ប្រវត្តិ និងជំនឿរបស់ជនជាតិខ្មែរទាក់ទងនឹងខ្លែង
ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈ
ខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏
ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរផងដែរ។ ភាគច្រើនគេតែង
បង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់
ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺ
សិសិរដូវ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច? ហើយខ្មែរយើងមានជំនឿបែបណា
ដែរទាក់ទងនឹងខ្លែង?*
ប្រវត្តិខ្លែង៖
ខ្លែងមានប្រភពកំណើតដំបូងនៅប្រទេសចិន តាំងពី២៨០០ឆ្នាំមុន គ.ស មកម្ល៉េះ។
ការអះអាងបែបនេះ ដោយសារប្រទសចិនកាលពីជំនាន់មុនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់
ធ្វើខ្លែង ដូចជាកំណាត់សូត្រ សម្រាប់ធ្វើតួ ឬសាច់ខ្លែង ខ្សែសូត្រឆ្មារដែលជាប់មាំ
មិនងាយដាច់សម្រាប់ធ្វើខ្សែ និងឫស្សីសម្រាប់ធ្វើឆ្អឹង។ នៅសម័យនគរភ្នំកាលពីដើមស.
វទី១ ដល់ស.វទី៧ នៃគ.ស ជនជាតិខ្មែរក៏ចេះបង្ហោះខ្លែងដែរ ដោយយកខ្លែង
ចិនជាតួយ៉ាង។ គឺក្នុងអន្តរកាលនោះ ប្រទេសឥណ្ឌា និងប្រទេសអឺរ៉ុបមួយចំនួន ក៏បានទទួល
ប្រពៃណីខ្លែងនេះពីចិនដែរ។ ការផ្សព្វផ្សាយវប្បធម៌ខ្លែងនេះបានធ្វើឡើងដោយសារ
វិស័យពាណិជ្ជកម្មអន្តរជាតិ និងតាមផ្លូវទូក រវាងប្រទេសចិន និងប្រទេសទាំងអស់នោះ។ នៅ
សតវត្សរ៍ទី១២ ជនជាតិអឺរ៉ុបថែមទាំងចេះធ្វើខ្លែង បញ្ចេញសំឡេងជាភ្លេងផង ដោយ
ចោះរន្ធខ្យល់ និងរឹតបន្តឹងខ្សែលើតួខ្លែង ម្ល៉ោះហើយនៅពេលដែលប៉ះនឹងខ្យល់ ក៏បង្កើតបាន
ជាសំឡេងតូរ្យតន្ត្រីតែម្តង។
អំពីប្រភេទខ្លែង៖
ខ្លែងដែលប្រជាពលរដ្ឋខ្មែរបង្ហើរមានច្រើនប្រភេទណាស់ដូចជា ខ្លែងឯក ឬខ្លែង
ព្នង ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូង ខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយ
ខ្លែងខ្លោះ ខ្លែងផ្កា ជាដើម។ រូបរាងនៃខ្លែង គេធ្វើទៅតាមការចូលចិត្តរៀងៗ
ខ្លួនទៅតាមការច្នៃប្រឌិតរបស់គេ។ ចំពោះខ្លែងខ្មែរយើង មានភាគច្រើនតាំងពី
បុរាណកាលមក គេឃើញតែខ្លែងកណ្ដូង និងខ្លែងឯក ដែលគេនិយមបង្ហើរលេងនៅតាមភូមិ
ស្រុក ទូទាំងជនបទដែលរស់នៅ។
ក្រៅពីការបង្ហើរខ្លែងតាមបែបកម្សាន្ត ខ្មែរយើងក៏ដូចជាប្រទេសដទៃទៀតតែងតែ
មានប្រពៃណីបង្ហើរខ្លែង ប៉ុន្តែមានពិធីធ្វើខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ
ត្រង់រដូវកាលនៃការបង្ហើរ និងរូបភាពនៃខ្លែង និងពិធីបង្ហើរ ដែលធ្វើជាពិសេសទៅ
តាមប្រពៃណី និងជំនឿរបស់ជាតិសាសន៍នីមួយៗ។
យោងតាម កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យមៀច
ប៉ុណ្ណ បានលើកឡើងថា «ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គម
ខ្មែរ ដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពល
ធម្មជាតិសម្រាប់បម្រើការរស់នៅ និងការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង
មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយ
សម្រាប់គោរពបូជាដល់សាសនាសំខាន់ទាំងពីរផង ដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿ និង
គោរពតាំងពីដើមរៀងមក គឺ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា»។
លោកហ្ស៊ក សឺដែស អ្នកបុរាណវិទូ ដែលបានសិក្សាស្រាវជ្រាវជាច្រើនពីវប្បធម៌ និង
ប្រវត្តិសាស្ត្រខ្មែរ បានរកឃើញសិលាចារឹកមួយនាគ.ស ៩៧២។ សិលាចារឹកនោះបានបញ្ជាក់
អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងតង្វាយជាច្រើនមុខដូចជា មាសប្រាក់ សំរឹទ្ធិ ភ្លុក
លង្ហិន ពាន គ្រឿងភ្លេង លំពែង និងខ្លែង៥ទៀតផង។ លោកហ្ស៊ក សឺដែស មិននឹកស្មានថា
មានខ្លែង៥នៅក្នុងតង្វាយ ឯទៀតៗដែលសុទ្ធសឹងជាវត្ថុមានតម្លៃនោះសោះឡើយ ។
ប្រការដែលគួរឱ្យស្តាយនោះ គឺសិលាចារឹកពុំបានប្រាប់ឱ្យដឹងថា តើខ្លែងដែលមានចំណែក
នៅក្នុងរណ្តាប់តង្វាយនោះ គេប្រើប្រាស់សម្រាប់ធ្វើអ្វីនោះឡើយ ។
នៅគ្រឹស្តសករាជ ១៥៩០ លោកកៀរ៉ូហ្សា ដីសង់ អង់តូនីញ៉ូ ជនជាតិព័រទុយហ្គាល់ ដែលបាន
ធ្វើដំណើរមកកម្ពុជាបានសរសេរទុកថា «ប្រជាជនខ្មែរបានចាត់ចែងធ្វើពិធី
បង្ហើរខ្លែងដែលធ្វើពីក្រដាស និងដើមបបុស។ ខ្លែងនោះមានចងខ្សែវែង ហើយអាច
ហោះហើរឡើងទៅលើអាកាសបាន កាលណាត្រូវខ្យល់បក់មក។ ខ្លែងនោះមានបន្លឺស្នូរ
សំឡេងអ្វីមួយពីរោះគួរឱ្យចង់ស្តាប់» ។
ជំនឿរបស់ប្រជាជនទៅលើការបង្ហើរខ្លែង៖
ការបង្ហើរខ្លែងធ្វើឡើងដើម្បីគោរពបូជាដល់ព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង។
ក្នុងលទ្ធិ ព្រហ្មញ្ញសាសនា គេគោរពព្រះអាទិទេពជាច្រើនដូចជា ព្រះសិវៈ ព្រះវិស្ណុ
ព្រះព្រហ្ម ។ល។ ក្រៅពីនេះនៅមានព្រះអាទិទេពបន្ទាប់បន្សំ ផ្សេងៗទៀត ដូចជាព្រះអាទិត្យ
ព្រះចន្ទ ព្រះពាយ ព្រះពិរុណ ព្រះធរណី ព្រះអគ្គី ។ ពិធីបង្ហើរខ្លែងនេះជាកិច្ចគោរព
ដឹងគុណព្រះពាយ ដែលផ្តល់នូវខ្យល់ឱ្យយើងដកដង្ហើមបានរស់ជីវិត គ្រប់ៗគ្នា ដែលគេនិយម
ហៅថាដង្ហើមរស់។ ម្យ៉ាងទៀត ផ្អែកទៅតាមជំនឿខាងព្រះពុទ្ធសាសនាវិញ ពិធីបង្ហោះខ្លែង
នេះ គឺជាពិធីមួយសម្រាប់គោរពបូជាដល់ព្រះចូឡាមណីចេតិយ។
តាមជំនឿរបស់ខ្មែរយើង បើកាលណាខ្លែងធ្លាក់លើដំបូលផ្ទះអ្នកណាមួយនោះ គេចាត់ទុកថា
ជាការចង្រៃ (ចំពោះតែខ្លែងឯកប៉ុណ្ណោះ) ហើយម្ចាស់ផ្ទះ ត្រូវទាមទារឲ្យម្ចាស់ខ្លែង
ធ្វើពិធីបង្កក់ប្រសិទ្ធីលើករាសី ឱ្យគេ នោះទើបគេសុខចិត្ត។ បើពុំនោះទេនឹងកើតមាន
ការវិវាទនឹងគ្នាជាប្រាកដ ។
ការបង្ហើរខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់សង្គមខ្មែរយើងតាំងពីបុរាណមកម្ល៉េះ ។
សព្វថ្ងៃនេះ នៅតែបន្តធ្វើតាមដំណែលនៃដូនតាយើង ដែលបញ្ជាក់អំពីក្រឹត្យក្រមមួយដែល
ថា ជីវិតតែងផ្សារភ្ជាប់ទៅនឹងធម្មជាតិ ។ ដើម្បីគោរពនឹកគុណដល់ធាតុទាំងបួន ដែល
ទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែលផ្តល់នូវជីវិត នូវធម្មជាតិ
ផ្សេងៗសម្រាប់កំដរជីវិត យើងក៏នាំគ្នាធ្វើពិធីនេះឡើង នៅពេលដែលខ្មែរបានរីករាយ
ក្នុងអារម្មណ៍ ដោយបានទទួលផលពីរបរកសិកម្ម។ ទោះបីបានពិនិត្យឃើញថា នៅសម័យនេះ
ការបង្ហើរខ្លែងមិនសូវមានសកម្មភាពខ្លាំងក្លាយ៉ាងណាក្តី ក៏គេនៅតែឃើញមានការ
បង្ហោះខ្លែងនៅក្នុងប្រទេសយើងជាដរាប៕

Post a Comment