ស្ត្រីប្រជ្រុយស្វាក់ បានប្តីក្មេង១០នាក់ ស្រែកថ្ងូរគ្មានថ្ងៃល្ហែរ


កំពង់ស្ពឺ៖ អ្នកស្រីនួន រុំ អាយុ៤៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់  ដែលម្តាយមានឈ្មោះនួន ផាត អាយុ៦៨ឆ្នាំ ឪពុកឈ្មោះអ៊ិន (ស្លាប់)។ រីឯរូបថតដែលគាត់កំពុងកាន់នៅក្នុងដៃនេះ គឺជាប្អូនស្រីទី២ បន្ទាប់គាត់ ដែលមានឈ្មោះនួន សុផល សព្វថ្ងៃអាយុ៤៣ឆ្នាំ។ តាមពិតទៅ ប្អូនស្រីរូបនេះមានថ្ងៃខែ (មកឈាមរដូវ) តាំងពីអាយុ១៣ឆ្នាំមកម៉្លេះ ព្រមទាំងមានប្រជ្រុយស្វាក់ប្រុស នៅលើប្រដាប់កេរ្តិ៍ភេទ តាំងពីកំណើត។ លុះពេលធំពេញវ័យ ដ្បិតនាងមានរូបសម្រស់មិនសូវជាស្រស់ស្អាតពិតមែន ប៉ុន្តែឥទ្ធិពលប្រជ្រុយរបស់នាង ក្លាយទៅជាមន្តស្នេហ៍ដ៏វិសេសវិសាល អន្ទងចិត្តប្រុសៗជាច្រើន ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ដកចិត្តមិនរួច ដែលមានប្រុសខ្លះមកលុតជង្គង់សុំស្នេហ៍ប្អូនស្រីគាត់ដល់កាំជណ្តើរផ្ទះក៏មាន។
ស្ត្រីជាបងរូបនេះរំលឹកទៀតថា តាំងពីធំពេញវ័យមក ប្អូនស្រីរូបនេះមិនសូវរស់នៅផ្ទះបានជាប់លាប់ ដូចបងប្អូនដទៃទៀតឡើយ ដោយនាងតែងចេញដើរទៅរកស៊ីនៅស្រុកឆ្ងាយបាត់ៗ លុះពេលត្រឡប់មកផ្ទះម្តងៗ ឃើញបណ្តើរតែប្រុសក្មេងមកជាមួយជាប្រចាំ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ប្អូនស្រីគាត់ ប្រាកដជាយល់ថា រវាងប្អូនស្រីគាត់និងប្រុសក្មេងម្នាក់នោះ គឺជាម្តាយនិងកូន តែតាមពិតគឺជាគូស្នេហ៍និងឹគ្នាសោះ។ បើគាត់ចាំមិនភ្លេចទេ ប្អូនស្រីរូបនេះធ្លាប់បណ្តើរប្រុសក្មេងចូលផ្ទះ មិនក្រោម១០នាក់ឡើយ ពោលគឺនាងផ្លាស់ប្តូរប្រុសឈ្មោលក្មេងៗពីម្នាក់ទៅម្នាក់ ប្រៀបដូចជាផ្លាស់ប្តូរខោអាវអ៊ីចឹង។ លុះពេលក្រុមគ្រួសារស្តីបន្ទោសឱ្យទៅ ប្អូនស្រីឆ្លើយធ្វើពង្រើយថា នេះជាសិទ្ធិរបស់នាង គ្មានច្បាប់ឯណាមិនឱ្យនាងយក ប្តីច្រើនឡើយ កុំឱ្យតែនាងយកម្តងព្រមគ្នា។ ក្នុងចំណោមប្តីទាំង១០នាក់ របស់ប្អូនស្រី គឺមានតែប្តីក្មេង២នាក់ប៉ុណ្ណោះ ដែលម្នាក់មានឈ្មោះមឿន ចិត្ត អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតឈ្មោះលីណា អាយុប្រហែល២០ឆ្នាំដូចគ្នាដែរ ដែលបានរៀបចំពិធីសែនព្រេនត្រឹមត្រូវតាមប្រពៃណីរបស់ខ្មែរ ក្រៅពីនោះទៀត សុទ្ធតែយកគ្នាជាប្រពន្ធប្តីគ្មានខាន់ស្លា។
អ្នកស្រីនួន រុំ រំលឹកបន្តទៀតថា កាលពីប្អូនស្រីជួបស្នេហ៍ជាមួយប្តីក្មេង ឈ្មោះមឿន ចិត្ត គឺខណៈដែលប្អូនស្រីគាត់ទៅធ្វើការរកប្រាក់នៅតាមព្រំដែនខ្មែរ-ថៃ។ ក្នុងរយៈពេលរួមរស់ជាមួយគ្នា ប្អូនស្រីគាត់មិនសូវជាសប្បាយចិត្ត ដេកស្រួលប៉ុន្មានឡើយ ព្រោះប្តីក្មេងនោះក៏ជាប្រុសជើងល្អម្នាក់ដែរ បោកលុយពីប្រពន្ធចាស់ (ប្អូនស្រីគាត់) យកទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀត។ លុះពេលប្អូនស្រីគាត់ដឹងរឿង ក៏បណ្តេញក្បាលប្តីក្មេងនេះចោលទៅ បន្ទាប់មក នៅពេលដែលនាងចេញទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ មិនដល់់២ខែផង ក៏ទាក់បានប្តីក្មេង ឈ្មោះលីណា ជាអ្នករស់នៅខេត្តតាកែវ មកសែនព្រេន ធ្វើជាប្តីម្នាក់ទៀត ដើម្បីព្យាបាលរបួសបេះដូង តាមទ្រឹស្តី “សេះដាច់យកសេះតាម”។ ឥឡូវនេះ ប្អូនស្រីគាត់រួមរស់ជាមួយប្តីក្មេង រូបនេះបានប្រហែលកន្លះឆ្នាំ គាត់ទទួលដំណឹងថា ប្អូនស្រីលែងប្តីក្មេងរូបនេះ ចោលទៀតបាត់ទៅហើយ។ ពេលនោះក្រុមគ្រួសារ បានទូរសព្ទ័ទៅស្តីបន្ទោសរឿងនាងដើរយកប្តីឥតឈប់ឈរ មិនចេះឆ្អែតស្កប់ស្កល់ញឹកញាប់ដែរ តែមិនដឹងប្អូនស្រីភ្លើតភ្លើន ដើរយកប្តីប៉ុន្មាននាក់ទៀតទេ សូម្បីកូនៗរបស់ប្អូនស្រី ក៏តូចចិត្តនឹងវាសនាដែរ គឺមិនដឹងជាបុរុសមួយណាជាឪពុករបស់គេឱ្យពិតប្រាកដ បើម្តាយដើរយកប្តីក្មេង មករួមរ័កមេត្រី សប្បាយរាប់ភ្លេចបែបនេះ។
ដោយឡែក អ្នកស្រីនួន សុផល អាយុ៤៣ឆ្នាំ ជាសាមីខ្លួន តួអង្គក្នុងសាច់រឿងនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបន្ថែមបានឡើយ។ តែយ៉ាងណា យើងនឹងរង់ ចាំភាគីពាក់ពន្ធ័ទាំងអស់មកបំភ្លឺជានិច្ច។
អ្នកស្រីនួន រ៉ុន អាយុ៥៦ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា ក្មួយស្រីម្នាក់នេះ ពិតជាស្វាក់ប្តីមែនគាត់ ឃើញតែនាងបណ្តើរប្រុសក្មេងចូលផ្ទះ ប្លែកមុខរហូត ផ្លាស់ប្តូរដូចខោអាវស្លៀកពាក់ ទោះបីជាគាត់មានឋានៈ ជាម្តាយមីងពិតមែន តែគ្មានសិទ្ធិទៅហាមឃាត់នាងមិនឱ្យយកប្តីបានដែរ។ ព្រោះពេលគាត់ស្តីប្រដៅទៅ ក្មួយស្រីមិនដែលយកត្រចៀកស្តាប់ផងនោះ? ប៉ុន្តែ អ្វីដែលគាត់កត់សម្កាល់ឃើញនោះ ប្តីក្មេងទាំងពីរនាក់ របស់ក្មួយស្រីដែលបានសែនព្រេនតាមប្រពៃណីនោះ គឺជាប្រុសធុនតែមួយ មិនសូវស្រលាញ់ក្មួយស្រីរបស់គាត់ស្មោះស្ម័គ្រឡើយ គេយកលុយពីប្រពន្ធចាស់ (ក្មួយស្រី) ទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀតតែប៉ុណ្ណោះ។ និយាយឱ្យខ្លីទៅ បោកគ្នាទៅវិញទៅមកទាំងសងខាង លុះពេលអស់ប្រយោជន៍ ក៏ព្រាត់ប្រាសគ្នាយ៉ាងធូរខ្សុយ…៕  

អត្តពត៏មានថ្មីៗ

តាអាយុ៦០ឆ្នាំប៉ះនាងក្រមុំបរិសុទ្ធ រាត្រីផ្សំដំណេកនាងភ័យណាស់មិនដឹងវេទនាយ៉ាងណា តែមានឯណាតាថ្នមស្រួលណាស់....



នាងហែម ស៊ីវ៉ាន់ធុច អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៨នាក់ ម្តាយស្លាប់ នៅតែឪពុកចាស់ជរា ឈ្មោះសៀល ហាញ់ អាយុ៧៧ឆ្នាំ។ កាលនៅកុមារី នាងបានរៀនសូត្រដល់ថ្នាក់ទី៧ ក៏ឈប់ទៅ ដោយងាកមកចាប់កិច្ចការស្រែចម្ការម្តង តែក៏មិនខ្ជិលច្រអូសដែរ តែងឆ្លៀតទៅរៀនភាសាអង់គ្លេស ពីគ្រូក្នុងភូមិ រហូតចេះអាចសន្ទនាគ្នាបានខ្លះៗ។ នាងតាំងចិត្តថា រូបកាយនាងមិនសូវស្អាតដូចគេ បើបានប្តីជាជនបរទេស ទើបមិនព្រួយពីប្តីធ្វើបាប ទើបនាងស៊ូនៅក្រមុំសៅកែ ទោះជាមានប្រុសខ្មែរណាទាក់ទងក៏នាងប្រកែកជានិច្ច។ ក្រោយមក ពេលនាងចេញដើរកម្សាន្តជាមួយមិត្តភក្តិ ក៏បានជួបបុរសចំណាស់ម្នាក់ ឈ្មោះប៉េ ប៊ីត (ភាយ ពិត) ជាជនជាតិអូស្ត្រាលី ដែលកាលនោះ គាត់មានអាយុ៦០ឆ្នាំ។ ដោយសារនាងចេះភាសាអង់គ្លេសខ្លះៗ ក៏សាកសួរគាត់ ក៏ដឹងថា តាស្បែកស មាឌធំដំបងនេះ ធ្លាប់មានប្រពន្ធនិងកូន៤នាក់ សុទ្ធតែស្រីៗ តែបានលែងលះគ្នាទៅហើយ។ តានេះ មានមុខរបរជាជាងលាបផ្ទះ លុះធ្លាក់ខ្លួនពោះម៉ាយក៏ចំណាយពេលដើរលេងក្រៅស្រុក និងបានមកដល់កម្ពុជា នៅឆ្នាំ២០១៤ មានគម្រោងទៅទស្សនាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានសំខាន់ៗ នៅស្រុកខ្មែរ ហើយជាចៃដន្យ គាត់បានជួបនាងនៅភ្នំពេញ។
នាងហែម ស៊ីវ៉ាន់ធុច បន្តទៀតថា កាលនោះ នាងមានអាយុ៣៥ឆ្នាំទៅហើយ មិនធ្លាប់មានស្នេហាអ្វីទេ ស្រាប់តែត្រូវមិត្តភក្តិដែលចេះភាសាអង់គ្លេស អូសទាញតាអូស្ត្រាលី ឱ្យយកប្រពន្ធខ្មែរម្តងទៅ បើគាត់លែងលះប្រពន្ធអូស្ត្រាលីនោះទៅហើយ និងអួតប្រាប់គាត់ថា រូបនាងនៅក្រមុំបរិសុទ្ធដូចសំពត់ក្នុងផ្នត់។ ពេលគេផ្គូផ្គងនោះ តែប៊ីត ចេះតែមើលមុខនាងភ្លឹះៗ ដោយមាននិស្ស័យស្នេហ៍ ឯរូបនាងក៏ចាប់អារម្មណ៍នឹងគាត់ដែរ រួចក៏ស្រុះស្រួលគ្នា ហៅគាត់ទៅស្រុកកំណើតឱ្យស្គាល់ផ្ទះរបស់នាង។ ចាស់ទុំក៏ស្វាគមន៍បុរសស្បែកសនេះដែរ ដោយពន្យល់គាត់ឱ្យដឹងពីទំនៀមទម្លាប់ខ្មែរ ត្រូវមានថ្លៃបណ្ណាការ ចូលខ្លួនរៀបការ ទើបយកគ្នាជាប្តីប្រពន្ធបាន។
នាងហែម ស៊ីវ៉ាន់ធុច បន្តទៀតថា តាអូស្ត្រាលី ក៏វិលទៅស្រុកវិញ យកលុយមកជូនថ្លៃបណ្ណាការ និងរៀបការតាមប្រពៃណីខ្មែរ ដោយសារគាត់ស្រលាញ់នាងខ្លាំងពេក ដកខ្លួនមិនរួច។ រាត្រីផ្សំដំណេកចូលមកដល់ នាងភ័យណាស់ ព្រោះប្តីតាមាឌធំដំបង ឯរូបនាងនៅក្រមុំព្រហ្មចារី ទាបជាងគាត់ត្រឹមស្មា មិនដឹងវេទនាយ៉ាងណាទេ តែមានឯណា! តាអូស្ត្រាលី ដឹងថា នាងនៅក្រមុំ គាត់ចេះថ្នមស្រួលណាស់ មិនបង្ខំទេ និងធ្វើឱ្យនាងបាត់ភ័យអស់រលីង។ នាងសារភាពថា ប្តីអូស្ត្រាលីនេះនៅខ្លាំងណាស់ ដោយមិនប្រើក្បាច់ដូនតាដដែលៗនោះទេ គាត់តែងប្តូរក្បាច់ បង្ហាត់បង្រៀននាងឱ្យចេះ ធ្វើឱ្យនាងមានផ្ទៃពោះម្តងដែរ តែជាអកុសល កូននោះរលូតបាត់ ហើយក៏មិនដែលមានទៀតដែរ។ នាងនិងប្តីនេះរួមរស់ជាមួយគ្នាជិត៣ឆ្នាំហើយ ដោយគាត់ចេះខ្មែរមួយម៉ាត់ៗ អាចហូបបាយតាមនាង ប៉ុន្តែដាច់នំប៉័ងយូរពេកក៏មិនបានដែរ។ ម្ហូបអាហារអ្វីដែលប្តីមិនស្គាល់ គាត់មិនហូបទេ ហើយពេលដកស្ទូង គាត់ចុះស្រែជួយជញ្ជូនកណ្តាប់ តែមិនចេះស្ទូងទេ។

នាងជាប្រពន្ធបន្តទៀតថា ផ្ទះដែលនាងរស់នៅ សព្វថ្ងៃនេះ ជាលុយប្តីសង់ឱ្យ ដោយយូរៗម្តង ប្តីតែងទៅលេងកូននៅប្រទេសកំណើត តែរូបនាងមិនដែលទៅទេ។ តាប្តីទៅបាត់យ៉ាងយូរ១០ថ្ងៃ ក៏វិលមកវិញប្លឺម ដោយមិនអាចនៅបែកប្រពន្ធបានយូរឡើយ គាត់ចេះសម្របខ្លួនជាខ្មែរ គួរសរសើរ។ នាងប្រកបរបរធ្វើស្រែ ចិញ្ចឹមជ្រូក មាន់ទា ដោយលែងវាឱ្យដើរដោយសេរី ដែលជួនកាលតាប្តីយកបាយទៅឱ្យជ្រូកស៊ី គាត់មិនចេះហៅជ្រូកថា អ៊ុចៗ ដូចខ្មែរទេ ក៏យកត្រឡោកគោះស្នូកជ្រូក ឮប៉ូកៗ ជ្រូកក៏បោលមកស៊ីបាយយ៉ាងស្រួល។
ដោយឡែក លោកប៉េ ប៊ីត អាយុ៦៣ឆ្នាំ ជាប្តី បានប្រាប់អ្នកយកព័ត៌មានយើងជាភាសាអង់គ្លេស យ៉ាងខ្លីមានសេចក្តីជាភាសាខ្មែរថា គាត់ធ្លាប់មានប្រពន្ធអូស្ត្រាលី រញ៉ាំរញ៉ូវណាស់ លុះមកប៉ះប្រពន្ធខ្មែរ នៅក្មេងជាងគាត់ដូចឪពុក និងកូនបែបនេះ គាត់ជាប់ស្នេហ៍ទៅណាចោលនាងមិនរួចទេ ច្បាស់ជាផ្ញើឆ្អឹងជាមួយប្រពន្ធនេះហើយ។
នាងពុធ គន្ធា អាយុ៣៥ឆ្នាំ, លោកយាយ ដួង លាប អាយុ៧៥ឆ្នាំ លោកតិល សាវឿន អាយុ ៣០ឆ្នាំ លោកហែម សារ៉ាត់ អាយុ៤៩ឆ្នាំ ជាសាច់ញាតិខាងប្រពន្ធ បានឱ្យដឹងស្របគ្នាថា តាអូស្ត្រាលី នេះ ស្រលាញ់ប្រពន្ធក្មេងខ្លាំងណាស់ បើគាត់ត្រូវទៅលេងកូនចៅនៅអូស្ត្រាលី ក៏ទៅមិនបានប៉ុន្មានថ្ងៃ ក៏មកដល់វិញប្លឺម បានទាំងលុយកាក់ឱ្យប្រពន្ធ។ ឥឡូវតាស្បែកសនេះ ប្រកាសថា គាត់សុខចិត្តស្លាប់រស់លើទឹកដីខ្មែរហើយ ឱ្យតែបាននៅក្បែរប្រពន្ធក្មេងនេះ ហើយគាត់ខំរៀនភាសាខ្មែរណាស់ ដែលពេលនេះ គាត់និយាយបានខ្លះៗហើយ។

គួរបញ្ជាក់ថា បុរសចំណាស់ជនជាតិស្បែកស តែងមើលឃើញនារីអាស៊ី ឬអាហ្វ្រិក គាប់ភ្នែកគាត់ណាស់ ជាក់ស្តែងជនជាតិអឺរ៉ុប មកលេងស្រុកខ្មែរ ឃើញតែបណ្តើរនារីខ្មែរ សម្បុរខ្មៅ។ ដូច្នេះឃើញថា តាប៉េ ប៊ីត ពិតជាស្រលាញ់ប្រពន្ធក្រមុំសៅកែនេះ ងប់ងុលដកថយមិនរួចទេ ទោះបីជាធាតុអាកាសស្រុកខ្មែរក្តៅ បរិភោគក្តាមខ្យង អំបិលប្រហុក ផ្អកម៉ាំ ក៏គាត់អាចសម្របខ្លួនតាមប្រពន្ធបានដែរ។ ទោះយ៉ាងណា លុះត្រាតែប្រពន្ធប្រសប់ថ្នមផងដែរ ទើបប្តីងាកទៅណាមិនរួច ប៉ុន្តែតាមពិនិត្យស្ថានភាពគ្រួសារនេះឃើញថា នាងប្រពន្ធក៏ស្រលាញ់ប្តីមិនល្មមទេ ដោយបង្ហើបថា ប្តីតែងបង្ហាត់បង្រៀននាង ឱ្យចេះក្បាច់ប្លែកៗ ពិតជាមិនធម្មតាទេ៕ អត្ថបទ៖ ទស្សនាវដ្តីអង្គរធំ

អត្តពត៏មានថ្មីៗ

ចុយយក្ស ដាក់បៀម​ក្នុង​មាត់​ មាន​កម្លាំងតណ្ហា​ដូចក្របីឡើងក រួមរ័ករាប់ម៉ោងធ្វើអោយប្រពន្ធស្វិតរកសាច់សីុអត់បាន



នាង ជា មីន អាយុ៣៣ឆ្នាំ រស់នៅភូមិពងទឹក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា
នាងមានឪពុកឈ្មោះ អ៊ុង ជា អាយុ៧៩ឆ្នាំ ម្តាយឈ្មោះ ថាន់ មិត្ត (ស្លាប់)។
រូបនាងជាកូនពៅក្នុងចំណោមបងប្អូន៣នាក់ (ប្រុស១ ស្រី២)។ លុះធំពេញក្រមុំ អាយុ២១ឆ្នាំ
នាងបានរៀបការជាមួយប្តីឈ្មោះ យ៉ប ផេង សព្វថ្ងៃអាយុ៣៨ឆ្នាំ
រួមរស់ជាមួយគ្នាបង្កើតបានតែកូនប្រុសម្នាក់គត់។ នាងបញ្ជាក់ថា មូលហេតុដែលមិនមានកូនស្រីប្រើនឹងគេ
មកពីការប្រព្រឹត្តិ (រួមភេទ) របស់ប្តីខ្លាំងពេក រហូតធ្វើឱ្យនាងធ្លាក់ខ្លួនមានជំងឺស្ត្រីប្រចាំកាយ
(ធ្លាក់ស) ស្គមរីងរៃ សល់តែស្បែកដណ្តប់ឆ្អឹង ស្ទើរតែគ្មានកម្លាំងនៅក្នុងខ្លួន ដើរមិនរួច។ តាមពិតទៅ
ប្តីរបស់នាងមានរូបរាងមិនមាំមួន មានសាច់ដុំមិនធំដូចប្រុសផ្សេងទេ
ហើយកម្លាំងក៏មិនសូវជាខ្លាំងក្លាប៉ុន្មានដែរ ប៉ុន្តែមកពីប្តីមានវត្ថុស័ក្តិសិទ្ធិ (ស្នែងសត្វក្តាន់ញ៉ែង)
ដាក់ជាប់ខ្លួន ដែលជាកេរដំណែលតាំងពីជីដូនជីតារបស់ប្តីជាច្រើនជំនាន់មកហើយ និង
មានប្រសិទ្ធភាពបំផុតសម្រាប់បង្កើនកម្លាំងប្រយុទ្ធលើសមរភូមិកាមគុណ។

នាង ជា មីន ឱ្យដឹងបន្តថា ដើមឡើយនាងមិនជឿលើអនុភាពរបស់វត្ថុស័ក្តិសិទ្ធិនេះទេ។
ប៉ុន្តែប្តីបានសាកល្បងឱ្យនាងភ្លឺភ្នែកតែញឹក ពោលគឺឱ្យតែប្តីយកវាមកបៀមនៅក្នុងមាត់
មានកម្លាំងតណ្ហាដូចក្របីឡើងក គឺអាអូនតូចរបស់ប្តីបះឆ្កឺតរហូត មិនបាក់កថមថយកម្លាំងឡើយ
រួមភេទម្តងៗមានរយៈពេលកន្លះម៉ោងទៅ១ម៉ោងឯណោះ នៅតែមិនទន់ក ទាល់តែប្តីអស់អារម្មណ៍ងើបដើរចេញ ឬ
ខ្ជាក់វាចេញមកវិញ។ ប៉ុន្តែ បើប្តីរួមភេទមិនបៀមវត្ថុស័ក្តិសិទ្ធិនេះជាជំនួយទេ យ៉ាងយូរណាស់តែ១ឬ២នាទី
នាគរាជរបស់ប្តីក្អែរពិសបាត់ទៅហើយ ធ្វើឱ្យនាងជឿជាក់លើលោកនេះពិតជាមានវត្ថុស័ក្តិសិទ្ធិមែន។

នាង ជា មីន បញ្ជាក់ថា វត្ថុស័ក្តិសិទ្ធិស្នែងក្តាន់ញ៉ែងនេះ
ប្តីស្រឡាញ់និងថែរក្សាយ៉ាងប្រយ័ត្នប្រយែងណាស់ ដាក់នៅជាប់ខ្លួន២៤ម៉ោង
ដោយជួលជាងឱ្យធ្វើប្រាក់ស្រោបពីលើ ច្នៃជាបន្តោងពាក់ជាប់កជានិច្ច ព្រោះវាជាវត្ថុប្រចាំត្រកូលរបស់ប្តី
ទោះជាកន្លងមក មានអ្នកមកសុំទិញ ហ៊ានឱ្យតម្លៃខ្ពស់ ក៏ប្តីមិនព្រមលក់ដែរ។ ចំណែកនាងវិញ
ព្រោះតែប្តីប្រើវត្ថុស័ក្តិសិទ្ធិនេះ បង្កើនកម្លាំងក្នុងសមរភូមិកាមគុណ
ទើបធ្វើឱ្យនាងធ្លាក់ខ្លួនមានជំងឺប្រចាំកាយ បង្ខំចិត្តលក់ដីស្រែកេរអាករ និង ទ្រព្យសម្បត្តិមួយចំនួនទៀត
យកប្រាក់បង់ថ្លៃសេវាគ្រូពេទ្យព្យាបាលជំងឺរបស់ខ្លួន។ ពេលនោះ គ្រូពេទ្យប្រាប់ឱ្យតមការរួមភេទមួយរយៈ
ទើបមានសង្ឃឹមបានជាសះស្បើយ។ ប៉ុន្តែ ប្តីនាងមិនស្គាល់ពីសុខទុក្ខប្រពន្ធទេ
ព្រោះអត់ចំណីលើគ្រែនេះមិនបាន ទើបអាការជំងឺរបស់នាងមិនជាសះស្បើយមកទល់សព្វថ្ងៃ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប្តីតែងលួចទៅមានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់។ ហើយបើតាមនាងដឹង
ស្រីដែលបានរួមភេទជាមួយប្តីនាង សុទ្ធតែមានជំងឺស្ត្រីដូចជានាងដែរ។

ចំណែកលោក យ៉ប ផេង ជាប្តីឱ្យដឹងក្នុងលក្ខខណ្ឌមិនឱ្យថតរូបឱ្យដឹងថា
លោកពិតជាមានវត្ថុស័ក្តិសិទ្ធិនេះដាក់ជាប់ខ្លួនមែន និង មានអ្នកធំលំដាប់ឯកឧត្តម ឧកញ៉ា
រស់នៅក្រុងភ្នំពេញ មកសុំចែកទិញពីលោក ហ៊ានឱ្យតម្លៃ១ម៉ឺនដុល្លារឯណោះ។ ប៉ុន្តែ លោកមិនព្រមលក់
ព្រោះវាជាវត្ថុស័ក្តិសិទ្ធិរបស់ដូនតាលោក ជាច្រើនជំនាន់មកហើយ
មិនអាចឱ្យធ្លាក់ទៅក្នុងដៃអ្នកផ្សេងត្រឹមជំនាន់លោកបានឡើយ។

អ្នកស្រី ជា ម៉ន អាយុ៤១ឆ្នាំ ជាបង, លោកយាយ ខាន់ ជា អាយុ៦៣ឆ្នាំ ជាមីង និង អ្នកស្រី ណុំ សាង
អាយុ៥០ឆ្នាំ បានឱ្យដឹងស្របគ្នាថា កាលដើមឡើយ
នាងមីនជាប្រពន្ធបានលាក់បាំងរឿងលើគ្រែប្តីប្រពន្ធនាងមិនឱ្យអ្នកណាដឹងឡើយ ទើបតែពេលនេះ
នាងទប់ទល់ជាមួយប្តីខ្លាំងការងារយប់លែងជាប់ រហូតធ្លាក់ខ្លួនស្គមប្រាណ
ទើបដាច់ចិត្តទម្លាយការពិតនេះឱ្យបងប្អូន និង អ្នកជិតខាងបានដឹងថា
ប្តីរបស់នាងប្រើវត្ថុស័ក្តិសិទ្ធិប្រចាំត្រកូល
បង្កើនកម្លាំងឱ្យរួមភេទជាមួយប្រពន្ធបានយូរដល់ទៅរាប់ម៉ោងឯណោះ តើមានស្រីណាទប់ទល់ជាប់នោះ?
បើបុរសជាប្តីមិនកែប្រែទម្លាប់នេះទេ ឬ មិនផ្អាករួមភេទមួយរយៈ
ប្រហែលស្ត្រីជាប្រពន្ធមិនងាយជាសះស្បើយពីជំងឺឡើយ។

គួរបញ្ជាក់ថា ក្តាន់ញ៉ែង ជាសត្វព្រៃមួយប្រភេទស្ទើរតែផុតពូជទៅហើយ ដោយសារស្នាដៃមនុស្សសម្លាប់។
វាមានរូបរាងដូចសត្វឆ្កែ តែក្រចកជើងដូចសត្វឈ្លូស
ហើយមានទម្ងន់មិនលើសពី៣គីឡូក្រាមឡើយក្នុងមួយក្បាល។ វាជាសត្វមួយដែលមានកម្លាំងដ៏មហិមាខាងបន្តពូជ
ព្រោះឈ្មោលមួយក្បាលអាចរ៉ាប់រងញីពី២០-៣០ក្បាលឯណោះ មិនមានញីមួយណាអត់ឡើយ។
ចំណែកក្តាន់ញែងឈ្មោលមួយក្បាលមានដុះស្នែង ឬណុបនៅលើក្បាល គឺអាចនិយាយបានថា ជាវត្ថុស័ក្តិសិទ្ធិ
មិនខុសពីចែកាច់ឬនាងពួនឡើយ តែវាកម្រនឹងមានសត្វក្តាន់ញ៉ែងដុះស្នែង ឬណុបណាស់
រាប់រយក្បាលទើបមានមួយក្បាល៕
អត្តពត៏មានថ្មីៗ

ម៉ែអើយមិនដែលជួបទេ! ខ្លំាងជាងសេះទៀត បង្ខំរួមភេទគ្មានអាសូររហូតមួយយប់ចាប់ពី១០​ទៅ ១៥ ដងសូម្បី សុំងើប ទៅបត់ជើងតូច ក៏មិនអនុញ្ញាតិ




ប្រទេសថៃ៖ រឿងដែលគួរឲ្យហួសចិត្ត មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ  ដោយសារតែនារីម្នាក់ ដែលទើបរៀបការថ្មីថ្មោង បានបង្ខំចិត្តស្វែងរកកិច្ចអន្តរា គមន៍ពីសមត្ថកិច្ច ឲ្យជួយរកដំណោះស្រាយ ក្នុងករណី ដែលនាងមិនអាចទ្រាំទ្របាន ដោយសារស្វាមីរបស់នាងបង្ខំរួមភេទគ្មានអាសូររហូតមួយយប់ចាប់ពី១០​ទៅ ១៥ ដងសូម្បីនាងសុំងើប ទៅបត់ជើងតូច ក៏ស្វាមីរូបនេះមិនអនុញ្ញាតិ ដែរពិតជាសាហាវរកលេខដាក់គ្មានមែន ។
 
នាង ថោង សីុថីន អាយុ ១៨ ឆ្នាំ រស់នៅ ភូមិ ជាមួយសាមីរបស់ខ្លួន បានរៀបរាប់ប្រាប់អំពីភាពឃោឃៅរបស់ស្វាមី នាងប្រាប់សារព័ត៌មាន នៅ រសៀល ថ្ងៃទី ០៦ មិថុនា នេះថា ស្វាមីរបស់ នាង ឈ្មោះ  សារាក ថង អាយុ ៣៥ ឆ្នាំ បានរៀបការជាមួយនាង នៅថ្ងៃទី ១៣ មីនា ២០១៧ កន្លងទៅថ្មីៗ នេះ ប៉ុន្តែស្វាមីដែលពោរពេញ ថាមពលស៊ិចនេះបានបង្ខំរួមភេទ ជាមួយនាងស្ទើរគ្មានពេលសំរាកទេ ។

នាង ថោង សីុថីនបានទម្លាយនូវ រឿងអាស្រូវ ផ្លូវភេទនេះ ដោយគ្មានការលាក់បាំងឡើយ ព្រោះតែនាងមិនអាចស៊ូទ្រាំនឹងទារុណកម្មផ្លូវភេទនេះបាន ។ នាងបានរៀបរាប់ថា ក្នុងមួយយប់ ស្វាមីនាងបង្ខំរួមភេទចាប់ពី៦ ទៅ៧ ដង សូម្បីនាងសុំងើបទៅបត់ជើងតូចក្នុងបន្ទប់ទឹកក៏លោកប្ដីល្មោភស៊ិចរូបនេះមិនអនុញ្ញាតិដែរ ។ នាងមានការឈឺចាប់យ៉ាងខ្លាំងទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងផ្លូវភេទរហូតនាងទៅកាន់មន្ទីរពេទ្យ ហើយគ្រួពេទ្យប្រាប់ថា នាងមានរលាកប្រដាប់ភេទ និងស្បូនយ៉ាងធ្ងន់ធ្ងរទៀតផង ។

នាង បាននិយាយថា ចាប់តាំងពីថ្ងៃរៀបការរហូតដល់ថ្ងៃទី ២២ មីនា ស្វាមីនាងបង្ខំរួមភេទគ្មានពេលសំរាកទេស្ទើររាល់យប់ធ្វើឲ្យនាងមិនអាចស៊ូទ្រាំបានក៏ទៅប្ដឹង សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ។


No comments