ក្តៅៗ! រាជរដ្ឋាភិបាល​សម្រេច​ទិញ​ស្ពាន​កោះកុង របស់​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់



​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស​រសេ​រលើ​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​​ទី​១ ​វិច្ឆិកា​ នេះ​ថា ៖

ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។


​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
​ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ ៕




អត្តបទពត៏មានថ្មី

តើសាលាមួយនេះមានអ្វីអស្ចារ្យទៅ? មិន​តិច​ជាង ៣០ក្រុមទេដែលមកពីប្រទេសថៃ ដើម្បីសិក្សាពី​សាលា​បឋម​សិក្សាវត្តបូព៌ ក្នុងខេត្តសៀមរាប (មានវីដេអូដែលថៃជាអ្នកថត)


យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំ មាន​ប្រតិភូ​ផ្នែក​សិក្សាធិការ​របស់​ថៃ​ចន្លោះ​ពី ២០ ទៅ ៣០ក្រុម​ បាន​មក​ធ្វើ​ទស្សនៈ​កិច្ច​​ស្វែង​យល់​ពី​សាលា​បឋមសិក្សា​វត្តបូព៌ (Wat Bo Primary School) ។ នេះជាការឲ្យ​ដឹង​របស់លោក ពឹង គិមឆេន នាយក​សាលា​បឋម​សិក្សាវត្តបូព៌។ ក្នុងនោះផងដែរលោកបានបន្ថែមទៀតថា ថៃ​ជា​ប្រទេស​ដែល​មាន​ការរីក​ចម្រើន​ជាងកម្ពុជា ក៏​ប៉ុន្ដែគេ​បាន​បញ្ជូន​ក្រុម​គ្រូបង្រៀន​​មក​ស្វែង​យល់​ពីវិស័យអប់រំ​នៅ​កម្ពុជា ដោយ​យោង​ទៅលើកត្តាសំខាន់ចំនួន៣៖


ទី១ គេ​ចង់​យល់​ស៊ី​ជម្រៅ​ពី​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា
ទី២ គេ​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា​វត្តបូព៌​ ព្រោះ​គេ​តែង​ល្បី​ថា​សាលា​នេះ​មាន​កម្រិត​ល្អ​ថ្នាក់​ជាតិ
​ទី៣ គេ​​មក​ស្វែង​យល់​ពី​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​ផ្ទាល់​តែម្ដង។


នាយក​សាលា​រូប​នេះ​ឲ្យ​ដឹង​ថា «បើ​និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ខាងយើង​មាន​ត្រឹមតែ​២០​ទេ ប៉ុន្តែ​គេ​មាន​រហូត​ដល់ទៅ១០០។ ចុះ​ហេតុអ្វី​បានជាគេ ១០០ បែរ​ជា​មក​មើល ២០? គេគិតថា ​គេ​មាន​ ១០០​មែន តែ​គេ​ចំណាយ​ច្រើន​ណាស់​អាច​ដល់ ១០០ម៉ឺន ឯ​យើង​មាន ២០មែន តែ​ចំណាយ​អស់​ត្រឹម​តែ ១ម៉ឺនប៉ុណ្ណោះ។ ចុះបើ​យើង​មានដល់ ​១០០​ម៉ឺន​ដូចគេ​វិញ តើ​យើង​នឹង​ដើរ​ទៅ​មុខ​លឿន​យ៉ាងណា?»។


លោក​បន្ថែម​ថា មួយវិញទៀត​ខាង​ថៃ​គេ​កំពុង​ស្វែង​យល់​ពី​របៀប​ដំណើរការ​របស់​សាលា​រៀន​ដែល​មាន​ការ​ចូល​រួម​ច្រើន​មាន​ទាំង​រាជរដ្ឋាភិបាល ក្រសួង​អប់រំ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​ផង ខណៈ​ដែល​ប្រទេស​ថៃ ភាគ​ច្រើន​ គឺ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក​ទាំង​ស្រុង​ទៅ​លើ​វិស័យ​អប់រំ​នោះ។ ដូច្នេះ​ទើប​គេ​បារម្ភ​ថា វិស័យ​អប់រំ​របស់​គេ​អាច​នឹង​មាន​បញ្ហា​ ប្រសិនបើ​គេ​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​នោះ។


គួរ​បញ្ជាក់​ថា សាលា​បឋម​សិក្សា​វត្តបូព៌ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប។ សាលា​នេះ​ត្រូវ​បាន ​​ចាត់​ទុក​ជា​សាលា​ដែល​មាន​សណ្ដាប់ធ្នាប់ និង​វិន័យ​ល្អ​ជាង​គេ​មួយ​​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​គណៈប្រតិភូ​ទាំង​អង្គការ និង​ផ្នែក​សិក្សាធិការ​មក​ពី​បណ្ដា​ប្រទេស​នានា បាន​ធ្វើ​ទស្សនកិច្ច​នៅ​សាលានេះ​មិន​តិច​ក្រុមនោះ​ឡើយ។ នេះ​បើ​តាម​​ការ​ឲ្យដឹង​របស់​លោក​នាយក ពឹង គិមឆេន៕















































No comments