គ្រូចិនសែ៖ ឆ្នាំជូត និងថោះ ឆុងខ្លាំងជាមួយឆ្នាំរកាទេវតាឆ្នាំថ្មី ដាច់ខាតកុំធ្វើរឿងបីយ៉ាងដើម្បីរំដោះគ្រោះ
លោកតា កុក ឡុង ជាគ្រូចិនសែនៅ ស៊ិនសែហោរាបកប្រែ ឯកសារខ្មែរចិន ចិនខ្មែរ បានប្រាប់ថា ឆ្នាំ២ ដែលឆុងខ្លាំង គឺឆ្នាំជូត និងឆ្នាំថោះ។ គ្រូចិនសែរូបនេះប្រាប់ថា ឆ្នាំថោះឆុងខ្លាំង ចំណែកឆ្នាំជូតឆុង៥០% ហើយតាមក្បួនតម្រាចិនដាច់ខាតហាមធ្វើរឿងបីយ៉ាងដូចខាងក្រោមនេះ៖
អ្នកដែលកើតឆ្នាំជូត និងឆ្នាំថោះ ក្នុងឆ្នាំនេះគឺឆុងជាមួយឆ្នាំរកា ដូចនេះប្ដីប្រពន្ធ ឬអ្នកដែលកើតក្នុងឆ្នាំទាំងនេះ ដាច់ខាតកុំសង់ផ្ទះក្នុងឆ្នាំនេះប្រយ័ត្នមានរឿងមិនល្អ។ ប៉ុន្តែប្រសិនបើ ដាច់ខាតត្រូវតែសង់ក្នុងឆ្នាំនេះ ប្ដីប្រពន្ធគួរម៉ៅជាងឱ្យធ្វើកុំចាត់ចែងខ្លួនឯងឱ្យសោះ។ លោកតា កុក ឡុង ប្រាប់ទៀតថា អ្នកកើតឆ្នាំថោះ និងរកា មិនត្រូវជួសជុល ធ្វើនេះធ្វើនោះ ហើយក្នុងពេលសាងសង់ក៏មិនត្រូវចូលទៅកន្លែងការដ្ឋានសាងសង់ដែរ។
២. កុំទៅមើលសាកសព
អ្នកដែលកើត ក្នុងឆ្នាំថោះ និងឆ្នាំជូតនេះ យកល្អមិនគួរទៅចូលរួមពិធីបុណ្យសពនោះឡើយ។ ដូចនេះមុនសម្រេចចិត្តទៅពិធីបុណ្យសពត្រូវសួរសិនថាអ្នកស្លាប់នោះកើតឆ្នាំអ្វី? ឆុងជាមួយមនុស្សអាយុប៉ុន្មាន? ដូចនេះហើយដើម្បីកុំឱ្យជួបរឿងស៊យគួរតែផ្ញើសំបុត្រទៅបានហើយ មិនចាំបាច់ទៅផ្ទាល់ទេ។ ប៉ុន្តែប្រសិនបើជាសាច់ញាតិទៅក៏ទៅចុះ ប៉ុន្តែដាច់ខាតសូមកុំទៅឈរក្បែរ ឬមើលសាកសពឱ្យសោះ។
៣. កុំទៅមើលក្ដារមឈូស
ចំណុចមួយទៀតដែលត្រូវប្រយ័ត្នដូចគ្នានោះ ពេលទៅបុណ្យសពដាច់ខាតហាមទៅជិតក្ដារមឈូស ឬមើលក្ដារមឈូសឱ្យសោះ។ ដើម្បីបានសេចក្ដីសុខសប្បាយពេលទៅចូលរួមពិធីបុណ្យសពនោះ លោកតា កុក ឡុង ប្រាប់ថា មុនពេលចេញពីផ្ទះ ត្រូវយកផ្លែឬផ្កា ឬស្លឹកទទឹមដាក់ជាប់ខ្លួន។ ចំណែកឯការធ្វើដំណើរក៏ត្រូវតែដឹងដែរ ទៅផ្លូវផ្សេងមកវិញផ្លូវផ្សិង ហើយមុនចូលផ្ទះត្រូវដុតក្រដាសសែន ១០ទៅ ២០សន្លឹក មុនចូលបន្ទប់យកផ្កាឬស្លឹកទទឹមត្រាំទឹកយកមកលប់មុខ។
លោកតា កុក ឡុង បញ្ជាក់ថា នេះគឺជាខទាំងបីដាច់ខាតត្រូវជៀសវាង ទើបអាចឆ្លងផុតគ្រោះភ័យ អន្តរាយផ្សេងៗបាន៕
Post a Comment