សាច់សត្វ ១០ ប្រភេទ​ដែល​ព្រះពុទ្ធ​ហាម​មិន​ឲ្យ​បរិភោគ​ដាច់ខាត​


ជាការ​ពិតណាស់ ព្រះពុទ្ធ​សមណគោតម​នៃ​យើង ទ្រង់​តែង​ប្រៀនប្រដៅ​មនុស្ស​អោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ មិន​សម្លាប់​ជីវិត​គេ ឬ សម្លាប់​ជីវិត​សត្វ​នានា​ជាដើម​។ ក្នុងនោះ ព្រះពុទ្ធ​ក៏បាន​ចែង​ជា​បទបញ្ញត្តិ​មួយ​ដែល​ហាម​មិនអោយ​ភិក្ខុ សាមណេរ អ្នករក្សា​សីល​ទាន ឬ គោរព​ព្រះពុទ្ធសាសនា​បរិភោគ​សាច់សត្វ​ចំនួន​១០​យ៉ាង​នោះឡើយ​។​


បើតាម​ការលើកឡើងរ​បស់​លោក​អាចារ្យ សួង វុទ្ធី​បានអោយដឹងថា ចំពោះ​សាច់​ដែល​ព្រះពុទ្ធ ទ្រង់​ហាមឃាត់​នោះ​គឺ​លោក​អោយ​ឈ្មោះថា “​អកប្បិយមំសៈ​” ដែល​មានន័យថា សាច់​ដែល​មិនគួរ​បរិភោគ​។ មូលហេតុ​គឺ​ដោយសារ​សត្វ​ទាំងនោះ​ជា​ប្រភេទ​សត្វ​កម្រ និង ជា​សត្វ​ដែលមាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​របស់​មនុស្ស​ថែម​ទៀតផង​។ ខាងក្រោម​នេះ​គឺជា​សាច់​ទាំង​១០​ប្រភេទ​ដែល​ព្រះពុទ្ធ​ហាមឃាត់​៖




១.សាច់មនុស្ស​
២. សាច់​ដំរី​
៣. សាច់​សេះ
៤. សាច់​ឆ្កែ​
៥. សាច់​ពស់​
៦. សាច់​រាជសីហ៍​(​តោ​)
៧. សាច់​ខ្លាធំ
៨. សាច់​ខ្លាដំបង​​
៩. សាច់​ខ្លាឃ្មុំ
១០. សាច់​ខ្លារខិន​ ៕
ប្រភព៖ ខ្មែរអប្សរា

No comments