លួចខឹងមេព្រោះនិយាយរក មិនដែលឆ្លើយតប ទម្រាំដឹងហេតុផលភ្ញាក់ផ្អើល១ ហួសពេល
ចៅហ្វាយរបស់ខ្ញុំបើករថយន្តទំនើប ហើយវាជាកាតព្វកិច្ចរបស់ខ្ញុំ ត្រូវបើកទ្វារស្វាគមន៍គាត់រៀងរាល់ថ្ងៃក្នុងនាមជាអ្នកយាមវីឡាឲ្យគាត់។ ប៉ុន្តែរឿងរ៉ាវដែលធ្វើឲ្យខ្ញុំអាក់អន់ចិត្ត គឺគាត់មិនដែលឆ្លើយតបការស្វាគមន៍របស់ខ្ញុំម្ដងណាឡើយ។
ថ្ងៃមួយ គាត់បានឃើញខ្ញុំរើសថង់សំរាមនៅខាងក្រៅវីឡារកមើលអាហារសល់ហូប។ តែជាធម្មតា គាត់មិនដែលសម្លឹងមើលខ្ញុំឡើយដូចជាគាត់មិនឃើញអ្វីនៅមុខដូច្នោះដែរ។ នៅថ្ងៃបន្ទាប់ ខ្ញុំបានឃើញកញ្ចប់ក្រដាសមួយនៅម្ដុំកន្លែងធ្លាប់រើសថង់សំរាមដដែល ប៉ុន្តែវាស្អាត ហើយទុកលើបង់អង្គុយមួយ និងមានអាហារខ្ចប់នៅខាងក្នុងយ៉ាងល្អ។ វានៅស្រស់ ដូចជានរណាម្នាក់ទើបទិញពីផ្សារទំនើបអីចឹង។ ខ្ញុំមិនខ្វល់ថា កញ្ចប់នេះមកពីណាទេ ខ្ញុំដឹងតែរើសវាមកដោយសប្បាយចិត្តណាស់។
ជារៀងរាល់ថ្ងៃ ខ្ញុំបានឃើញកញ្ចប់បែបនេះនៅកន្លែងដដែលជាមួយបន្លែ និងអាហារទាំងអស់ស្រស់ៗដែលយើងចាំបាច់ប្រើប្រាស់នៅក្នុងផ្ទះ។ វាជាទម្លាប់ប្រចាំថ្ងៃទៅហើយដែលរើសកញ្ចប់នោះ។ ខ្ញុំបានហូប និងចែកអាហារទាំងនេះជាមួយប្រពន្ធ និងកូនៗរបស់ខ្ញុំជាច្រើននាក់ទៀត។ ខ្ញុំឆ្ងល់ថា អ្នកណាអីក៏ល្ងង់ម្ល៉េះមកចោលអាហារល្អៗនៅទីនេះ។ តើគេភ្លេចកញ្ចប់អាហារទាំងនោះរៀងរាល់ថ្ងៃយ៉ាងម៉េចកើត?
នាថ្ងៃមួយ នៅវីឡាខ្ញុំយាម ជួបរឿងធំ និងមានគេប្រាប់ខ្ញុំថា “តើឯងមិនដឹងទេឬ មេរបស់ឯង គាត់ស្លាប់ហើយ?” ពេលពិធីបុណ្យសពមកដល់ មានភ្ញៀវចូលរួមជាច្រើនមកកាន់វីឡា តែជាអកុសលថ្ងៃនោះ ទោះមនុស្សមកច្រើនក៏ខ្ញុំមិនអាចរើសបានអាហារហូបដែរ។ បន្ទាប់ពិធីចប់ ២ថ្ងៃ ៣ថ្ងៃ ដល់ ៤ថ្ងៃ ខ្ញុំនៅតែរកអាហារហូបពុំបានទៀត។
រយៈពេលពីរបីសប្ដាហ៍កន្លងទៅ ខ្ញុំដឹងថាខ្លួនឯងពិបាករកអាហារឲ្យគ្រួសារ ក៏សម្រេចចិត្តសុំភរិយាចៅហ្វាយជួយដំឡើងប្រាក់ខែបន្តិច ឬជួយផ្ដល់អ្វីបន្ថែមក៏បាន បើមិនអីចឹងទេខ្ញុំនឹងលាឈប់ធ្វើជាអ្នកយាមមិនខាន។
បន្ទាប់ពីប្រាប់គាត់រួច គាត់ភ្ញាក់ផ្អើលខ្លាំង ហើយសួរបកមកខ្ញុំវិញថា “ធ្វើការជាង ២ឆ្នាំហើយ ម្ដេចទើបមកត្អូញត្អែរពេលនេះ? ហេតុអ្វីប្រាក់ខែប៉ុណ្ណឹងហើយ អ្នកចាយមិនគ្រាន់ឥឡូវនេះ?” ក្រោយពីឆ្លើយរួច ខ្ញុំបានសុំទោសគាត់ជាច្រើនដង ប៉ុន្តែមិនអាចបន្ទន់ចិត្តគាត់បានឡើយ។
ទីបំផុត ខ្ញុំសម្រេចចិត្តប្រាប់ការពិតដល់គាត់ថា ”កន្លងមក ខ្ញុំរស់បានដោយសារតែរើសអាហារតាមសំរាមខាងក្រៅវីឡាហូប ព្រោះវាបានជួយខ្ញុំជាប្រចាំ។” គាត់ជជីកសួរខ្ញុំបន្តថា “តើអ្នករើសកញ្ចប់អាហារអាថ៌កំបាំងនោះលែងបាន ចាប់តាំងពីពេលណាមកហើយ?” ខ្ញុំប្រាប់៖ “គឺចាប់តាំងពីថ្ងៃមរណភាពរបស់ចៅហ្វាយប្រុសមកម្ល៉េះ។”
ពេលវេលាចេះតែដើរទៅមុខ ហើយខ្ញុំបានសញ្ជឹងគិតគ្រប់ពេល ទើបខ្ញុំភ្ញាក់ខ្លួនដឹងថាអាហារនោះ ជាអាហារដែលចៅហ្វាយប្រុសផ្ដល់ឲ្យទេតើ។ ខ្ញុំមិនដែលគិតថា មនុស្សមិនធ្លាប់និយាយស្ដីរកខ្ញុំ បែរជាចិត្តល្អអីចឹងសោះ។ ពេលខ្ញុំប្រាប់ការយល់ឃើញបែបនេះ ចៅហ្វាយស្រីបានចាប់ផ្ដើមយំ ហើយខ្ញុំបានសុំទោសគាត់ដែលសុំដំឡើងប្រាក់ខែ។ ខ្ញុំមិនដែលគិតថា ចៅហ្វាយប្រុសគាត់ផ្ដល់អាហារទាំងនោះឡើយ ដូច្នេះខ្ញុំសម្រេចចិត្តធ្វើជាអ្នកយាមបន្តទៀតដោយចិត្តសប្បាយរីករាយ។
ចៅហ្វាយស្រីប្រាប់ថា “ខ្ញុំយំព្រោះតែខ្ញុំបានរកឃើញមនុស្សទី៧ ដែលប្ដីខ្ញុំជ្រើសរើសឲ្យកញ្ចប់អាហារទាំងនេះ។ ប្ដីខ្ញុំបានឲ្យអាហារមនុស្ស ៧នាក់រៀងរាល់ថ្ងៃ ហើយខ្ញុំបានរកឃើញមនុស្សចំនួន ៦នាក់រួចហើយដែរ សព្វថ្ងៃកំពុងស្វែងរកអ្នកទី៧ ពេលនេះខ្ញុំរកឃើញហើយ គឺជាមនុស្សក្បែរខ្លួនទៅវិញ។”
ជាច្រើនថ្ងៃហើយ ខ្ញុំបានទទួលកញ្ចប់ដាក់អាហារពេញៗ តែលើកនេះកូនប្រុសរបស់ចៅហ្វាយយកជូនដល់ផ្ទះ។ ប៉ុន្តែអ្វីគួរឲ្យងឿងឆ្ងល់ ពេលណាខ្ញុំអរគុណគាត់ គាត់មិនដែលឆ្លើយតបដូចឪពុករបស់គាត់អីចឹងដែរ។ ថ្ងៃមួយខ្ញុំស្រែកប្រាប់គាត់ឮៗថា “អរគុណ!” គាត់ព្រមឆ្លើយតបមកខ្ញុំវិញថា សូមកុំអាក់អន់ចិត្តពេលគាត់មិនបានឆ្លើយតប ព្រោះគាត់កំពុងមានបញ្ហាក្រពុលមុខជាច្រើន។
អប់រំរឿង៖ ចៅហ្វាយនាយមិនដែលនិយាយរកយើង មិនមែនមានន័យថាគាត់ស្អប់ ឬរើសអើងយើងទេ គឺមកពីគាត់មានបញ្ហាស្មុគស្មាញច្រើនត្រូវដោះស្រាយ។ ការជួយមនុស្សដោយមិនគិតពីសំណង គឺជារឿងគួរឲ្យសរសើរមួយក្នុងសង្គម។ តែចៅហ្វាយក៏គាត់ខុសដែរ បើចង់ផ្ដល់អាហារឲ្យអ្នកដទៃ មិនគួរយកអាហារទុកចោលនៅកន្លែងសំរាមអីចឹងឡើយ៕
អត្តបទអប់រំថ្មីៗ
រៀបការ១០ឆ្នាំ គ្មានកូនសូម្បីម្នាក់ តែពេលមានបានកូនភ្លោះ បែរត្រូវឪពុកធ្វើរឿងរន្ធត់១
ប្ដីប្រពន្ធមួយគូ រស់នៅជាមួយគ្នាជាង ១០ឆ្នាំហើយ ប៉ុន្មានពុំមានកូនសូម្បីតែម្នាក់។ ពួកគេរស់នៅជាមួយគ្នាយ៉ាងរីករាយ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមានកូនម្នាក់ មុនខួបអាពាហ៍ពិពាហ៍លើកទី ១១ ព្រោះអ្នកទាំងពីរតែងតែត្រូវមិត្តភ័ក្ដិ និងសមាជិកគ្រួសារ បញ្ចុះបញ្ចូលឲ្យលែងលះគ្នា។ ប៉ុន្តែពួកគេមិនអាចធ្វើទៅបាន ដោយសារចំណងស្នេហ៍ដ៏ស្អិតល្មួតរវាងគ្នា។
ជាច្រើនខែកន្លងផុតទៅ ថ្ងៃមួយ ប្ដីត្រលប់មកពីធ្វើការ គាត់បានឃើញប្រពន្ធខ្លួនដើរបណ្ដើរជាមួយបុរសម្នាក់តាមផ្លូវ។ ប្ដីឃើញបុរសនោះបានដាក់ដៃលើ.ក និងស្មាប្រពន្ធយ៉ាងស្និតស្នាលដែលមើលទៅរីករាយខ្លាំងណាស់។ រយៈពេលមួយសប្ដាហ៍កន្លងទៅ គាត់តែងតែឃើញបុរសនោះធ្វើសកម្មភាពដដែលៗចំពោះប្រពន្ធខ្លួននៅតាមទីកន្លែងផ្សេងៗ។
នាល្ងាចមួយ ប្ដីត្រលប់មកពីធ្វើការដូចសព្វដង គាត់បានឃើញបុរសនោះទៀត ជូនប្រពន្ធខ្លួនមកដល់ផ្ទះ ពេលគាត់ក្រឡេកមើលភ្លាម ស្រាប់តែបុរសនោះថើប.កប្រពន្ធ ហើយប្រាប់ថា ខ្លួនទៅវិញហើយ។ ប្ដីកើតចិត្តខឹងឆែវ និងចាប់ផ្ដើមក្រៀមក្រំមួយរំពេច ប៉ុន្តែមិនហ៊ាននិយាយរឿងនេះត្រង់ៗជាមួយប្រពន្ធទេ។
រយៈពេល ២ថ្ងៃបន្ទាប់ ក្រោយត្រលប់មកពីធ្វើការវិញ ប្ដីកំពុងកាន់ថូទឹកទៅយកទឹកពីម៉ាស៊ីនចម្រុះ ស្រាប់តែឃើញទូរសព្ទរបស់ប្រពន្ធរោទ៍។ ដោយមិនឃើញប្រពន្ធនៅក្បែរ ប្ដីក៏លើកជំនួស ហើយក៏បានឮសំឡេងប្រុសម្នាក់និយាយ ” ហេឡូអូន បងនឹងទៅលេងផ្ទះអូននៅល្ងាចនេះ តាមការសន្យា”។ គ្រាន់តែឮភ្លាម ប្ដីដាក់ទូរសព្ទចុះគ្រាំង។
ប្ដីយល់ថា វាជាសំឡេងមនុស្សប្រុសម្នាក់ដែលតែងតែដើរជាមួយប្រពន្ធខ្លួននោះប្រាកដណាស់។ គាត់ចាប់ផ្ដើមខឹងញ័រដៃញ័រជើង ហើយគិតថា ខ្លួនបាត់បង់ប្រពន្ធទៅបុរសម្នាក់ផ្សេងទៀតហើយ។ គិតរួច ថូទឹកក៏ធ្លាក់ចេញពីដៃទៅកម្រាលឥដ្ឋបែកខ្ចាយ។
បន្ទាប់ពីឮសំឡេងបែកថូ ប្រពន្ធបានរត់មកក្បែរប្ដី ហើយសួរ “តើបងមានរឿងអ្វី?” ប្ដីកំពុងតែខឹងខ្លាំងស្រាប់ផង ក៏រុញច្រានប្រពន្ធមួយទំហឹងដួលទៅលើកម្រាលឥដ្ឋ។ នាងមិនអាចកម្រើក ឬក្រោករួច ទើបប្ដីដឹងថា នាងបានដួលលើអំបែងថូដែលខ្លួនធ្វើឲ្យបែក មុតចូលក្នុងខ្លួននាង។ បន្តិចក្រោយមក ក៏ឃើញប្រពន្ធដេកស្ដូកលើបំបែងថូបាត់ទៅហើយ។
ប្ដីទៅលើកឱបប្រពន្ធភ្លាមៗ ហើយក៏ឃើញស្រោមសំបុត្រមួយនៅនឹងដៃប្រពន្ធ។ គាត់បានស្ទុះទាញយកមើល ដែលជាសំបុត្ររំជួលចិត្តមួយច្បាប់ដោយសរសេរថា៖ “ប្ដីសម្លាញ់ អូនមិនអាចបរិយាយអារម្មណ៍របស់អូនបានឡើយ ទើបអូនសម្រេចចិត្តសរសេរវា ទុកឲ្យប្ដីមើល។ អូនមានដំណឹងល្អមួយសម្រាប់បង គឺអូនបានទៅជួបគ្រូពេទ្យកាលពីសប្ដាហ៍មុន គ្រូពេទ្យប្រាប់ថា អូនមានផ្ទៃពោះ ២ខែហើយ។ តើបងសប្បាយចិត្តទេ កូនរបស់យើង គឺភ្លោះទៀតផង។ គ្រូពេទ្យពិនិត្យឲ្យអូននោះ គឺជាបងប្រុសរបស់អូនដែលបានបែកគ្នាជាយូរមកហើយ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់យើងមកម្លេះ។
ប៉ុន្តែបងប្រុសអូន គាត់ចិត្តល្អណាស់ គាត់សន្យាតាមដានពិនិត្យសុខភាពឲ្យអូន និងកូនដោយមិនគិតប្រាក់ទេសូម្បីមួយសេន។ គាត់ក៏បានសន្យាមកញ៉ាំអាហារពេលល្ងាចនេះនៅផ្ទះយើងដែរ។ អរគុណប្ដីសម្លាញ់ដែលតែងតែមើលថែអូនរហូតមក”។ ពីប្រពន្ធសម្លាញ់របស់បង។ សំបុត្របានរបូតចេញពីដៃរបស់ប្ដីធ្លាក់ទៅក្រោម។
ស្របពេលជាមួយគ្នានេះ ស្រាប់តែមានសំឡេងគោះទ្វារ ហើយអ្នកគោះ គឺជាបុរសម្នាក់ដែលបុរសជាប្ដីតែងតែឃើញដើរជាមួយប្រពន្ធខ្លួន បានចូលមក រួចនិយាយថា “សួស្ដីបាទ! ខ្ញុំ Max ជាបងប្រុសរបស់ប្រពន្ធលោក។ រំពេចនោះ Max បានក្រឡេកទៅម្ខាង ឃើញប្អូនស្រីខ្លួនកំពុងដេកស្ដូកក្នុងថ្លុកឈាម។ គាត់តក់ស្លុតយ៉ាងខ្លាំង ហើយប្រញាប់នាំនាងទៅកាន់មន្ទីរពេទ្យក្បែរផ្ទះ និងដឹងថា នាងបានសន្លប់បាត់ស្មារតី ប៉ុន្តែជាអកុសល កូនភ្លោះជាកូនដំបូងនេះ បានរលូតស្លាប់បាត់បង់ជីវិតទាំងពីរទៅហើយ៕
ន័យអប់រំ៖ យើងមិនគួរឆាប់ប្រតិកម្ម ឬមានវិធានការភ្លាមៗណាមួយចំពោះមនុស្សខ្លួនស្រលាញ់ ជាប្ដី ឬប្រពន្ធពេកទេ នៅពេលយើងមិនបានសួរបញ្ជាក់ផ្ទាល់ពីពួកគេ។ យើងគ្រប់គ្នាសុទ្ធតែមានកំហុសដោយមិនអាចជៀសរួច។ យើងមិនត្រូវប្រញាប់វិនិច្ឆ័យអ្នកដទៃពេកទេ អ្វីៗដែលយើងឃើញ យើងឮ ឬគេប្រាប់មិនប្រាកដថា ត្រឹមត្រូវទាំងអស់ឡើយ។ គ្រប់គ្នាត្រូវរៀនទប់កំហឹងខ្លួនឯង ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ព្រោះការមានវិធានការទាំងកំហឹង តែងតែខុសផុងខ្លួនកាន់តែជ្រៅថែមទៀត៕ (ប្រែសម្រួល៖ ឡូយកប់) (ហាមលួចចម្លងអត្ថបទពីវេបសាយ ឡូយកប់ ដាច់ខាត)

Post a Comment