុងភ្នំពេញ និង​មានការ​អនុញ្ញាត​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អោ​ក លឹ​មចាន់​ទីណា ក្រឡាបញ្ជី បាន​សហការ​ជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ឆែកឆេរ​ផ្ទះ​ម៉ាស្សា​យីហោ មហាលាភ ដែល​ស្ថិត​នៅ​ផ្លូវ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មេការ​ប្រុស​ស្រី​ចំនួន​២​នាក់ ព្រមទាំង​នារី​រង​គ្រោះ​ចំនួន​៦​នាក់ និង​ដកហូត​ស្រោមអនាម័យ ដែល​ប្រើប្រាស់​ហើយ​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន ម៉ូតូ​បី​គ្រឿង និង​លុយ​ចំនួន​៧០០​ដុល្លារ ។
បន្ទាប់​ពី​ឃាត់ខ្លួន​បាន​រួច​ហើយ ស្ត្រី​រង​គ្រោះ ព្រមទាំង​មេការ ប្រុស​ស្រី និង​វត្ថុ​តាំង​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​រាជធានី​ភ្នំពេញ ។ ចំណែក​ផ្ទះ​ម៉ាស្សា​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន ៕








No comments