ហេតុអ្វីចិនមានជំនឿខ្លាំងលើសត្វនាគរាជ សូម្បីតែអ្វីៗរួមទាំងសម្លៀកបំពាក់ស្ដេច ឬ កាំបិតកាត់ទោសក៏តំណាងនាគរាជ
ចំពោះរូបរាងនាគរាជរបស់ចិនបុព្វបុរសរបស់គេបានកត់ត្រាទុកថា នាគរាជពួកគេគឺមានដុះស្នែងដូចជាសត្វរមាំង មានក្បាលដូចជាសត្វអូដ្ឋ មានភ្នែកទាំងគូក្រហមឆ្អិនឆ្អៅដូចជាបិសាច មានកដូចជាសត្វពស់ មានពស់សំប៉ែតធំហើយអាច ង និងពត់ពេនបាន មានស្រកាមុតដូចជាកាំបិត មានក្រញ៉ាំដូចជាឥន្ទ្រី មានម្រាមជើងដូចជាសត្វខ្លា ហើយមានស្លាប ត្រចៀកដូចជាសត្វគោ។ ហើយឈ្មោះរបស់នាគរាជនេះត្រូវបានហៅតាមបុព្វបុរសរបស់វីរបុរសរ៉ូម៉ាំងជាអ្នកដាក់។
នៅក្នុងប្រទេសចិន នាគរាជត្រូវគេជឿថា ជាសត្វដែលមានកម្លាំង និងមានមហិទ្ធិរិទ្ធិខ្លាំងក្លា អាចហៅភ្លៀង អាចធ្វើឲ្យមានទឹកជំនន់ មានព្យុះដោយសារតែកន្ទុយរបស់វា នៅក្នុងពេលដែលវាចង់មកលេងទឹក ឬបើវាខឹងវិញ ទឹកជំនន់គឺកាន់តែខ្លាំងដែរ។ មិនតែប៉ុណ្ណោះ នាគរាជត្រូវបានគេចាត់ទុកថា ជាសត្វដែលមានតួនាទីចម្លងមនុស្សទៅកាន់ឋានបរមសុខនៅពេលដែលស្លាប់នោះបាន។ លើសពីនោះទៅទៀត នាគរាជនេះក៏ជាស្ដេចនៃពិភពធម្មជាតិផងដែរ ដែលវាអាចបម្រែបម្រួលអាកាសធាតុ ហើយក៏អាចបញ្ចៀសបានដែរ ។
អធិរាជនៃប្រទេសចិនគេគិតថា ប្រទេសរបស់ពួកគេពិតជាមាននាគរាជពិតមែន ហើយនាគរាជគឺជាកូនប្រុសរបស់ឋានសួគ៌។ នៅក្នុងគំនិតដ៍សែនជ្រាលជ្រៅរបស់ប្រជាជននោះ គឺនាគរាជជាព្រះដែលពួកគេគោរពបូជាដោយការមុតមាំ និងគំនិតត្រឹមត្រូវបំផុត ព្រោះតែការជឿជាក់ទៅលើសត្វនាគរាជគឺអាចជួយគេបានពិតមែន ។ គេថែមទាំងបានចារទុកទៀតថាគឺជាសត្វលូនដែលមានស្រកាធំៗ ដែលអាចនាំមកនូវភាពងងឹត និងភ្លឺបានអាចប្រែក្រឡាខ្លួនឲ្យធំ និងតូច វែង ឬខ្លី បាន ហើយក៏អាចហោះហើរនៅលើមេឃនៅរដូវរំហើយ តែការរស់នៅរបស់សត្វនោះគឺរស់នៅខាងក្រោមផ្ទៃទឹក ហើយក៏ជាសត្វដែលអាចធ្វើអ្វីៗជាច្រើនថែមទៀតផង។
បើតាមទំនៀមទំលាប់ប្រពៃណីដែលបានចារទុកជាយូរលង់ណាស់មកហើយនោះ នាគរាជគឺជាសត្វដែលគេចាត់ទុកថា គឺជារាជទូតដែលនាំទឹកភ្លៀងមកស្រុកទេសរបស់គេ ហើយនាគរាជនេះគឺវាមានសិទ្ធិថា កន្លែងណាគួរទម្លាក់ទឹកភ្លៀង និង កន្លែងណាមិនត្រូវទម្លាក់ទឹកភ្លៀង។ នាគរាជគឺត្រូវបានគេជឿថាគឺជាស្ដេចនៅក្រោមទឹកសមុទ្រ។ ប្រជាជនចិនបានប្រាប់ថា ការលេចឡើងនូវសត្វនាគនៅក្នុងប្រទេសនេះគឺកើតតាំងពីសតវត្សរ៍ទី១១ មុនគ្រឹស្ដសករាជ នៅក្នុងរជ្ជកាល យិន និង ស៊ាង ដែលគេបានរកឃើញគ្រោងឆ្អឹងដែលជាផូស៊ីលបន្សល់ទុកឲ្យស្រាវជ្រាវរហូតមក។ ក្រោយមកទៀតក៏គេបានរកឃើញស្នែង ធ្មេញ ស្រកា និងក្រញ៉ាំរបស់វា ដែលវត្ថុទាំងនេះនៅថែរក្សាធាតុដើមរបស់វាបានល្អទាំងអស់។
មានរឿងមួយដែលគេបានកត់ត្រាទុកនៅរឿងរ៉ាវផុសឡើងរបស់នាគរាជមួយដែលបានហោះហើរនៅលើអាកាស ហើយរឿងមួយនោះ គឺរហូតមកដល់ពេលនេះគឺគេនៅរង់ចាំមើលថា វាប្រាកដជានឹងផុសឡើងម្ដងទៀតមិនខាន។ រឿងរ៉ាវនេះត្រូវបានសរសេរទុកនៅក្នុងសៀវភៅវប្បធម៌XINGLONGWA រឿងនេះកើតនៅទីក្រុង FUXIN នាខេត្ត LIAONING ដែលសព្វថ្ងៃគេហៅតំបន់នោះថា”MANCHURIA” វាត្រូវបានគេប្រទះឃើញនៅក្នុងឆ្នាំ១៩៩៤។ ប្រជាជននៅទីនោះបាននិយាយថា គេជឿថាវាជាសត្វនាគរាជ ព្រោះវាអាចហោះហើរបាន ហើយវាមានប្រវែងជិត២០ម៉ែត្រ។
ដោយសារតែមានការអះអាងពីអ្នកភូមិនៅទីនោះ ទើបបណ្ដាលឲ្យមានការសាងសង់រូបសំណាកនាគរាជនៅតំបន់នោះ ដើម្បីជានិមិត្តរូបនៃការគោរពបូជាដែលគេមានជំនឿទៅលើរឿងនាគរាជនោះ។ មិនតែប៉ុណ្ណោះគេក៏មានការរៀបចំធ្វើពិធីដង្ហែរនាគរាជដ៍ធំមួយ ដោយឆ្លងកាត់នៅលើកំពែងថ្មរឹងមាំដែលល្បីជាអច្ឆរិយៈនៅលើពិភពលោកនោះទៀតផង។ គេថែមទាំងទស្សន៍ទាយដឹងផងដែរថានាគរាជនៅក្នុងប្រទេសចិននេះគឺវាបានដេកអស់មួយរយៈពេលជាយូរមកហើយ វាមិនអាចចេញមកមកបង្ហាញខ្លួននៅលើលោកនេះបាន គឺដោយសារតែវាកំពុងតែជាប់មានកម្មពៀរដោយសារតែការអុកឡុកមកលើផែនដី។
គេថែមដឹងទៀត សព្វថ្ងៃនេះនាគរាជប្រទេសចិន គឺកំពុងតែបើកភ្នែកភ្ញាក់ពីដំណេកបន្ដិចហើយ ដូចជាការបណ្ដោះកម្មពៀរបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ ហើយគេក៏សន្មតថានាគរាជស្រុកគេនឹងផុសចេញយ៉ាងពិតប្រាកដនៅក្នុងថ្ងៃណាមួយមិនខាន។ ហេតុដូច្នេះហើយទើបគេសាងសង់រូបនាគរាជដ៍ធំមួយនៅក្នុងប្រទេសចិននោះគឺដើម្បីធ្វើនិមិត្តនៃរូបសំណាកនោះក្នុងការអបអរ និងមានបំណងចង់ប្រកាសថា ប្រទេសគេគឺជាប្រទេសដែលមានសត្វស័ក្ដិសិទ្ធិនៅមានជីវិត ដើម្បីសេដ្ឋកិច្ចស្រុកគេឲ្យកាន់តែមានអំណាច៕
ប្រភព៖khmerapsara.news
Post a Comment