ប្រទាលកន្ទុយក្រពើរុក្ខជាតិមានប្រយោជន៏មិនត្រឹមញាំបានថែមទាំងជួយព្យាបាលស្បែកទៀត




ប្រទាលកន្ទុយក្រពើសំបូរនិងងាយដាំដុះបំផុតវាលូតលាស់លឿននៅកន្លែងដែលមានជីជាតិ។សារៈប្រយោជន៏របស់វាគេអាចយកមកធ្វើជាភេសជ្ជៈសំរាប់ញាំដ៍មានឱជារសឆ្ងាញ់ពិសារ ហើយព្យាបាលស្បែកអាលែកហ្ស៊ី និងអាចយកមកលាបលើផ្ទៃមុខជួយស្បែកភ្លឺម៉ដ្ថរលោងតឹងណែនផងដែរ។





       > របៀបធ្វើជាភេសជ្ជៈ

ប្រទាលកន្ទុយក្រពើដែលយកមកធ្វើត្រូវមានអាយុចាប់ពី១ឆ្នាំឡើងទៅទើបសាច់វារឹងល្អ ។

គ្រឿងផ្សំ
ស្លឹកតយ ស្ករស អំបិល។
របៀបធ្វើ
ប្រទាលកន្ទុយក្រពើចិតសំបកចេញអោយអស់រួចចិតជាចំណិតរឺជាដុំៗតាមចណង់ចំណូលចិត្តរួចយកទៅលាងសំអាតអោយបានស្អាតរួចទុកមួយអន្លើ បន្ទាប់មកដាក់ស្លឹកតយ២រឺ៣ស្លឹកក្នុងឆ្នាំងហើយលៃលកទឹកអោយសមល្មមនិងបរិមាណរបស់ប្រទាលកន្ទុយក្រពើរួចដាំទឹកអោយពុះដាក់អំបិល១ចុងស្លាបព្រា​ ចំណែកស្ករដាក់តាមការចូលចិត្តរបស់អ្នកបន្ទាប់មកចាក់ប្រទាលកន្ទុយក្រពើចូលរង់ចាំដល់ពុះលើកចុះទុកអោយត្រជាក់ជាកាស្រេច។




     >  វិធីព្យាបាលស្បែកអាលែកហ្ស៊ី
ចិតសំបកប្រទាលកន្ទុយក្រពើយកមកលាបលើកន្លែងមានបញ្ហាអោយបានញឹកញាប់វានិងបាត់បន្តិចម្តងៗរហូតដល់រលុបបាត់។
បញ្ជាក់ៈពេលលាបដំបូងវាមានអាការៈរមាស់បន្តិចដោយសារជរ័វា។




>    ប្រទាលកន្ទុយក្រពើលាបលើមុខអោយម៉្ថរលោងៈ
ជាដំបូងលាងមុខអោយស្អាតសិនយកប្រទាលកន្ទយក្រពើចិតយកតែសាច់ហើយយកមកដាក់លើមុខញីថ្នមៗអោយអស់រំអិលដែលជាប់សាច់ប្រទាល ធ្វើបែបនេះអោយសព្វពេញផៃ្ទមុខ។ឃើញប្លែកបន្ទាប់ពីលាបបាន១លើក​ លាបរាល់ថ្ងៃលោកអ្នកនិងមានស្បែកមុខម៉ដ្ថរលោងភ្លឺថ្លា។
បញ្ជាក់ៈពេលលាបដំបូងវាមានអាការៈរមាស់បន្តិចដោយសារជរ័វា។








No comments