សូមផ្តាំទៅនារីៗទាំងអស់ឲ្យបានដឹង!! អាង​មាន​សម្រស់​ចង់​រៀប​ការ​ប្ដី​អ្នក​មាន តែ​មហា​សេដ្ឋី​ម្នាក់​ឆ្លើយ​តប​យ៉ាង​ឡូយ


នារី​ម្នាក់​ដែល​មាន​សម្រស់​ស្អាត​បាត បាន​បង្ហោះ​សារ​មួយ​ដោយ​ចង់​រៀប​ការ​ជាមួយ​ប្ដី​អ្នក​មាន និង​មាន​ចំណូល​ប្រចាំ​ឆ្នាំ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​អ្នក​ជំនួញ​ម្នាក់ និង​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់​បាន​ឆ្លើយ​តប​សារ​របស់​នាង តាម​របៀប​អ្នក​វិនិយោគ អាន​ហើយ​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ខ្មាស​ខ្លួន​ឯង។
ខាង​ក្រោម​នេះ ជា​អត្ថន័យ​សារ​ទាំង​ស្រុង ដែល​នាង​បាន​បង្ហោះ​ឡើង៖
តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា ទើប​អាច​រៀប​ការ​ជាមួយ​អ្នក​មាន​បាន?
ឆ្នាំ​នេះ ខ្ញុំ​អាយុ ២៥​ឆ្នាំ​ហើយ។ ខ្ញុំ​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត ទាន់​សម័យ ហើយ​ក៏​ទាក់​ទាញ​ដែរ។ ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​អ្នក​មាន​ម្នាក់ ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​លើស​ពី​នេះ។
អ្នក​ប្រហែល​ជា​លាន់​មាត់​ថា ខ្ញុំ​នេះ​ហួស​ហេតុ​ពេក តែ​ចំណូល​ប្រចាំ​ឆ្នាំ​ត្រឹម ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ចាត់​ទុក​ថា​អ្នក​មាន​ថ្នាក់​កណ្ដាល​ប៉ុណ្ណោះ​នៅ​ក្រុង New York
តម្រូវ​ការ​ខ្ញុំ​មិន​ខ្ពស់​ពេក​ទេ។ តើ​មាន​អ្នក​ណា ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥០ម៉ឺន​ដុល្លារ​ទេ។ តើ​អ្នក​ទាំង​អស់​នោះ​សុទ្ធតែ​រៀប​ការ​អស់​ហើយ​មែន​ទេ?
ខ្ញុំ​ចង់​សូរ​ថា ធ្វើ​ម៉េច​ទើប​អាច​រៀប​ការ​ជាមួយ​អ្នក​មាន ដូច​អ្នក​ដែល​ខ្ញុំ​រៀប​រាប់​អ៊ីចឹង?
មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ណាត់​ជួប អ្នក​មាន​បំផុត​មាន​ចំណូល​ប្រចាំ​ឆ្នាំ ត្រឹម​តែ ២៥​ម៉ឺន​​ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​ហាក់​ដូច​ជា​មិន​ទាន់​គ្រប់​តាម​ខ្ញុំ​ចង់​បាន​ទេ។
បើ​សិន​ជា​ទៅ​រស់​នៅ​តំបន់​ដែល​មាន​ការ​ចំណាយ​ខ្ពស់ ភាគ​ខាង​លិច​ក្រុង New York ចំណូល​ត្រឹម​ជាង ២៥​ម៉ឺន​ដុល្លារ មិន​ល្មម​គ្រប់​គ្រាន់​ឡើយ។
ខ្ញុំ​ចង់​សួរ​អ្នក​ទាំង​អស់ ២ ៣សំនួរ៖
តើ​កន្លែង​ណា ដែល​អ្នក​មាន​តែង​ទៅ​ដើរ​លេង? (អាច​កត់​ទុក​ឲ្យ​ខ្ញុំ ដូច​ជា​បារ ភោជនីយដ្ឋាន និង​កន្លែង​ហាត់​ប្រាណ…)
តើ​ខ្ញុំ​គួរ​ស្រលាញ់​បុរស​អាយុ​ខ្ទង់​ប៉ុន្មាន?
ហេតុ​អី​ភរិយា​របស់​អ្នក​មាន ច្រើន​តែ​មាន​សម្រស់​ធម្មតាខ្ញុំ​ជួប​នារី​មួយ​ចំនួន មើល​ទៅ​សាមញ្ញ ដូច​ជា​គ្មាន​ស្អាត​អី​ទេ តែ​ហេតុ​អី​គេ​អាច​រៀប​ការ​ជាមួយ​អ្នក​មាន​បាន?
តើ​អ្នក​មាន​ គិត​ថា​លក្ខណៈ​សម្បត្តិ​បែប​ណា ទើប​អាច​រៀប​ការ​ជា​ប្រពន្ធ ហើយ​លក្ខណៈ​បែប​ណា​ដែល​យក​ត្រឹម​ជា​មិត្ត​ស្រី? (គោល​ដៅ​ខ្ញុំ​ គឺ​ចង់​រៀប​ការ)
ពី​ខ្ញុំ Pooja I Chohan”
ខាង​ក្រោម​នេះ ជា​ការ​ឆ្លើយ​តប​របស់​អ្នក​ជំនួញ៖
សួស្ដី Poojar
សុខ​សប្បាយ​ទេខ្ញុំ​បាន​អាន​ការ​បង្ហោះ​របស់​នាង​រួច​ហើយ។ មិន​មែន​តែ​នាង​ទេ សំនួរ​បែប​នេះ នារី​ភាគ​ច្រើន​សុទ្ធតែ​ចង់​ដឹង។ ខ្ញុំ​ចង់​វិភាគ​សំនួរ​នាង តាម​បែប​អ្នក​វិនិយោគ​អាជីព​វិញ។ ខ្ញុំ​មាន​ចំណូល​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អ៊ីចឹង​ត្រូវ​តាម​នាង​ចង់​បាន​ហើយ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​បន្តិច។
តាម​ទស្សនៈ​អ្នក​វិនិយោគ បើ​ខ្ញុំ​រៀបការ​ជាមួយ​នាង វា​ជា​ការ​សម្រេច​ចិត្ត​ខុស។ ចម្លើយ​ធម្មតា​ទេ។
នាង​បាន​រៀប​រាប់​ហើយ ថា​នាង​ស្រស់​ស្អាត ហើយ​ចង់​លក់​សម្រស់​នោះ​ជាមួយ​លុយ។ ប៉ុន្តែ​នាង​ដឹង​ទេ ១០ ទៅ ១៥​ឆ្នាំ សម្រស់​នាង ប្រាកដ​ជា​ធ្លាក់​ចុះ​ហើយ តែ​លុយ​ខ្ញុំ​កើន​រាល់​ថ្ងៃ។ លុយ​ខ្ញុំ​មិន​ធ្លាក់​ទេ ព្រោះ​មាន​ហេតុផល​ច្រើន។
ខ្ញុំ​ចង់​ពន្យល់​នាង​ថា នាង​ដូច​ជា ទំនិញ​ដែល​ធ្លាក់​ថ្លៃ ចំណែក​ខ្ញុំ​ជា​ទំនិញ​ដែល​ឡើង​ថ្លៃ ហើយ​ការ​​ចុះ​ថ្លៃ​នោះ មិន​មែន​ធម្មតា​ទេ គឺ​ចុះ​តាម​សន្ទស្សន៍​ច្បាស់​លាស់ ដែល​អាច​ធ្លាក់​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ។ តាម​ការ​ធ្វើ​ជំនួញ ការ​ទាក់​ទង​ជាមួយ​នាង គឺ​ជា​រឿង​ល្អ ហើយ​ការ​ទាក់​ទង​នោះ​អាច​ជា​របៀប​ធ្វើ​ជំនួញ។ ពេល​ណា ទំនិញ​ចាប់​ផ្ដើម​ធ្លាក់​ថ្លៃ គេ​លៃលក​លក់​ចេញ​វិញ​ហើយ ព្រោះ​បើ​ទុក​យូរ​មិន​ល្អ​ទេ។
ចឹង​មាន​ន័យ​ថា រៀប​ការ​ជាមួយ​នាង មិន​ល្អ​ឡើយ ។ សុំទោស​ដែល​និយាយ​ពាក្យ​នេះ តែ​គំនិត​ឆ្លាត​វៃ គឺ​ត្រូវ​លក់​ចេញ ឬ​ជួល​របស់​ដែល​ធ្លាក់​ថ្លៃ មិន​អាច​រក្សា​ទុក​បាន​ឡើយ។ អ្នក​មាន​ចំណូល ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ មិន​មែន​ជា​មនុស្ស​ល្ងង់​ឡើយ។ អ្នក​ណា​ទៅ​រៀប​ការ​ជាមួយ​នាង​នោះបោះ​បង់​គំនិត​រៀប​ការ​ជាមួយ​អ្នក​មាន​ទៅ។ កុំ​ចំណាយ​ពេល​ដើរ​រក​បែប​នេះ នាង​គួរ​ពង្រឹង​ខ្លួន​ឯង ដើម្បី​រក​បាន​ចំណូល​ ៥០ម៉ឺន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វិញ នោះ​នាង​នឹង​រក​បាន​អ្នក​មាន​រៀប​ការ​ជាមួយ​យ៉ាង​ស្រួល។
សង្ឃឹម​ថា​ការ​ឆ្លើយ​តប​នេះ អាច​ជួយ​នាង​បាន!”
រឿង​រ៉ាវ​បាន​ទទួល​ការ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​យូរ​មក​ហើយ តែ​មិន​មាន​ប្រភព​ច្បាស់ បង្ហាញ​ថា​ជា​រឿង​ពិត ឬ​យ៉ាង​ណា​នោះ​ទេ។ យ៉ាង​ណា​ក្ដី វា​ក៏​ជា​សារ​អប់​រំ​មួយ សម្រាប់​មនុស្ស​ទូទៅ ឲ្យ​វិភាគ​លើ​ខ្លួន​ឯង មុន​លោភ​លន់​ចង់​បាន​អ្វី​មួយ៕

No comments