លោកយាយពិការភ្នែក ទស្សនទាយវាសនាផែនដីដល់ ឆ្នាំ ៣៧៩៧ តើនឹងកើតមានរឿងអ្វីទៅ?

មនុស្សគ្រប់គ្នាពេលនេះប្រហែលជាមានចម្ងល់ និងអ្នកខ្លះទៀតកំពុងតែជឿយ៉ាងលើសលប់ទៅលើលោកយាយពិការភ្នែកម្នាក់ ដែលទស្សនទាយអំពីហេតុការណ៍សំខាន់ក្នុងពិភពលោកថានឹងអាចចាប់ផ្ដើមកើតឡើង ជាពិសេសសង្រ្គាមសាសនាឫក៏សង្រ្គាមលោកលើកទី៣។



លោកយាយមានឈ្មោះ Baba Vanga គាត់ធ្លាប់ទស្សនទាយត្រូវម្ដងរួចហើយកាលពីថ្ងៃទី១១ ខែកញ្ញា អំពីយន្ដហោះភេរវកម្មហោះទៅបុកអាគារពាណិជ្ជកម្មនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ 
ដោយកាលនោះលោកយាយ Baba Vanga បានទស្សនទាយថា៖ មានសត្វបក្សីស្លាបដែកមួយហោះទៅបុកបងប្អូនពីរនាក់ជនជាតិអាមេរិក។




ដូចគ្នានោះដែរលោកយាយ Baba Vanga បានទស្សនទាយត្រូវម្ដងទៀតអំពីមហាគ្រោះមហន្ដរាយរលកយក្សស៊ូណាមី និងការចាប់ផ្ដើមកំនើតថ្មីរបស់សាសនាអ៊ីស្លាម (ដែលពេលនេះក្រុមនោះមានឈ្មោះថា ISIS)។


លោកយាយ Baba Vanga គាត់បានស្លាប់រយៈពេល២០ឆ្នាំមកហើយ ប៉ុន្ដែការទស្សនទាយរបស់គាត់ហាក់ដូចជាគាត់រៀបចំទុកអញ្ចឹង ពោលគឺការទស្សនទាយរបស់គាត់ឆុតខ្លាំងណាស់ ដែលពិបាកនឹងមិនជឿ។ គាត់បានទស្សនទាយអំពីមហាសង្រ្គាមពេញពិភពលោក ដែលហៅថាសង្រ្គាមលោកលើកទី៣ឫសង្រ្គាមសាសនា។ ពេលនេះរលកសង្រ្គាមនេះកំពុងតែរៀបចាប់ផ្ដើមបណ្ដើរៗ ខណៈដែលប្រទេសមហាអំណាចជាច្រើនក្នុងពិភពលោកកំពុងតែអួតសព្វាវុធរបស់ខ្លួន ជាពិសេសជម្លោះសាសនានៅក្នុងប្រទេសស៊ីរីនិងអឺរ៉ុក។ ការទស្សនទាយនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗដូចជាលោកយាយ Baba Vanga ទស្សនទាយពិតមែន។




ការទស្សនរបស់លោកយាយត្រូវបានគេទម្លាយដោយសារតែកូនសៀវភៅរបស់គាត់៖ ដោយក្នុងនោះគាត់បានប្រមើមើលអំពីគ្រោះមហន្ដរាយធំៗរបស់ពិភពលោកដែលកើតឡើងក្នុងពេលឆាប់ៗ។
១. ពិភពលោកទាំងមូលនឹងត្រូវជួបគ្រោះមហន្ដរាយស្រែកឃ្លាននៅក្នុងឆ្នាំ ២០២៥-២០២៨
២. ដុំទឹកកកដ៏ធំមួយនៅក្នុងប៉ូលបានរលាយនៅក្នុងឆ្នាំ ២០៤៥ ខណៈពេលនេះដុំទឹកកកដ៏ធំមួយបានរលាយបាត់ទៅហើយ។
៣. អ្នកវិទ្យាសាស្រ្ដនឹងបង្កើតក្លូនរបស់មនុស្ស ដែលមានវិញ្ញាណដូចមនុស្សពិតប្រាកដ
៤. ២១៣០ មនុស្សទាំងអស់នឹងទៅរស់នៅក្រោមបាត់សមុទ្រ
៥. ពិភពលោកទាំងមូលនឹងបាត់ពីចក្រវាលនៅក្នុងឆ្នាំ ៣៧៩៧។

ប្រភព៖ Ladibible

No comments