ងាយៗសោះជាមួយវិធីបំបាត់ក្អក គ្រុន ហឺត វិលមុខ ឈឺត្រចៀក ឈឺសន្លាក់ តាមបែបធម្មជាតិដោយប្រើរុក្ខជាតិ



លោកអ្នកពិតជាស្គាល់ជីត្រចៀកជ្រូករឺក៏ម្យាងទៀតគេហៅថាជីកំប៉ុង។

លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅរស់បានយូរឆ្នាំ ផ្នែកខាងក្រោមមានលក្ខណះជាចុលព្រឹក្សមានជាតិទឹក និងរោម
ច្រើន។ ស្លឹកធំៗ​ រាងដូចស៊ុត ឬរាងដូចបេះដូង គែមស្លឹកមានរាងដូចក្បាច់ធ្មេញរណារ មានជាតិទឹកច្រើន មានក្លិន
ក្រអូបប្រហើរ។ កញ្ចុំផ្កាចេញនៅខាងចុងមែកជាកួរធំផ្តុំគ្នា ឬជាផ្កាខ្នែងផ្គុំ ផ្កាតូចៗពណ៌ខៀវ។

ផ្លែរាងស្ទើរត្រង់ មាន
ទម្រ។ 
កន្លែងដាំដុះៈ មានដុះឯងៗនៅក្នុងព្រៃ ដាំតាមភូមិសំរាប់ជាឱសថ។ 
ការព្យាបាលៈ ក្អក គ្រុន ហឺត វិលមុខ ឈឺត្រចៀក ឈឺសន្លាក់។

កំរិតនិងរបៀបប្រើៈ ស្លឹកបុកឬច្របាច់យកទឹកពី ២ទៅ៥ ស្លាបព្រាកាហ្វេ សំរាប់ព្យាបាលក្អកហឺត គ្រុន និងឈឺ
សន្លាក់។ ទឹកនោះក៏អាចយកមកបន្តក់ដាក់ត្រចៀក។ ពេលគ្មេងគ្រុនគេអាចយកស្លឹកស្រស់ ច្របាច់ ឬ បុក រួច
យកមកលាយប្រេងល្ង ដាក់លើថ្ងាស់។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦


No comments