អាននិងចែករំលែកបន្តទាំងអស់គ្នាវាមានទៅខាត់ស្អី!!!! ដើម្បីការពារខ្លួនពីជម្ងឺខ្យល់គ….


ខ្យល់គ (syncope or fainting) គឺជាការបាត់បង់ស្មារតីភ្លាមៗបណ្តាលមកពីកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលហើយការកង្វះនេះបណ្តាលមកពីមូលហេតុដូចជា សំពាធឈាមធ្លាក់ចុះជាដើម ជួនកាលវាអាចធ្វើអោយធ្ងន់ធ្ងរដែរ។រាល់ករណីខ្យល់គគេត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យហើយចំពោះអ្នកជំងឺណាដែលកើតមានខ្យល់គនេះជាញឹកញាប់គួរជួបពិគ្រោះជាមួយគ្រូពេទ្ យ។​ បើអុកស៊ីសែនក្នុងបរិយាកាសទាបជាង១៦%ធ្វើអោយមនុស្សមានភាពចុះខ្សោយដោយសារកង្វះអុកស៊ីសែន ហើយបើអុកស៊ីសែនធ្លាក់ចុះទាបជាង១១%មនុស្សអាចស្លាប់ដោយសារថប់ដង្ហើម។



រោគសញ្ញាមុននិងខ្យល់គ

ព្រិលភ្នែក​ មានអារម្មណ៍រងាក្តៅ វិលមុខ ឈឺក្បាល រវើរវាយ ចង្អោរ បែកញើសស្អិត ក្អួត ស្ពឹកជើង ។
មូលហេតុដែលកើតមានខ្យល់គ

  • បេះដូងលោតខុសចង្វាក់ កើតឡើងដោយសារភាពមិនប្រក្រតីរយៈពេលខ្លីរបស់សសៃប្រសាទ( ANS ) ធ្វើអោយបេះដូងដើញាប់ មានផលប៉ះពាល់ដល់ការំលាយអាហារ ការដកដង្ហើមធ្វើអោយបែកញើស ។
  • សម្ពាធឈាមធ្លាក់ចុះ នៅពេលងើបលឿនពេករឺក្រោកឈរលឿនពេកធ្វើអោយចរន្តឈាមឡើងមិនទាន់។ហើយមូលហេតុផ្សេងទៀតដូចជាខ្វះជាតិទឹក មិនទទួលកាព្យាបាលទឹកនោមផ្អែម ការប្រើថ្នាំមួយចំនួន(beta-blockers,ថ្នាំលើសឈាម) ការប្រើប្រាស់ជាតិអាកុល មានបញ្ហាសសៃប្រសាទ ជំងឺបេះដូង។
  • មានការឈឺចាប់ខ្លាំងរឺភយ័ខ្លាច
  • តានតឹងនិងហត់នឿយ
  • មានផ្ទៃពោះ
  • ឈរគ្មានសកម្មភាពយូរ។



ដូចនេះដើម្បីបើលោកអ្នកមានសញ្ញាដូចកាងលើសូមទៅជួបជាមួយគ្រូពេទ្យ។

No comments