ឆុតខ្លាំងណាស់ថាចំប៉ាច់ៗតែម្តង ការទស្សន៍ទាយជោគជាតារាសីតាមក្បួនណាប៉ូឡេអុង ដែលល្បីថាឆុតណាស់....


ខ្ញុំជឿថាលោកអ្នកច្បាស់ជានឹងចង់ដឹងអំពីជោគរាសីប្រចាំជីវិតរបស់អ្នក។ ខាងក្រោមនេះគឺជាការព្យាករណ៍នៅជោគរាសីរបស់អ្នកដោយការបូកឈ្មោះរបស់អ្នក តាមលេខរៀងនៃអក្សរឡាតាំង​តាមក្បួនណាប៉ូលេអុង។ សូមលោកអ្នកអនុវត្តន៍តាមក្បួនខាងក្រោម។
ឧទាហរណ៍ថាខ្ញុំឈ្មោះ សុខ សុគុណ ជាឡាតាំង SOK SOKUN៖
S= 19, O= 15, K= 11, S= 19, O= 15, K=11, U=21, N= 14
សូមធ្វើការបូកបញ្ចូលគ្នា
19+15+11+19+15+11+21+14=125 => 1+2+5=8
ដូច្នេះសូមអ្នកអូសចុះទៅមើលរាសីលេខ 8
1. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមានជោគវាសនាខ្ពស់ មានគេគោរពស្រលាញ់រាប់អានច្រើន អនាគតអាចក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ អ្នកដែលស្ថិតនៅក្នុងជំពូកលេខ១ ជាមនុស្សដែលសុខភាពរឹងមាំល្អ ថែមទាំងជាមនុស្សដែលមានជោគវាសនាល្អក្នុងរឿងស្នេហា និងគ្រួសារមានសុភមង្គល។ រីឯការងារ ធ្វើអ្វីក៏ជោគជ័យដែរ។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
2. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សសំណាង ១ជីវិត ទាំងស្នេហា ការងារ និងជីវិតគ្រួសារ។ លោកអ្នកដែលនៅជំពូកនេះនឹងរស់សោយសុខលើទ្រព្យសម្បត្តិដ៏មហាសាល។ ចំពោះសុខភាពមនុស្សជំពូកលេខ ២ គឺមិនងាយឈឺផ្ដាសទេ សុខភាពរឹងមាំរហូតដល់ចាស់តែម្ដង។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
3. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមនុស្សគ្រប់គ្នាងាយនឹងច្រណែន ព្រោះគាត់ជាជំពូកមនុស្សដែលគួរឱ្យស្រលាញ់រាប់អានពីញាតិមិត្តជិតឆ្ងាយ ឬថ្នាក់លើជាដើម។ កាលពីក្មេងមានទ្រព្យសម្បត្តិមិនសូវច្រើន ដូចពេលដែលគាត់មានអាយុច្រើនបន្តិចហើយនឹងកើនឡើងរហូត។ រីឯស្នេហា ជីវិតសុភមង្គលគ្រួសារ និងសុខភាពល្អជាខ្លាំងដើរដំណាលគ្នា។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
4. លោកអ្នកដែលស្ថិតនៅលេខ4 គឺជាមនុស្សដែល ដែលនឹងទទួលបានទ្រព្យសម្បត្តិហូរចូលផ្លូកទឹកផ្លូកដីឆាប់ៗ។ គ្រប់ការងារ​ មុខរបរ នឹងទទួលបានជោគជ័យទាំងអស់ ឯការបរាជ័យតិចបំផុតស្ទើរគ្មាន។ រីឯឆាកជីវិត ស្នេហា គ្រួសារ គឺមានភាពរលូន ល្អូកល្អើននឹងគ្នាជានិច្ច ដែលអាចថាកំពូលមនុស្សដែលមានសុភមង្គល។ ដោយមនុស្សលេខនេះមានសំណាងខ្ពស់ សូម្បីសុខភាពក៏រឹងមាំ គ្មានជំងឺហ៊ានមកក្បែរឡើយ។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
5. លោកអ្នកដែលស្ថិតនៅលេខ5 ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយអ្វីដែលពួកគាត់ធ្វើរមែងផ្ដល់ផលឱ្យគាត់យ៉ាងអស្ចារ្យក្នុងឆាកជីវិត។ ទ្រព្យសម្បត្តិ របស់មនុស្សជំពូកនេះនឹងស្ថិតនៅលេខរៀងខ្ពស់។ រីឯរឿងជីវិតរស់នៅគឺមានសេចក្ដីសុខ សុភមង្គល ជំងឺនឹងរត់ចេញឆ្ងាយមិនសូវហ៊ានមកក្បែរទេ។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
6. លោកអ្នកដែលស្ថិតនៅលេខ6 ជាមនុស្សដែលមានសម្ពាយបុណ្យពីជាតិមុន រួមមានទ្រព្យមហាសាលដែលនឹងហូរចូលដូចទឹកបាក់ទំនប់ មករកម្ចាស់ដើម។ ការងារ​ ស្នេហា គ្រួសារ មានភាពរលូន សុភមង្គលល្អ ជាទីច្រណែនពីអ្នកដ៏ទៃ។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
7. លោកអ្នកដែលស្ថិតនៅលេខ7 ជាជំពូកមនុស្សដែលមានកិត្តិយសខ្ពង់ខ្ពស់ វណ្ណៈសេដ្ឋី មានប្រាក់រាប់លាន។ មានភព្វសំណាងខ្ពស់ក្នុងជិវិតការងារ​ ស្នេហា សុខភាព គឺល្អដើរទន្ទឹមគ្នា។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
8. លោកអ្នកដែលស្ថិតនៅលេខ8 គឺជាមនុស្សដែលចេះជួយយកអាសារអ្នកដ៏ទៃ ដែលធ្វើឱ្យមនុស្សនេះជួបតែសំណាងល្អក្នុងឆាកជីវិត។ ទៅណាមកណាមានគេស្រលាញ់រាប់អានច្រើន ដែលធ្វើឱ្យការងារ ឬមុខរបរដែលគេកំពុងធ្វើងាយនឹងទទួលបានជោគជ័យ។ រឿងស្នេហាគឺថាផ្អែមល្ហែមគ្មានអ្វីឱ្យមនុស្សលេខ៨សោកសៅឡើយ។ ទ្រព្យសម្បត្តិក្រាលដេក។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
9. លោកអ្នកដែលស្ថិតនៅលេខ9 ជាលេខដែលខ្ពស់ជាងគេ រាសីវិញក៏ខ្ពស់ដែរ លុយកាក់ចាយមិនអស់ ចង់បានអ្វីបានហ្នឹងសំរាប់ឆាកជីវិតរបស់គេ។ សេ្នហា ការងារ សុខភាព ក៏ល្អរកអ្វីមកផ្ទឹមពុំបាន។ សូមអ្នកអូសទៅក្រោមបំផុតដើម្បីមើលលំអិតពីអ្នក។
អ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីបានជាអ្នកមានសំណាងល្អម៉្លេះ? ជាការពិតណាស់អត្តបទនេះ គឺដើម្បីជូនពរអ្នកទាំងអស់គ្នាឱ្យទទួលបាននូវអ្វីដែលត្រូវនឹងលេខរបស់អ្នក។ យើងសូមអរគុណសម្រាប់ការគាំទ្រយើងខ្ញុំតាំងពីដើមមក ហើយយើងខ្ញុំមិនមានអ្វីក្រៅពីលើកម្រាមដៃ ១០ បួងសួងគ្រប់វត្ថុសក្កិសិទ្ធិទាំងអស់ដែលថែរក្សាមនុស្សលោក ឱ្យប្រទាននូវលាភសំណាង សុខភាព ទ្រព្យសម្បត្តិ ភាពជោគជ័យ សុភមង្គលគ្រួសារ និងអ្វីដែលល្អៗជូនដល់លោកអ្នកគ្រប់គ្នា។ សូមឱ្យអ្វីដែលត្រូវនឹងលេខរបស់អ្នករត់ចូលអ្នកយ៉ាងប្រាកដ ក្នុងពេលឆាប់ៗនេះផងដែរ។ សូមជួយស៊ែរ ទៅកាន់មិត្តភក្កិ ក្រុមគ្រួសារ ដើម្បីឱ្យយើងអាចជូនពរពួកគាត់តាមអត្តបទនេះផង។ សូមអរគុណ និងអរព្រះគុណ!

No comments