​ពី​ជីវិត​សិល្ប​: និង ជីវិត​ក្លាយជា​ជំទាវ ម៉ៅ សុ​ចំណាន ដែលមហាជនទទួលស្គាល់ថាជាជោគជ័យក្នុងជីវិត

ឆាកជីវិត​មនុស្ស​យើង​ម្នាក់ៗ ពិតជា​ពុំ​អាច​វាយតម្លៃ​អំពី​ជោគជតា​របស់ខ្លួន​បានឡើយ​អំពី​បច្ចុប្បន្ន និង អនាគត ដូចជា​អ្នកខ្លះ​ជីវិត​បច្ចុប្បន្ន​មិន​ប្រសើរ​តែ​អនាគត​បែរជា​រុងរឿង​លើសពី​ការ​ស្មាន​។ រីឯ​អ្នកខ្លះ​បច្ចុប្បន្ន​រុងរឿង​បែរ​ទៅ​អនាគត​ធ្លាក់ចុះ​ស្ទើ​មិនគួរ​ឲ្យ​ជឿ​ក៏មាន​។ ហើយ​ស្ថានភាព​បែបនេះ​មិនថាតែ​នៅ​ស្រុក​ខ្មែរ គឺ​មនុស្ស​នៅលើ​ពិភពលោក​ទាំងមូល​រួមទាំង​ជីវិត​មហាសេដ្ឋី ឬ​មេដឹកនាំ​ធំៗ ក៏​ដូចនឹង​ការ លើកឡើង​ខាងលើ​ដែរ​។​
​ដោយឡែក​ដូចជា ជំទាវ ម៉ៅ សុ​ចំណាន ដែល​ប្រជាជន​ខ្មែរ​ស្ទើរ​ពេញ​ប្រទេស​បាន​ស្គាល់ លោកជំទាវ ថា​កាលពី​ជិត ២០​ឆ្នាំមុន​នោះ វណ្ណ​:​នៅ​អាជីព ។​ជា​តារា​សិល្ប​:​ដែលមាន​រូបរាង​ស្រស់ស្អាត និង​មាន​កេ​រ្តិ៏​ឈ្មោះ​ល្បីល្បាញ នៅក្នុង​ការសម្តែង​ខ្សែភាពយន្ត ជាមួយនឹង​ជីវភាព​សាមញ្ញ​ម្នាក់​ដូច​តារា​សិល្ប​:​ការិនី​ខ្មែរ​ដទៃទៀត​តែប៉ុណ្ណោះ​។ ប៉ុន្តែ មកដល់​បច្ចុប្បន្ននេះ ជំទាវ​ម៉ៅ សុ​ចំណាន មិនមែនជា​តារា​ដែល​គេ​រាប់​ស្គាល់​ឈ្មោះថា ” ស្រី​តូច​ចំណាន ” ដូច​ពីមុន​ធម្មតាៗ ទៀត​នោះទេ​។ ពោលគឺ ជា​លោកជំទាវ​នៃ​ភរិយា​របស់​កំពូល​មហា​សេដ្ឋី​លំដាប់​ជួរមុខ​ដ៏​ល្បីល្បាញ​នៅក្នុង​ស្រុក​ខ្មែរ​នោះ​គឺ ភរិយា​របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ប្រទេស​កម្ពុជា​។

​គេ​អាច​ចាត់ទុកថា ជំទាវ ម៉ៅ សុ​ចំណាន គឺជា​អតីត​សិល្ប​:​ការិនី​ខ្មែរ​មួយរូប មាន​វាសនា​ខ្ពស់​មួយ​ក្នុងចំណោម​ជំទាវៗ​មួយចំនួន​នៅលើ​ពិភពលោក​ជា​ភរិយា​របស់​មហាសេដ្ឋី​-​ថ្នាក់ដឹកនាំ​កំពូលៗ​មួយចំនួន​ដែល​សុទ្ធ​តែមាន​ប្រភព​ចេញ​មកពី​អាជីព​អតីត​សិល្ប​:​ការិនី ក្នុងនោះ​រួមមាន ជំទាវ​ជា​ភរិយា​របស់លោក ស៊ី ជីន​ពី​ន ប្រធានាធិបតី​ប្រទេស​ចិន លោកជំទាវ​ភរិយា លោក​ហូ​ឡង់ ប្រធានាធិបតី​បារាំង​និង លោកជំទាវ​របស់លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​ប្រទេស​អាមេរិក ជាដើម ព្រមទាំង​ជា​ភរិយា​របស់​មហាសេដ្ឋី​ជាច្រើន​ទៀត​។

​បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​លោកជំទាវ ម៉ៅ សុ​ចំណាន ដែលមាន​បុត្រ​ដល់​ទៅ ៥​នាក់​រួចមកហើយ​ជា​ភរិយា​ស្របច្បាប់​ជាមួយ​ស្វាមី​ជា​មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​យ៉ាង​អ​ធឹ​ក​អធម​ដោយមាន​ការចូលរួម​លើក​កិត្តិយស​ដោយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ប៉ុន្តែ​ជំទាវ​ដែលមាន​ដើមកំណើត​ពី​តារា​សិល្ប​:​រូបនេះ​ពុំ​សូវ​ចេញមុខ​ក្នុង​កម្មវិធី​សាធារណ​:​ដូច​ស្វាមី​នោះទេ​។​
​តែ​យ៉ាងណាក៏ដោយ គេ​ឃើញ​រូបភាព​ជំទាវ ម៉ៅ សុ​ចំណាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​មានឈ្មោះ​ថា អង្គភាព​ពន្ធដា ច្រើនជាង​នៅ​ខាងក្រៅ​។ ក្នុងនោះ​រូបភាព​ច្រើន​បង្ហាញ​ពី​ការលេង​ម៉ូដ​សំលៀកបំពាក់ ការដើរ​កំសាន្ត​ជួបជុំ​គ្រូ​សារ​នៅ​បរទេស និង​ពិធី​មង្គល​មិត្ត​ភ័ក្តិ​នានា​ម្តងម្កាល ដែល​រូបភាព​បែបនេះ​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កោតសរសើរ​ពី​ជោគជតា​សំណាង និង​ការ​មាន​សុភមង្គល​របស់​ជំទាវ​វ័យក្មេង​រូបនេះ ។ គេ​នៅ​ចាំបាន​ថា នៅមុន​ការចេញមុខ​តាម​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក និង​មុន​ពិធី​រៀបការ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ គឺ​អតីត​តារា​សិល្ប​:​រូបនេះ​បាន​បាត់​មុខ​ពី​សិល្ប​:​យ៉ាង​ស្ងប់ស្ងាត់​ប្រមាណ​ជា​ជិត ១០​ឆ្នាំ​។​

​ប៉ុន្តែ​មុនពេល​រៀបការ​គេ​ឃើញ​រូប​អតីត​តារា​រូបនេះ​បង្ហោះ​រូប​ខ្លួន ជាមួយ​កូនៗ និង​មាន​អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋី​លំដាប់​កំពូល​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​លក្ខណ​:​ជា​គ្រួសារ ស្វាមីភរិយា ដ៏​សុខសាន្ត ធ្វើ​ឲ្យ​ក្រុមមនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​។ ការបាត់​មុខ​ពី​សិល្ប​:​នោះ អតីត​តារា​រូបនេះ​ក៏​ពុំបាន​ប្រកាស​ពី​ការឈប់​ក្នុង​អាជីព​ជា​សិល្ប​:​ជា​ផ្លូវការ​នោះដែរ​។ ហើយ​ការឈប់​ដើម្បី​សម្ងំ​រស់នៅក្នុង​ជីវិត​ជា​ស្រី្ត​មានគ្រួសារ​នេះ គេ​ក៏​ពុំ​ដឹង​អំពី​ប្រវត្តិ​ស្នេហា​នោះដែរ​។​
​គេ​គ្រាន់តែ​អាច​នៅចាំ​បាន​ថា កាលពី​អតីត​តារា​សិល្បការិនី​ស្រី តូច​ចំណាន​នៅក្នុង​អាជីព​សិល្ប​: គឺ​ពុំដែល​លេចឮ​រឿងរ៉ាវ​មិនល្អ​ទាក់ទង​ស្នេហា ដែលជា​ពាក្យ​ច​ចាម​អារាម​ជា​ទំលាប់​នៃ​អ្នកសិល្ប​:​ទូទៅ​តែងតែ​កើតឡើង​នៅ​ពិត ឬ​មិន​ពិត​នោះទេ​។​
​យោងទៅតាម​បទ​សម្ភាស​ន៏​មួយ ដែល​ឆ្លើយ​ប្រាប់​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​កាលពី​ជំទាវ​រូបនេះ​នៅក្នុង​ការសម្តែង​សិល្ប​:​បាន​មួយឆ្នាំ​ដំបូង​បាន​ឲ្យ​ដឹងថា ឈ្មោះ​ពិត​របស់​ជំទាវ​រូបនេះ គឺ ម៉ៅ សុ​ចំណាន ហើយ​ឈ្មោះ​ក្នុង​ពិភព​សិល្ប​:​គឺ ស្រី តូច​ចំណាន ។ ចូល​សម្តែង​សិល្ប​:​ដំបូង កាលពី​អាយុ ១៧​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​។ ឪពុក​ឈ្មោះ ម៉ៅ ទី​ជា​បុគ្គលិករាជការ ឯ​ម្តាយ​ឈ្មោះ គង់ សោ​ម៉ា ជា​មេផ្ទះ​ហើយ​មានកូន​បងប្អូន​ចំនួន ៤​នាក់​ប្រុស​២​នាក់ ស្រី​២​នាក់ លោកជំទាវ​ជា​កូន​ទី​៣ ក្នុង​គ្រួសារ​។​
​តាំងពីក្មេង​ម្ល៉េះ​ជំទាវ​ម៉ៅ សុ​ចំណាន​មានបំណង​ចង់​ចូល​សិល្ប​:​ឲ្យ​ល្បីល្បាញ​។ ហើយ​បំណង​ប្រ​ថ្នា​ដំបូង គឺ​ចង់​ត្រឹមតែ​ធ្វើជា​ម្ចាស់​ហាង​អ៊ុតសក់ និង​សំអាងការ​ប៉ុណ្ណោះ​ពុំដែល​នឹកស្មាន​ខ្លួនឯង​ជា​ម្ចាស់ទ្រព្យ​នៃ​ក្រុមហ៊ុន​មហា​យក្ស​ធំ​បែបនេះ​ទេ​។ ចំណែកឯ​ចំណូលចិត្ត​ក្នុងពេលនោះ គឺ​ត្រូវការ​ចូលចិត្ត​មុខម្ហូប​សម្ល​ម្ជួ​រ​យួន​ប៉ុណ្ណោះ​ពុំ​នឹកស្មានថា​ឥឡូវ​ក្លាយ​ប្រែ​ចូលចិត្ត​ម្ហូប​ពិសេសៗ​បរទេស​ណាខ្លះ​នោះទេ ។ បំណងប្រាថ្នា កាល​នៅ​ពី​ក្មេង​ក៏​គ្មាន​មហិច្ឆតា​ថា​និង​បាន​ស្វាមី​ជា​អ្នកឧញ៉ា​មាន​លុយ​វាល់​លាន​ដុល្លារ​បែបនេះ​ឡើយ គឺ​ប្រាថ្នា​ត្រឹមតែ​បុរស​មាន​ចរិត​សុភាព​ស្លូតបូត មានចំណេះដឹង​ជ្រៅជ្រះ​និង មាន​ជីវភាព​សមរម្យ​ប៉ុណ្ណោះ ។
​គួររំលឹកថា នៅក្នុង​ការឆ្លើយ​ក្នុង​បទ​សម្ភាស​ន៏​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ឆ្នាំ​២០០០ កន្លងទៅ​នាង​បាន​ចូលក្នុង​ជីវិត​សិល្ប​:​ដំបូង​គឺ​នៅ​ចុងឆ្នាំ​១៩៩៨ ក្នុងនាម​ជា​តារាចម្រៀង​ប៉ុណ្ណោះ ច្រៀង​ក្នុង​ភោ​ជនី​ដ្ឋា​ន​(​កាដូ​) ហើយ​ការសម្តែង​ភាពយន្ត​វិញ​នាង​ពុំដែល​សម្តែង​ឡើយ ។ ប៉ុន្តែ​ក្រោយមក​នាង​បានចាប់ផ្តើម​ចាប់​អារ​ម្ម​ណ៏​នៅ​ការសម្តែង​ភាពយន្ត​វិញ ហើយ​រឿង​ដំបូង​គឺ​រឿង​”​នាង​លាជ និង​នាង​ល​ក្ខ័​”​ក្នុង​ខ្សែភាពយន្ត​ដំបូង​នេះ​នាង​ពុំមែន​ដើរតួ​រាយរង​នោះទេ ថ្វីត្បិតតែ​ជាការ​សម្តែង​ថ្មី​ដំបូង​ក្តី គឺ​នាង​បាន​ដើរ​តួឯក “​តួ​នាង​ល័​ក្ខ​”​។​
​គ្រាន់តែ​សម្តែង​ដំបូង​ភ្លា​មនាង​ត្រូវបាន​អ្នកដឹកនាំ​រឿង​លោក​ប្រាក់ ច័ន្ទ មុនី កោតសរសើរ​ថា ឈុត​ដែល​នាង​សម្តែង​គឺ​ល្អ​ខ្លាំងណាស់​គឺ​ដូចជា​តួ​ជើងចាស់​មាន​បទពិសោធ​ន៏​យូរ​មកហើយ ។ ខ្សែភាពយន្ត​នេះ​ត្រូវគេ​យក​ចាក់ផ្សាយ​ក្នុង​ទស្ស​ន៏​អប្សរា​។ នៅក្នុង​ការឈាន​ចូលប្រឡូក​ក្នុង​ខ្សែភាពយន្ត​នេះ សិល្បការិនី​ស្រី​តូច ចំណាន បាន​បំភ្លឺ​កាលនោះ​ថា​នាង​មាន​ឳ​កាសចូល​ប្រឡូក​ក្នុង​ខ្សែភាពយន្ត បាន​ដោយសារ​បងស្រី​នាង​និង​ប្រពន្ធ​លោក ប្រាក់ ច័ន្ទ​មុនី ដែលជា​អ្នកដឹកនាំ​ការសម្តែង​នេះ គឺជា​មិត្តភក្តិ​និង​គ្នា ហើយ​គាត់​ស្រលាញ់​រាប់អាន​នាង​ខ្លាំង​ណាស់ដែរ ។
​នាង​បំភ្លឺថា ការពិត​ទៅមុន​ការសម្តែង​រឿងនេះ គឺ​អ្នកដឹកនាំ​រឿង​គាត់​មក​ទាក់ទង​នាង​ច្រើនលើក​មកហើយ​ដែរ​ប៉ុន្តែ​នាង​ពុំ​ព្រម​ព្រោះ​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ចេះតែ​បដិសេធ​ខ្លាច​សម្តែង​មិនកើត​នាំ​ខ្មាស់​គេ ។ តែ​ពេល​សម្តែង​ទៅ​គឺ​ល្អ អាច​ទទួលយកបាន ហើយ​ចាប់ពីពេលនោះ​មក​នាង​ចាប់ផ្តើម​ល្បីឈ្មោះ​មក​ត្រូវគេ​អញ្ជើញ​សម្តែង​ជា​តួឯកភាពយន្ត​ជាច្រើន​ទៀត ដូច​តួ​ក្នុង​រឿង​ព្រះ​គោ ព្រះ​កែវ រឿង​ទុំ​ទាវ និង​តួឯក​ជាច្រើន​ទៀត​រហូត​នាង​ឈប់​សម្តែង​ខណ​:​បាត់​មុខ​ពី​សិល្ប​:​ហើយក៏​លេច​ធ្លា​យមក​ធ្វើជា​ជំទាវ​អ្នកឧកញ៉ា គិត ម៉េង រហូតដល់​



សព្វថ្ងៃនេះ ៕

No comments