ស្លាប់មានន័យ! ស្រីស្អាតកើតមហារីករូបនេះ គ្មានប៉ងអ្វីក្រៅពីសុំស្លាប់ទៅស្អាតផូរផង់ក្នុងមឈូសដ៏ឡូយ
ស្ដ្រីវ័យក្មេងកើតមហារីកម្នាក់ទទួលបានសេចក្ដីប្រាថ្នាចុងក្រោយរបស់ខ្លួន គឺស្លាប់ទៅ នៅតែស្អាត។
នាង Racine Pregunta វ័យ ២០ ឆ្នាំមកពីទីក្រុង Davao ក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន បានស្លាប់កាលពីសប្ដាហ៍មុន បន្ទាប់ពីទប់លែងឈ្នះជំងឺមហារីកកោសិកាឆ្អឹង។
ដោយដឹងថ្ងៃចុងក្រោយរបស់ខ្លួន នាងបានសម្រេចចិត្តបង្កើតគម្រោងទីកន្លែងបញ្ចុះសពសម្រាប់ខ្លួននាងផ្ទាល់។
ក្នុងចំណោមគម្រោងនោះ នាងមានសំណើមួយដោយឱ្យនាងស្លាប់ក្នុងស្ថានភាពមើលទៅស្រស់ស្អាតលើរូបរាងកាយរបស់នាង។
ឥឡូវរូបភាពដ៏គួរឱ្យសង្វេគរបស់នាងដេកក្នុងមឈូស បានបញ្ជាក់ថាសេចក្ដីប្រាថ្នារបស់នាងបានជោគជ័យហើយ៕
Post a Comment