សូមកុំទាន់ទិញឡានមួយទឹកពីអាមេរិក ប៉ុន្មានខែក្រោយនេះព្រោះតែ
ក្រោយទឹកជំនន់បានវាយប្រហារទឹកដីសហរដ្ឋអាមេរិក រថយន្តប្រមាណ ៥០ ម៉ឺនគ្រឿង ក្នុងប្រទេសនេះត្រូវរងការប៉ះពាល់យ៉ាងខ្លាំងជាពិសេសត្រង់ម៉ាស៊ីន និងគ្រឿងក្នុងមួយចំនួនធំ ខណៈរថយន្តខ្លះលិចផុតដំបូល។
ការរងផលប៉ះពាល់ ធ្វើឲ្យតម្លៃរថយន្តមួយទឹកចេញពីអាមេរិក ទៅកាន់ទីផ្សារពិភពលោកនឹងឡើងថ្លៃខ្លាំងសម្រាប់ប៉ុន្មានខែក្រោយ។ នេះបើយោងតាមមជ្ឈមណ្ឌលដេញថ្លៃរថយន្តមួយទឹករបស់អាមេរិក Mannheim Auto Auctions ។
ក្នុងចំណោមរថយន្តដែលរងផលិតប៉ះពាល់ទាំងនោះ មួយចំនួននឹងត្រូវបញ្ជូនទៅកាន់កន្លែងកម្ទេចចោល ឬទុកចោលជាកាកសំណល់ ខណៈរថយន្តមួយចំនួននឹងត្រូវជួសជុលដាក់លក់ដែលធ្វើឲ្យអ្នកទិញអាចមិនដឹងថារថយន្តធ្លាប់ត្រាំទឹក។
ទាក់ទងនឹងការយកឡានលិចទឹកទៅជួសជុលលក់វិញនេះ លោក Frank Scafidi មន្ត្រីការិយាល័យធានារ៉ាប់រងថ្នាក់ជាតិរបស់អាមេរិកថ្លែងថា "វាជារឿងធម្មតាទេ ដែលមានអ្នកទាញយកផលចំណេញពីករណីប្រភេទនេះ” ។
រថយន្តដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងជះឥទ្ធិពលដល់តម្លៃទីផ្សាររថយន្តមួយទឹកអន្តរជាតិនោះ គឺមានប្រភពមកពីទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។
បច្ចុប្បន្នកន្លែងដេញថ្លៃរថយន្តមួយទឹកពីទីផ្សារអាមេរិកសម្រាប់ចែកចាយទៅទីផ្សារអន្តរជាតិមាន ១៩ កន្លែង។
Post a Comment