ចាំមើលមានរឿងអ្វីកើតឡើង នៅពេលលេបគ្រាប់ម្រុំមួយថ្ងៃ ២ គ្រាប់មុនចូលគេង?
គ្រាប់ម្រុំខ្ចី និងស្រស់ជាធម្មតាមានលក្ខណៈផុយស្រួយណាស់
ប៉ុន្តែនៅពេលគ្រាប់នេះស្ងួតហើយនោះ
វាក៏ចាប់ផ្តើមមានលក្ខណៈរឹងខ្លាំង
និងចាប់ផ្តើមចេញរាងដូចជាគ្រាប់សណ្តែកសៀងអ៊ីចឹង។ ទោះយ៉ាងណា
វាមិនមែនជាគ្រាប់រុក្ខជាតិធម្មតានោះទេ
វាត្រូវបានគេចាត់ទុកថាជាស្តេចថ្នាំមួយផងដែរ។
* អត្ថប្រយោជន៍របស់គ្រាប់ម្រុំស្ងួត
- គ្រាប់ម្រុំស្ងួតមានអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មខ្ពស់,
ផ្ទុកវីតាមីន A, C, B និងគ្មានរ៉ាឌីកាល់សេរី
ជាហេតុជួយរាងកាយពីការខូចអុកស៊ីតកម្មធ្ងន់ធ្ងរ។ និយាយមួយបែបទៀត
គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់គ្រាប់ម្រុំអាចជួយថែរក្សាសុខភាពជាទូទៅរបស់យើង។
- អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា
គ្រាប់ម្រុំអាចកាត់បន្ថយលីពីតដែលស៊ីអុកស៊ីសែនក្នុងរាងកាយ
និងជួយថែរក្សាសុខភាពបេះដូងរបស់យើងតាមរយៈការការពារជាលិកាបេះដូងពីការបំផ្លាញ។
-
ប្រសិទ្ធភាពប្រឆាំងជំងឺមហារីករបស់គ្រាប់ម្រុំក៏ល្បីល្បាញផងដែរ។
វាអាចបញ្ឈប់ការលូតលាស់កោសិកាមហារីកតាមរយៈការពន្លឿនការសម្លាប់កោសិកាមហារីកទាំងនោះ។
យោងតាមក្រុមអ្នកស្រាវជ្រាវ ការទទួលទានម្សៅគ្រាប់ម្រុំ
(ឬលេបទាំងមូលក៏បាន) ឱ្យបាន ៣
សប្តាហ៍ជាប់គ្នានឹងអាចជួយទប់ស្កាត់ជំងឺមហារីកព្រោះវៀនធំដោយជោគជ័យ។
- គ្រាប់ម្រុំផ្ទុកទៅដោយជាតិស័ង្កសី
ដែលសំខាន់សម្រាប់សម្រួលដល់ការបញ្ចេញអ័រម៉ូនអាំងស៊ុយលីន។
នៅពេលការផលិតអាំងស៊ុយលីនក្លាយជាប្រក្រតីធម្មតា
កម្រិតជាតិស្ករក៏រក្សាក្នុងកម្រិតធម្មតាក្នុងសរសៃឈាមរបស់យើងដូចគ្នា។
ហេតុដូចនេះហើយ
ការលេបគ្រាប់ម្រុំអាចជួយប្រឆាំងជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
-
គុណសម្បត្តិប្រឆាំងការហើមរបស់គ្រាប់ម្រុំអាចជួយបង្ក្រាបការហើម
កាត់បន្ថយការឈឺចាប់សន្លាក់ និងជួយឱ្យឆាប់ជាជំងឺរលាកសន្លាក់។
- ដោយសារជាប្រភពនៃវីតាមីន A
គ្រាប់ម្រុំអាចពង្រឹងប្រព័ន្ធភាពស៊ាំ ជួសជុលភ្នាសទឹករំអិល
និងជួយឱ្យភ្នែកមើលឃើញច្បាស់ល្អថែមទៀតផង។
-
ជាតិប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់បំពេញមុខងាររាងកាយ។
គ្រាប់ម្រុំពោរពេញដោយសារធាតុប្រូតេអ៊ីន ហេតុដូច្នេះហើយ
យើងគួរតែបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហារប្រចាំថ្ងៃ។
- គ្រាប់ម្រុំផ្ទុកអាស៊ីត Oleic
ជាប្រភេទអាស៊ីតខ្លាញ់ជួយដល់សុខភាពជារួមរបស់យើង។
ដោយសារជាប្រភពនៃខ្លាញ់ល្អ
គ្រាប់ម្រុំអាចជំនួសខ្លាញ់សត្វដែលយើងទទួលទានសព្វថ្ងៃ។
គ្រាប់ម្រុំដើរតួជា “កូឡេសស្ទើរ៉ូលល្អ”
និងជួយបន្ថយកម្រិតជាតិកូឡេសស្ទើរ៉ូលមិនល្អចេញពីរាងកាយ។
ជាងនេះទៅទៀត វាអាចទប់ស្កាត់កំណកឈាម
និងជួយទប់ស្កាត់មិនឱ្យកើតជំងឺបេះដូងធ្ងន់ធ្ងរនោះឡើយ។
- ក្រៅពីវីតាមីនជាច្រើនមុន
គ្រាប់ម្រុំក៏ផ្ទុកទៅដោយជាតិស័ង្កសី កាល់ស្យូម ដែក ម៉ាញេស្យ៉ូម
ស្ពាន់ និងសារធាតុជាច្រើនទៀត។
ជាតិដែកជួយកាត់បន្ថយហានិភ័យនៃការស្លេកស្លាំង,
កាល់ស្យ៉ូមជួយរក្សាធ្មេញនិងឆ្អឹងរឹងមាំ
រីឯស័ង្កសីជួយសម្រួលការផលិតមេជីវិតឈ្មោល។
ដូច្នេះប្រសិនបើលោកអ្នកចង់ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ
សូមបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហាររបស់អ្នក។
លោកអ្នកអាចលេបជាគ្រាប់ម្រុំស្ងួត ២ ឬ ៣ គ្រាប់មុនចូលគេង
(លេបឱ្យបាន ៣ សប្តាហ៍ជាប់គ្នា)។ ពេលភ្ញាក់ឡើង
លោកអ្នកនឹងមានអារម្មណ៍មានកម្លាំងព្រឺសដោយសារតែគុណសម្បត្តិជួយជំរុញប្រព័ន្ធភាពស៊ាំរបស់គ្រាប់ម្រុំ
និងជួយឱ្យសុខភាពជារួមរបស់លោកអ្នកល្អរៀងរាល់ថ្ងៃ។
អ្វីដែលរឹតតែពិសេសទៀតនោះ វានៅជួយដល់ការផលិតមេជីវិត,
ទប់ស្កាត់ជំងឺទឹកនោមផ្អែម ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ជំងឺបេះដូង
និងជំងឺជាច្រើនមុខទៀត៕
ពត៏មានបន្ថែម
គុណសម្បត្តិអាហារបំប៉ន ម្រុំបាកា-វីឡា(Food Supplementary Moringa Baca-Vila)
• ជួយអោយប្រពន្ធរំលាយអារហារ(ក្រពះ-ពោះវៀន) ល្អប្រសើរឡើង
• ដោះស្រាយបញ្ហាទល់លាមកបានយ៉ាងល្អ
• ធ្វើអោយជាតិស្ករក្នុងឈាមអោយថេរ ជួយបង្ការទឹកនោមផ្អែម
• ជួយបំប៉នកែវភ្នែក និង ខួរក្បាល ជួកាត់បន្ថយបញ្ហាបាត់ការចង់ចាំ
• ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់
• ជួយធ្វើអោយក្មេងជាងវ័យ
• ជួយការពារភាពស្លេកស្លាំង
• ជួយបន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាម និងសសៃឈាម
• ជួយបន្ថយបញ្ហាឈឺសន្លាក់ឆ្អឹង និងជួយអោយមានកំហាប់ឆ្អឹងបានល្អ
• ជួយបង្កើនគ្រាប់ឈាមក្រហម
• ជំនួយមុខងារថ្លើម
• ជួយសម្រួលវិបត្ដិផ្លូវភេទ
• ជួយបន្ថយជាតិពុលក្នុងរាងកាយ
• ពង្រឹងប្រព័ន្ធការពាររាង្គកាយ
• បង្កើនថាមពល និងធ្វើអោយមានសុខភាពល្អ
• មានប្រយោជន៍ចំពោះកុមារស្គមស្គាំង ខ្វះជីវៈជាតិ
• ជាជំនួយសំរាប់ស្រ្ដីបំបៅដោះកូន និងមនុស្សចាស់
• ជួយអោយប្រពន្ធរំលាយអារហារ(ក្រពះ-ពោះវៀន) ល្អប្រសើរឡើង
• ដោះស្រាយបញ្ហាទល់លាមកបានយ៉ាងល្អ
• ធ្វើអោយជាតិស្ករក្នុងឈាមអោយថេរ ជួយបង្ការទឹកនោមផ្អែម
• ជួយបំប៉នកែវភ្នែក និង ខួរក្បាល ជួកាត់បន្ថយបញ្ហាបាត់ការចង់ចាំ
• ជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់
• ជួយធ្វើអោយក្មេងជាងវ័យ
• ជួយការពារភាពស្លេកស្លាំង
• ជួយបន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាម និងសសៃឈាម
• ជួយបន្ថយបញ្ហាឈឺសន្លាក់ឆ្អឹង និងជួយអោយមានកំហាប់ឆ្អឹងបានល្អ
• ជួយបង្កើនគ្រាប់ឈាមក្រហម
• ជំនួយមុខងារថ្លើម
• ជួយសម្រួលវិបត្ដិផ្លូវភេទ
• ជួយបន្ថយជាតិពុលក្នុងរាងកាយ
• ពង្រឹងប្រព័ន្ធការពាររាង្គកាយ
• បង្កើនថាមពល និងធ្វើអោយមានសុខភាពល្អ
• មានប្រយោជន៍ចំពោះកុមារស្គមស្គាំង ខ្វះជីវៈជាតិ
• ជាជំនួយសំរាប់ស្រ្ដីបំបៅដោះកូន និងមនុស្សចាស់
ប្រភព៖ ស្ទីលក្រេស










Post a Comment