ដៃដែលហុចពេលយើងត្រូវការ...


រកមនុស្សមកស្គាល់យើងពេលយើងកំពុងមានទុក្ខខ្លាំងវាមិនងាយទេ ប៉ុន្ដែពេលយើងជួបការលំបាកខ្លាំងបំផុតវាក៏អាចឲ្យយើងដឹងថានរណា
ជាមិត្តពិតរបស់យើងដែរ។ មិត្តភក្ដិខ្លះស្គាល់យើងពេលយើងមានលុយ ពេលយើងអាចជួយគេបាន ពេលគេអាចពឹងយើងបាន
ប៉ុន្តែពេលយើងលំបាកខ្លាំង ពួកគេក៏បាត់ទៅណាអស់។ មិត្តភក្ដិខ្លះមានមុខតែពេលយើងជោគជ័យ ហើយបាតដៃរបស់ពួកគេគឺ
សម្រាប់តែទះអបអរពេលយើងសប្បាយរីករាយ​ ពេលយើងមានមុខមាត់ មានលុយ មានការរីកចម្រើន។ មានដៃមិនច្រើនទេ ដែលលើកយើងឲ្យក្រោកពេលយើងដួល ជូតទឹកភ្នែកយើងពេលយើងយំ ហុចឲ្យយើងចាប់ពេលយើងធ្លាក់ទឹក និងបីយើងដើរទៅមុខពេលយើងដើរមិនរួច។







មនុស្សជាច្រើននិយាយល្អតែនៅពីមុខយើង ធ្វើល្អតែនៅពីមុខយើង នៅខណៈដែលមនុស្សតែប៉ុន្មាននាក់ធ្វើធម្មតានៅមុខយើង តែការពារយើងនៅខាងក្រោយខ្នង និយាយល្អពីយើងនៅក្រោយខ្នង ស្វែងរកវិធីជួយយើងនៅខាងក្រោយខ្នង។ ពេលដែលស្ថិតនៅក្នុងស្ថានភាពមួយលំបាកខ្លាំង ខ្ញុំពិតជាត្រូវការដៃមួយដែលហុចឲ្យខ្ញុំចាប់ ដៃមួយដែលគ្រាខ្ញុំឲ្យដើរទៅមុខ ហើយប្រសិនបើខ្ញុំជោគជ័យ ខ្ញុំក៏ត្រូវការដៃដដែលនេះទះអបអរនឹងជោគជ័យ
របស់ខ្ញុំ។ ម្នាក់នោះគឺមិត្តពិតរបស់ខ្ញុំអស់មួយជីវិត....៕



No comments